ភាគ11

656 79 1
                                    

*ព្រឹកថ្ងៃថ្មី ( 6 : 40am )

« ជេខេហ៎ា!!! រួចហើយឬនៅ??.. »រាងកាយតូចឈរផ្អែកខ្លួននិងទ្វារនិងគោះរាល់មួយនាទីម្ដង មាត់ក៏ស្រែសួររាងក្រាសដែលមាននាមជាសង្សារខ្លួនថ្មីៗដែលកំពុងនៅក្នុងបន្ទប់ទឹកមិនដឹងជាធ្វើអីបានយូរបែបនេះ....

« ចាំបន្ដិច!!រួចឥលូវហើយ.... »សម្លេងមាំលឺខ្ទរចេញមកវិញប្រាប់ទៅជីមីនដែលឈរមុខទ្វារសម្លឹងមើលនាឡិកានៅនិងដៃខ្លួនសល់តែ18នាទីទៀតដល់ម៉ោងគេចូលរៀនហើយ បើនៅតាមផ្លូវស្ទះចរាចរណ៍ទៀតមិនដឹងថាទៅទាន់ឬអត់ទេ ...

« តែជិតដល់ម៉ោងចូលរៀនហើយណា!!.. »

« ទុកពេលអោយបងប្រាំនាទីទៀតទៅ!!.. »

« ក៏បាន!!... »ស្របសម្ដីរាងកាយតូចក៏ដើរទៅដាក់ខ្លួនអង្គុយលើពូកវិញទាំងអោបដៃធ្វើមុខស្អុយសម្លឹងមើលទ្វារបន្ទប់ទឹកភ្លឹសៗរងចាំជុងគុកចេញមក....

មិនយូរប៉ុន្មានទ្វារបន្ទប់ទឹកក៏បើកឡើងបង្ហាញអោយឃើញរាងកាយមាំដើរចេញមកវិញទាំងមានសម្លៀកពាក់ជាប់ខ្លួនរួចជាស្រេច ជុងគុកញញឹមលួងចិត្តរាងតូចមុននិងបើកទូរយកអាវក្រៅខ្លួនចេញមក....

« បងធ្វើអីយូរម្លេះ??ដឹងទេថាសល់តែ10នាទីដល់ម៉ោងខ្ញុំចូលរៀនហើយ... »រាងកាយតូចច្រឡឹងងើបឡើងមុននិងរអ៊ូដាក់រាងក្រាសទាំងមុខមិនរីកហើយក៏បើកទ្វារចេញទៅក្រៅបាត់...

« អូៗ!!!...បងសូមទោស... »ជុងគុកប្រញាប់ពាក់អាវអោយរួចរាល់មុននិងរត់ចេញមកក្រៅរកជីមីនដែលកំពុងពាក់ស្បែកជើងបាតតារបស់ខ្លួន....

« សូមទោសហើយធ្វើអោយទៅទាន់ម៉ោងទេ?ខ្ញុំមិនចង់ឈរជើងមួយទៀតទេ... »បបូរមាត់ស្ទីកពេបចេញមកសម្លឹងមើលទៅសង្សាររបស់ខ្លួនដែលកំពុងពាក់ស្បែកជើងនៅក្បែរខ្លួន...

« ជ៎ុប...អារឿងជិះម៉ូតូជឿលើសង្សារអូនទៅ ត្រឹមតែប្រាំនាទីទេដល់សាលាហើយ!!.. »បាតដៃមាំក្រសោបមុខតូចពេញបាតដៃមុននិងថើបបបូរមាត់ក្រពុំមួយខ្សឺតនិងនិយាយលួងលោមហើយក៏បើកទ្វារចេញមកទាំងដៃកំពុងគៀកក
ជីមីន.....

« ខ្ញុំមិនចង់ងាប់ទាំងក្មេងបែបនេះទេ!!... »កែវភ្នែកកូនឆ្មាងាកសម្លក់មុខសង្ហាដែលកំពុងគៀកកខ្លួនទាំងមុខក្រម៉ូវ នេះតាមធម្មតាគឺគេជិះលឿនស្រាប់ទៅហើយនៅប្រើពេលដល់ដប់ទៅដប់ប្រាំនាទីចុះទម្រាំប្រើពេលត្រឹមប្រាំនាទីមិនមែនទៅដល់សាលាទេគឺទៅដល់ឋាននរកតែម្ដង។

ស្នេហ៍លោកជនពាលWhere stories live. Discover now