ភាគ48
__________________
បីថ្ងៃកន្លងផុតទៅវេលាអាក្រក់អតីតកាលក៏ហើរទៅតាមខ្យល់ផុតអស់។តែទោះបីជាបក់បោកទៅអស់ច្រើនប៉ុណ្ណាក៏រឿងរ៉ាវអាក្រក់នៅតែបន្សល់ទុកមិនចេះចប់មិនចេះហើយ។ហើយនេះក៏ជាថ្ងៃទីបីដែលជីមីនត្រឡប់មកពីមន្ទីរពេទ្យវិញ គេបើកភ្នែកឡើងក្នុងស្បៃអន្ធការក៏សែនងងឹតងងុលរកពន្លឺមិនឃើញ គេយំរហូតដល់សន្លប់ម្ដងទៀតបន្ទាប់ពីលឺដំណឹងថាកូនក្នុងផ្ទៃត្រូវបានបាត់បង់ បាយមិននឹកទឹកក៏មិនស្រែកស្ងៀមស្ងាត់មិនចង់និយាយស្ដីជាមួយអ្នកណា ចូលចិត្តនៅតែសង្ងំតែម្នាក់ឯងយប់អាធ្រាតនាំភាពងងឹតមកក៏មិនខ្ជិលបើកភ្លើងនៅអង្គុយអោបជង្គង់សម្លឹងមើលទៅជញ្ជាំងសមិនមាត់មិនក ....ពេលខ្លះក៏អង្គុយសម្លឹងមើលតុក្កតាដែលនៅក្នុងបន្ទប់ញញឹមម្នាក់ឯង ញញឹមទាំងទឹកមុខបង្គប់ការឈឺចាប់ បង្គប់ការនឹករលឹកដល់អ្នកណាម្នាក់ដែលឃ្លាតឆ្ញាយពីគេជារៀងរហូត ..ម្នាក់នោះគឺកូន...!!8 : 30 pm
រាងកាយមាំសង្ហាបើកទ្វារបន្ទប់ខុនដូរមកទាំងដៃកំពុងកាន់អាវក្លាសេធំរបស់គេលើខ្លួនក៏សល់តែអាវសមឺសមួយ ទឹកមុខសង្ហាស្ដែងចេញមកយ៉ាងច្បាស់ពីអារម្មណ៍តានតឹងដែលនៅក្នុងទ្រូងគេជ្រួញចិញ្ចើមខណៈពេលមិនឃើញរាងតូចភ្លើងក្នុងបន្ទប់ដេកក៏មិនជះចាំងមកដូចរាល់ដង ខួរក្បាលក៏លោតសំនួរចេញមកថា « ជីមីនគេងហើយឬ? »
មិនបង្អង់យូរជំហានជើងវែងក៏បោះជំហានទៅរកបន្ទប់នោះមុននឹងបើកទ្វារឡើង ចិញ្ចើមក្រាសរិតតែជ្រួញនៅពេលឃើញស្រមោលរាងកាយតូចអង្គុយអោបជង្គង់លើពូកក្រវានៗទើបរាវដៃចុចកុងតាក់បើកភ្លើងយ៉ាងលឿន
« មីន,ហេតុអីមិនបើកភ្លើង? »សម្លេងក្រល៎ស្រទន់បន្លឺឡើងទាំងដកដង្ហើមធំ បីថ្ងៃដែលគេទ្រាំមើលសភាពដូចជាមនុស្សគ្មានវិញ្ញាណរបស់ជីមីន បីថ្ងៃដែលគេលួចបង្ហូរទឹកភ្នែកម្នាក់ឯងព្រោះតែទប់ទឹកភ្នែកមិនជាប់។គេអាណិតជីមីន ...
« ......... »ស្ងាត់!!!គ្មានសម្លេងឆ្លើយឆ្លងតបមកវិញជីមីននៅតែរក្សាសកម្មភាពរបស់ខ្លួនឯងដដែលទាំងភ្នែកកំពុងស្រក់ទឹកថ្លាកាត់ផែនថ្ពាល់ឥតដាក់ តែម្ចាស់របស់វាគ្មានអារម្មណ៍ថានឹងជូតចេញអីបន្ដិច។
YOU ARE READING
ស្នេហ៍លោកជនពាល
Short Story« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី?? » BL (JIKOOK ) JUNGKOOK-TOP JIMIN----BTT