Ep²⁰

537 72 3
                                    

ពីរខែក្រោយ........

         « ឈី??..... »សម្លេងក្រល៎ធំបន្លឺឡើងក្រោយផែនខ្នងតូចច្រឡឹងដែលកំពុងឈរនិងមាត់ច្រកទ្វារនៃតុលាការម្នាក់ឯងដូចកំពុងចាំនរណាម្នាក់...

« លោករាជអាជ្ញា!!!.... »កម្លោះតូចបែរមកមុននិងលាន់មាត់ពេលដឹងថាសម្លេងនោះជាសម្លេងរបស់លោករាជអាជ្ងាវ័យក្មេង

« នេះមិនមែនជាម៉ោងការងារទេ!!ឈីអាចហៅបងធម្មតាបាន!!.... »នាយក្រីវីតិចៗហើយក៏បង្គាប់អោយក្មេងល្អិតហៅគេធម្មតាព្រោះពេលនេះមិនមែននៅក្នុងតុលាការទេ

« បាទ...បងជុង!!... »សម្លេងស្រួយស្រឹបបន្លឺឡើងយ៉ាងស្រទន់ព្រមជាមួយស្នាមញញឹមផ្អែមដាក់មនុស្សមាឌធំ

« និយាយអញ្ជឹងឈីចាំអ្នកណាមែនទេ??.. »ជុងគុកញញឹមតបហើយក៏សួរពីអ្វីដែលខ្លួនចង់សួរ

« គឺចាំតៃកុងឡានប៉ាមកទទួល ព្រោះឡានឈីបែកកង់បាត់ទៅហើយ!!...  »

« អ្ហឹម!!បែបនិងទេឬ អញ្ជឹងចាំបងជួនទៅ
ល្អទេ??.. »ជុកគុកស្នើរខ្លួនជួនឈីគូទៅទាំងមិនភ្លេចបញ្ចេញស្នាមញញឹមមានមន្ដស្នេហ៍ដាក់កាយតូច

« ខ្ញុំថារំខានបងពេកទេដឹង!!??... »

« គ្មានទេ ពេលនេះជាម៉ោងបងទំនេរ!!... »

« តែខ្ញុំថា-...

« មកគ្មានតែគ្មានស្ករទេ!!.... »ស្របសម្ដីដៃធំក៏ចាប់ក្រសោបកដៃតូចទាញចេញមកសម្ដៅទៅរកឡានមិនអោយឈីគូប្រកែកបានឈប់...ចំណែកមាឌតូចក៏ធ្វើអ្វីមិនបានទើបព្រមស្របតាមគេទាំងមិននិយាយស្ដីអារម្មណ៍ក៏រាងសប្បាយចិត្តថ្ពាល់ក្រពុំទាំងគូរក៏ចាប់ផ្ដើមប្រែពណ៍បន្ដិចម្ដងៗ....

« ឈីល្ងាចនេះទំនេរមែនទេ??... »ជុងគុកសួរឡើងស្របពេលឡើងឡានរួចរាល់និងចាប់ផ្ដើមបញ្ឆេះម៉ាសុីនចេញទៅ

« បាទ បងជុងមានការអីអោយឈីជួយមែនទេ??.... »កាយល្អិតសួរព្រោះគេជាសិស្សដែលនៅក្រោមការគ្រប់គ្រងរបស់ជុងគុកផ្ទាល់ការងារខ្លះជុងគុកក៏ពឹងគេអោយពិនិត្យអោយវាជារឿងធម្មតាទៅហើយ។

« ទេ!!...គ្រាន់តែចង់បបួលឈីញាំបាយល្ងាចជាមួយបងមួយពេល!!!.... »ជុងគុកតបមកវិញហើយក៏បែរមកញញឹមដាក់ឈីគូបន្ដិចមុននិងបែរទៅមើលផ្លូវខាងមុខវិញ....

ស្នេហ៍លោកជនពាលWhere stories live. Discover now