ភាគ26
_________________
*In Car
នៅក្នុងឡានដែលកំពុងបើកបរលើផ្លូវធំបែរជាមានសភាពស្ងប់ស្ងាត់ព្រោះតែគ្មានអ្នកណានាំនិយាយ។កែវភ្នែកស្រស់ស្អាតរបស់ឈីគូក៏ចេះតែលួចសម្លឹងមើលមុខសង្ហារបស់ជុងគុកព្រោះតែមានចម្ងល់ក្នុងចិត្តតែមិនហ៊ានសួរនាំ« ឈី?? »សម្លេងក្រល៎ធំបន្លឺឡើងកាត់ភាពស្ងប់ស្ងាត់នាំអោយឈីគូងាកមកមើលគេទាំងជ្រួញចិញ្ចើមហេតុអីនៅសុខៗក៏ហៅគេ??
« បងមានការអីមែនទេ?? »
« ទេ..គ្រាន់តែឃើញឈីសម្លឹងមើលមុខបងរហូតមានការអីមែនទេ?? »
« គឺគ្មានទេបងជុង!!.. »ឈីគូញញឹមតបទាំងក្រវីក្បាលចិត្តចង់សួរណាស់តែមាត់បែរជាមិនហ៊ានសួរនាំទៅវិញ
« ឈី!!មានការអីក៏និយាយមកបងចាំស្ដាប់និងឆ្លើយជានិច្ច!!! »
« គឺ-គឺជីមីនជាអ្នកណាត្រូវជាអ្វីនិងបង?? »សម្លេងតូចប្រែជាខ្សឹបនិងសម្លឹងមើលមុខមាំជាប់រងចាំចម្លើយ
« ជីមីនឬ??គឺ-គឺៗជាសង្សាររបស់បង!! . »ស្របសម្ដីជុងគុកក៏ងាកទៅសម្លឹងមើលមុខឈីគូយ៉ាងលឿន កែវភ្នែកមាំប្រែជាស្រទន់ពេលឃើញកែវភ្នែកស្រស់ស្អាតមួយគូរនោះបង្ហាញភាពឈឺចាប់មកកាន់គេ។
« អ៎រៗ.... »ឈីគូធ្វើជាងក់ក្បាលតិចៗពេលបានចម្លើយដែលខ្លួនមិនចង់លឺអីបន្ដិច
« ឈីគឺ....»
« មីនអីទេបងជុង តាមសប្បាយចុះ!! »ស្នាមញញឹមស្រាលបង្ហាញលើផ្ទៃមុខតូចមុននិងត្រូវបែរមុខចេញយ៉ាងលឿនសម្លឹងមើលទៅទេសភាពក្រៅកញ្ជក់ពេលមានអារម្មណ៍ថាទឹកថ្លាឆ្វង់ស្រក់ចុះមកលើថ្ពាល់របស់គេ.....
« ហុឹម!!.... »ជុងគុកងក់ក្បាលនិងដកដង្ហើមធំបែរទៅមើលផ្លូវខាងមុខទាំងអារម្មណ៍មិនស្ងប់។គេមានអារម្មណ៍ថាខុសៗលើឈីគូក្មេងបរិសុទ្ធម្នាក់នេះ!!! ហេតុអីគេត្រូវមានអារម្មណ៍ថាខុស??
*Ofikira House
« ជីមីនមានបងប្អូនប៉ុន្មានអ្នក?? »សំនួរចេញពីក្រអូមមាត់ក្រពុំសុខជីនមិនដឹងថាជាប៉ុន្មានហើយទេតាំងពីពេលញាំអាហារពេលព្រឹករួចមកដល់ពេលនេះ
YOU ARE READING
ស្នេហ៍លោកជនពាល
Short Story« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី?? » BL (JIKOOK ) JUNGKOOK-TOP JIMIN----BTT