ភាគ8

619 89 5
                                    

Episode 8 :
_______________

*ព្រឹកថ្ងៃថ្មី.....

ព្រឹមប្រលឹមថ្ងៃថ្មីចូលមកដល់ក៏វាជាថ្ងៃល្អសម្រាប់ជុងគុកដែលបើកភ្នែកឡើងស្រួលខ្លួនមិនដូចកាលពីម្សិលមិញដែលពកក្បាលចង់ពិនមេជើង។ហើយខណះពេលនេះអ្នកទាំងពីរអ្នកក៏កំពុងអង្គុយទល់មុខគ្នាញាំបបរក្ដៅៗមុននិងចេញទៅធ្វើកិច្ចការរៀងៗខ្លួន។ឯកែវភ្នែកកូនឆ្មាក៏លួចសម្លឹងមើលមុខសង្ហារបស់គេភ្លឹសៗដូចជាមានរឿងអ្វីចង់សួរតែនៅស្ទាក់ស្ទើរ....

« អឹម!!!យប់មិញលោកដេកលើសាឡុងក្រៅបន្ទប់ឬ??... »ទីបំផុតជីមីនក៏ដាច់ចិត្តសួរឡើងទាំងសម្លេងខ្សឹបៗនិងសម្លឹងមើលមុខសង្ហាគេរងចាំចម្លើយ

« ពិតមែនហើយ!!... »ជុងគុកឆ្លើយប្រហើរចោលទាំងមិនសម្លឹងមើលមុខតូចច្រមិចគិតតែពី
ឈ្ញោកញាំបបរក្នុងចាន....

« ហេតុអី??ខ្ញុំចូលកន្លែងលោកទៀតហើយមែនទេ??... »ពេលបានចម្លើយហើយកែវភ្នែកកូនឆ្មាក៏បើកព្រិចៗដាក់ស្លាបព្រាចុះមុននិងសួរគេបន្ដ

« មែន!!!សឹងតែធាក់ខ្ញុំទម្លាក់គ្រែទៅហើយ!! »កែវភ្នែកមាំងើយសម្លឹងមើលមុខក្រពុំបន្ដិចមុននិងអោនទៅចាប់អារម្មណ៍បបរវិញ

« ពិតឬ??ខ្ញុំមិនដែលដឹងថាខ្ញុំគេងអាក្រក់បែបនេះទេ!!... »បបូរមាត់ស្ទីកពេបឡើងធ្វើមុខស្អុយក្នុងចិត្តក៏រាងខ្មាសជុងគុកបន្ដិចបន្ដួចប្រហែលជាគេទម្លាប់គេងច្រងេងច្រងាងពេលនៅម្នាក់ឯងទើបចេះតែបម្រាសពេញពូកបែបនេះ។

« បើដឹងហើយកែចោលទៅទាន់ខ្ញុំនៅចិត្តត្រជាក់មិនធាក់ឯងទម្លាក់គ្រែ!!... »ជុងគុកចាប់ផ្ដើមលេងទឹកមុខមាំពេលឃើញថាក្មេងម្នាក់នេះចាញ់បោកនិងសម្ដីរបស់គេធ្វើមុខស្អុយៗចង់យំបន្ដិចអីបន្ដិច..ក៏ពិតមែនដែលជីមីនចូលកន្លែងគេតែក៏មិនដល់ថ្នាក់និងដែរគ្រាន់តែធ្វើទុកកូនគេតែប៉ុន្នឹង។

« ទម្លាប់ខ្ញុំបែបណាគឺបែបនិងហើយគ្មានអ្នកណាទៅកែបានទេ!!លោកនិងហើយបើថាពិបាកដេកមកដេកក្រៅបន្ទប់រាល់ថ្ងៃទៅ!!... » សម្ដីរបស់ជីមីនធ្វើអោយជុងគុកបញ្ឈប់សកម្មភាពញាំបបរប្ដូរមកសម្លឹងមុខរាងតូចដោយការហួសថ្លែងពីដំបូងស្មានតែចេះដឹងខ្លួនខុសហើយក៏កែវិញហើយតា៌ តែមានអី??អាចរិកអត់ចេះចាញ់គេនៅតែមានដដែល អាមុខដែលចង់យំក៏រលាយបាត់នៅសល់តែទឹកមុខឆ្នាស់ឆ្នើមរាល់ដង។ក្មេងម្នាក់នេះប្ដូរទឹកមុខលឿនជាងតារាសម្ដែងទៅទៀត...
« មើលអី??ខ្ញុំនិយាយអីខុស??... »ជីមីនបន្ថែម

ស្នេហ៍លោកជនពាលWhere stories live. Discover now