ភាគ⁴⁹

560 69 8
                                    

ភាគ49
________________
*5ថ្ងៃក្រោយមក
      នៅក្នុងខុនដូដែលកំពុងបញ្ចាំងអោយឃើញក្មេងប្រុសមាឌតូចកំពុងអង្គុយអោបជង្គង់លើសាឡុងសម្លឹងមើលទៅកាន់ទូរទស្សន៍ដែលឆ្លុះបញ្ចាំងពីកម្មវិធីដែលពោលពេញទៅដោយកុមារអាយុ5ឆ្នាំចុះ ទាំងញញឹមលាយទឹកភ្នែកដែលស្រក់ចុះផែនថ្ពាល់។ជីមីនកំពុងតែគិតថាបើសិនជាកូនរបស់គេមិនបាត់បង់ប្រហែលជាគួរអោយស្រលាញ់ដូចជាក្មេងៗទាំងអស់នេះមិនខានទេ មិនថាពេលវេលាកន្លងផុតទៅយូរប៉ុន្មានទោះដឹងថាគេអាចយកកូនជាថ្មីបានម្ដងក៏ដោយក៏ចិត្តនៅតែអាល័យនឹករលឹកដល់កូនដែលបាត់បង់ទៅមិនអាចវិលត្រឡប់វិញបាន

« អ្នកប្រុស,នេះយំទៀតហើយមែនទេ? »kentaបើកទ្វារចូលមកទាំងទឹកមុខមិនពេញចិត្តខណៈពេលដែលឃើញជីមីនអង្គុយយំជារឿយៗក្រោយមើលកម្មវិធីនេះហើយ

« អត់ទេ,ខ្ញុំមានបានយំឯណា!! »ជីមីនភ្ញាក់ខ្លួនមកវិញទាំងលើកបាតដៃតូចៗរបស់ខ្លួនទៅជូតសម្អាតទឹកភ្នែកដែលកំពុងស្រក់ចុះមក បែបនេះហើយនៅប្រកែកថាមិនបានយំទៀត?

« គិតថាខ្ញុំជាមនុស្សខ្វាក់ឬ? »នាយសួរទាំងហួសចិត្តហើយក៏ដាក់សូកូឡាមួយដុំលើតុមុខជីមីន វាជារបស់ដែលជុងគុកផ្ញើរមកអោយរាងតូច។

« លោកkenta? »

« បាទ? »

« ខ្-ខ្ញុំសូមអោបបន្ដិចបានទេ? »ជីមីនស្នើរសូមទាំងទឹកភ្នែក អណ្ដឺកអណ្ដតព្រោះតែមិនទាន់បាត់យំ តែវាជាសំណើរដល់ភ្ញាក់ផ្អើលមួយសម្រាប់kentaដែលឈរធ្វើភ្នែកស្លឺ
« បានទេ?? »

« គឺអត-គឺបាន!!!... »ដោយមិនដឹងថាបដិសេដបែបណានាយក៏យល់ព្រមតែមិនទាន់បានប៉ុន្មានវិនាទីផងរាងកាយតូចច្រឡឹងជីមីនក៏ហក់មកអោបគេយ៉ាងណែនព្រមទាំងជ្រប់មុខនិងស្មាគេសង្ងំយំ
« អឺ..អ្នកប្រុសកើតអ្វីមែនទេ? »kentaធ្វើអ្វីមិនត្រូវខណៈពេលនេះដៃក៏ចង់អង្អែលខ្នងលួងលោមតែមិនហ៊ាន ទើបបានតែសួរ

« ហុឹក...ខ្ញុំចង់យំ!!.... ហុឺ... »សម្លេងក្ងួរៗរបស់ជីមីនតបមកវិញធ្វើអោយនាយហួសចិត្តជាខ្លាំង តែវាជាការពិតពេលនេះជីមីនចង់យំគេចង់មានអ្នកណាម្នាក់ឯងធ្វើជាសសរអោយគេផ្អែកនិងលួងលោមគេ

ស្នេហ៍លោកជនពាលWhere stories live. Discover now