*Park House
ជីមីនដើរតាមបងប្រុសចូលមកក្នុងផ្ទះ
ត្រុកៗដូចជាកូនទាដើរតាមមេដើរបណ្ដើរខួរក្បាលក៏គិតពីមនុស្សប្រុសដែលនៅខុនដូរខ្លួនបណ្ដើររហូតដ៏មិនបានចាប់អារម្មណ៍ថាថេយ៉ុងឈប់ទើបជ្រុលទៅបុកខ្នងមាំរបស់គេមួយទំហឹងសឹងផ្ងារក្រោយ...« អួយ,ឈប់ក៏មិនប្រាប់ដែល!! »ក្មេងល្អិតត្អួញត្អែទាំងមិនមុខរីកម្រាមដៃតូចក៏លើកអង្អែលថ្ងាសរបស់ខ្លួនតិចៗ
« ភ្នែករវល់មើលអីទើបមិនដឹងថាបង
ឈប់? »ថេយ៉ុងសួរបញ្ឈឺមុននឹងដាក់ខ្លួនអង្គុយលើសាឡុងក្បែរយូមី,ជីមីនក៏ពេបមាត់ពេបកចូលទៅដាក់ខ្លួនអង្គុយអោបបងស្រីដែលកំពុងសើចញឹមៗនឹងខ្លួន« ហេតុអ្វីធ្វើមុខបែបហ្នឹងហុឹម? »យូមីសួរដោយស្នាមញញឹមព្រមទាំងលើកដៃទៅឆ្បិតថ្ពាល់ក្រពុំលេងតិចៗ
« មកពីហ៊្យុងមីនខំទៅដេកដល់ខុនដូរហើយនៅតាមទៅយាយីហៅត្រឡប់មកផ្ទះវិញ
ទៀត!! »ក្មេងល្អិតបូញមាត់រអ៊ូប្រាប់បងស្រីទាំងលួចដៀងភ្នែកសម្លក់បងប្រុសដែលអង្គុយធ្វើមុខស្មើរដាក់ខ្លួន« មកពីគាត់បារម្ហពីមីន!!! »យូមីពន្យល់ថាកាលការដែលថេយ៉ុងធ្វើបែបនេះក៏ព្រោះតែគេបារម្ហពីជីមីន
« គ្មានទេ!! »ក្មេងល្អិតរអ៊ូទាំងពេបមាត់ពេបកមិនជឿព្រោះតែថេយ៉ុងហាមឃាត់ខ្លួនលើសពីពាក្យថាបារម្ហទៅទៀត,បែបនេះវាចូលលក្ខណៈជាឃាំងឃាត់ហួសព្រំដែនទៅហើយ
« ហើយចុះចង់ដេកនៅទីនោះធ្វើអី?ដេកនៅផ្ទះវិញវាមិនល្អជាង? »ថេយ៉ុងបន្លឺឡើង
« តែមីនចង់ដេកទីនោះ!! »ជីមីនប្រកែកតមាត់យ៉ាងលឿន
« ដេកនៅផ្ទះបានមើលថែលោកពូផងវាល្អជាងទេហ៎េស? »ថេយ៉ុង
« មីនគេងតែមួយយប់ណាមួយក៏ទុកខុនដូរចោលយូរហើយ!! »ជីមីន
« មិនមែនព្រោះចង់នៅជាមួយអាម្សៀនោះទេហ៎េស? »ថេយ៉ុងបន្លឺឡើងទាំងញោចចុងមាត់ញញឹមខណៈពេលឃើញជីមីនព្រិចភ្នែកមួយៗដូចជាកំពុងភាំងនិងសម្ដីគេ
« បងនិយាយអី? »ជីមីនសួរទាំងក្រឡេកក្រឡាប់ភ្នែកចុះឡើង
« ឯងគិតថាបងជាក្របីដែលល្ងង់មិនដឹងខ្យល់អី
មែនទេ? »ថេយ៉ុងសួរទាំងអស់សំណើចដែលជីមីនគិតថាគេល្ងង់មិនបានដឹងរឿងអ្វីតែផ្ទុយខុសពីនេះគេដឹងៗទាំងអស់ថាជីមីនលាក់ជុងគុកនៅខុនដូររបស់គេ
YOU ARE READING
ស្នេហ៍លោកជនពាល
Short Story« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី?? » BL (JIKOOK ) JUNGKOOK-TOP JIMIN----BTT