ភាគ³⁵

604 70 9
                                    

ភាគ35
__________________
*មន្ទីរពេទ្យ
        កែវភ្នែកស្រទន់បូករួមនឹងទឹកមុខព្រួយបារម្ភបង្ហាញបានយ៉ាងច្បាស់គេថាកំពុងតានតឹងនិងរឿងចំពោះមុខខ្លួន បាតដៃធំក្ដៅអ៊ុនដាក់ប្រថាប់អង្អែលលើសក់ទន់រលោងរបស់មនុស្សខ្លួនស្រលាញ់
ថ្នមៗពោរពេញទៅដោយក្ដីស្រលាញ់ការបារម្ហ។ជុងគុកដកដង្ហើមធំមុននិងអោនទៅសង្គត់បបូរមាត់លើថ្ងាសសរលោងមួយដង្ហើមយ៉ាងយូរទោះបីជាគ្រូពេទ្យប្រាប់ថាជីមីនរួចផុតពីគ្រោះថ្នាក់ទៅហើយក្ដីតែចិត្តបេះដូងរបស់គេមិនធូរស្បើយអីបន្ដិចវានៅតែគាំងស្ទះព្រួយបារម្ហព្រមទាំងអាណិតក្មេងម្នាក់នេះជាខ្លាំងដែលត្រូវមកជួបរឿងបែបៗនេះ...

« បងដឹងថាអូនឈឺតែបងក៏រិតតែឈឺជាងអូនទៅទៀតពេលឃើញអូនធ្លាក់ក្នុងសភាពបែបនេះ!!តែមិនអីទេបងនិងព្យាយាមៗធ្វើគ្រប់យ៉ាងអោយរឿងនេះវាឆាប់ចប់...បងសន្យា!!! »សម្លេងខ្សឹបៗបន្លឺឡើងទាំងទឹកមុខស្មើរបង្ហាញថាគេកំពុងតែនិយាយការពិតមិនមែនគ្រាន់តែនិយាយបង្ហើចោលដូចជាខ្យល់....

*ក្រាក

ស្របពេលនោះទ្វារបន្ទប់ក៏បើកឡើងដោយដៃKentaតែក៏មិនបានធ្វើអោយកែវភ្នែកជុងគុកបែរចេញពីការសម្លឹងមើលមុខស្លេកក្រៀមរបស់ជីមីនបានដដែល...

« លោកប្រុស!! »

« មានការអី?? »ជុងគុកឆ្លើយតបទាំងកំពុងសម្លឹងមើលមុខតូចច្រមិចដដែល

« ខ្ញុំថាលោកប្រុសគួរតែត្រឡប់ទៅផ្ទះវិញទៅ ពេលនេះអ្នកប្រុសជីមីនបានរួចផុតពីគ្រោះថ្នាក់ហើយទាន! »នាយពោលចេញមកទាំងអោនមុខចុះក៏មិនដឹងថាពាក្យសម្ដីរបស់គេវាអាចធ្វើអោយជុងគុកខឹងឬក៏អត់!!

« ទេ យើងចាំរហូតដល់ជីមីនដឹងខ្លួន!! »

« ពេទ្យប្រាប់មកថាគាត់បានចាក់ថ្នាំងងុយគេងនិងពៅកម្លាំងប្រហែលជាស្អែកព្រឹកទើបជីមីនភ្ញាក់!! »

« យើងនឹងចាំ!! »

« តែអ្នកប្រុស- .... »

« ចេញទៅវិញទៅ!!! »សម្លេងមាំរឹងកម្រឹសបន្លឺឡើងកាត់សម្ដីរបស់កូនចៅទាំងមុខស្មើរថេង

« បើលោកប្រុសមិនយល់ដល់ម្ចាស់ស្រីគួរតែយល់ដល់អ្នកប្រុសឈីគូដែលកំពុងរងចាំផ្លូវលោកប្រុសផង!! »ត្រឹមមួយប្រយោគចុងក្រោយKentaក៏បង្វែលកែងស្បែកជើងដើរចេញទៅក្រៅយ៉ាងលឿន បន្សល់ទុកតែពាក្យរបស់គេអោយជុងគុកអង្គុយគិតសញ្ចឹងតែម្នាក់ឯងមុននិងគេបែរទៅសម្លឹងមើលមុខជីមីនទាំងដកដង្ហើមធំដោយអារម្មណ៍តានតឹងពេញបន្ទុក។ ម្នាក់ជាប្រពន្ធម្នាក់ជាសង្សារ....ចោលមិនបានទាំងអស់:)

ស្នេហ៍លោកជនពាលWhere stories live. Discover now