Episode 14
_____________*School
« ខំរៀនលឺទេ ចាំចេញពីរៀនបងនាំទៅញាំការ៉េម!!.... »សម្លេងមាំស្រទន់បន្លឺឡើងទៅកាន់មិត្តប្រុសរបស់ខ្លួនទាំងដៃនៅអង្អែលក្បាលជីមីនថ្នមៗពោរពេញទៅដោយក្ដីស្រលាញ់...« ដឹងហើយប៉ាៗ.!!.... »ជីមីនញញមឹខ្ចឹបនិងតបទៅកាន់គេវិញទាំងហៅគេប៉ាៗ ធ្វើអោយជុងគុកអស់សំណើចមុននិងផ្ទាត់ថ្ងាសតូចថ្នមដៃ
« បើដឹងហើយឆាប់ចូលទៅប្រយ័ត្នខកម៉ោង!!!.... »
« អញ្ចឹងអូនទៅហើយណា!!ជិះម៉ូតូប្រយ័ត្នប្រយែង!!... »រាងតូចងក់ក្បាលហើយក៏ដើរចេញទៅទាំងមិនភ្លេចលាដៃក្រវីដាក់គេ...
« ក្មេងនេះ!!.. »កែវភ្នែកមាំតាមសម្លឹងមើលជីមីនរហូតដល់ផុតក្រសែភ្នែកមុននិងបញ្ឆេះម៉ូតូចេញទៅតែក៏ត្រូវជ្រួញចញ្ចើមចូលគ្នាពេលឃើញម៉ូតូធំៗប្រហែលបួនប្រាំម៉ូតូកំពុងជិះពីក្រោយគេ។
រាងក្រាសគិតបន្ដិចមុននិងត្រូវឈប់នៅមុចស្ដុប
មួយកន្លែងកែវភ្នែកមាំនៅតែសម្លឹងមើលម៉ូតូនោះដដែលដោយសារគេមិនទាន់ប្រាកដចិត្តច្បាស់ថាម៉ូតូនោះកំពុងតាមគេឬមួយក៏អត់។« ហុឹស!!... »*ង៉ោង...ជុងគុកសើចចុងមាត់មុននិងភ្លើងស្ដុបលោតពណ៍ខៀវវិញគេដៀងភ្នែកមើលពួកម៉ូតូខ្មៅខាងក្រៅមុននិងម៉ូលហ្គែម៉ូតូបើកចូលទៅផ្លូវកាច់មួយក្នុងល្បឿនលឿនព្រោះចង់ដឹងថាពួកវាពិតជាតាមគេមែនឬអត់..
« គិតថាឈ្នះយើង??... »រាងក្រាសបន្លឺឡើងម្នាក់ឯងទាំងញញឹមចំអកពួកវាហើយក៏ម៉ូលហ្គែបន្ថែមពេលឃើញថាម៉ូតូប៉ុន្មានគ្រឿងនោះពិតជាតាមគេពិតមែន។តែគិតថាគេខ្លាច??ជុងគុកម្នាក់នេះមិនខ្លាចអ្នកណាសូម្បីចុងក្រចកទេទោះគេយកកាំភ្លើងមកភ្ចុងចំកណ្ដាលក្បាលក៏គេមិនទៅខ្វល់ខ្វាយឈឺក្បាលជាមួយដែរ។ ស្លាប់ដឹងស្លាប់រស់ដឹងរស់ទោះបីជាពេលនេះមិនដឹងថាពួកវាទាំងអស់នោះជាកូនចៅអ្នកណាតាមគេក្នុងគោលបំណងអីក៏ដោយ។
*ង៉ោង...ង៉ោង....
នៅក្នុងផ្លូវលំតូចមួយពេលនេះលឺតែសម្លេងម៉ូលហ្គែម៉ូតូប្រណាំងគ្នាដូចក្នុងគុនធ្វើអោយអ្នកក្បែរៗនោះបើកភ្នែកចំហរមាត់ទាំងភ្ញាក់ផ្អើលនិងអោបកូនចៅណែនខ្លាចថានិងក្លាយជាកំណល់ម៉ូតូពួកជនពាលអស់នោះ។...
YOU ARE READING
ស្នេហ៍លោកជនពាល
Short Story« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី?? » BL (JIKOOK ) JUNGKOOK-TOP JIMIN----BTT