ភាគ⁴⁰

571 74 2
                                    

ភាគ40
_________________
*ព្រឹកថ្ងៃថ្មី

     « អ្ហឹម....កំពុងធ្វើអីហ្នឹង?? »ដៃមាំលូកក្រសោបអោបប្រាណតូចពីក្រោយមុននឹងនាំយកចង្កាស្រួលដាក់លើស្មាតូចហើយក៏សួរទាំងសម្លេងង៉ុលៗព្រោះតែមាត់កំពុងជ្រុបនឹងសាច់ស្មាថើបញាក់ញី

« មិនមើលទេ?បានជាមកសួរបែបនេះ? »សម្ដីស្រួយតបតមកវិញទាំងស្រង់ពងមាន់ដែលខ្លួនចៀនដាក់ក្នុងចានដោយមុខក្រម៉ូវធុញថប់ព្រោះតែមានអ្នកអោបរិតពីក្រោយជាប់ដូចតុកកែ

« សួរធម្មតាក៏មិនបាន!! »

« សួរខុសរឿងទៅវិញទេ!! »

« ហេ៎...ធ្វើអោយបងមួយផង!! »ជុងគុកប្រាប់យ៉ាងរហ័សពេលឃើញជីមីនបម្រុងបិទហ្គេសវិញទាំងដែលនៅលើតុមានតែនំប័ុងមួយគូរពងមាន់ក៏ចៀនតែមួយនេះគ្មានចិត្តធ្វើអោយគេទេហ៎េស?

« ក្រែងរាល់បងទៅញាំនៅហាងមិនចឹង? »មុខតូចច្រមិចងាកមកសម្លឹងមើលអ្នកអោបខ្លួនពីក្រោយទាំងជ្រួញមុននឹងសួរចេញមកតែក៏ព្រមបែរទៅចៀនពងមាន់មួយទៀត

« ថ្ងៃនេះចង់ញាំស្នាដៃអូនម្ដង! »

« ញាំនៅហាងទៅឆ្ញាញ់ជាង!! »ជីមីនឆ្លើយបញ្ឆួសព្រោះថារាល់ដងអោយតែប្រលឹមឡើងដឹងតែបាត់គេហើយហាមអោយនៅជាមួយខ្លួនអោយយូរបន្ដិចក៏មិនបាន អាងអីបន្ដិចរវល់អាងអីបន្ដិចចាំញាំនៅហាងក្បែរតុលាការហើយថ្ងៃនេះក៏អារម្មណ៍ល្អម្លេះមកឈរអោបឈរថើបគេនៀគ??

« ឆ្ញាញ់តែខ្វះអ្វីម្យ៉ាង!! »

« ខ្វះអី?? »

« បេះដូងរបស់អូន!! »

« ឡប់សូម្បីតែខ្ញុំកំពុងធ្វើក៏គ្មានដាក់បេះដូងអោយដែរ!! »

« បេះដូងបងសម្ដៅទៅដល់ចិត្តកាយរបស់អូនដែលតាំងចិត្តធ្វើអោយបងទៅវិញទេ!! »

« ហុឹស ពាក្យញ៉ែបងនៅស្ទើរណាស់!! ចេញទៅ!! »សម្លេងសើចរបស់ជីមីនបន្លឺឡើងទាំងអស់សំណើចហើយក៏ទាញដៃមាំចេញពីចង្គេះខ្លួន

« បងមិនដែលញ៉ែអ្នកណាផងអោយស្ទាត់ជំនាញបានយ៉ាងមិច?? »រាងក្រាសឆ្លើយទាំងដៃនៅអោបរិតចង្គេះតូចដដែលគ្មានបំណងថាលែងអីបន្ដិច

ស្នេហ៍លោកជនពាលWhere stories live. Discover now