Ep¹⁸

530 73 1
                                    

• Morning 🌞

« ជ៎ុប ជ៎ុប Good Morning លោកបា៉
បងស្រី »ជីមីននិយាយឡើងក្រោយពេលថើបថ្ពាល់លោកប៉ានិងបងស្រីរួចរាល់មុននិងដាក់ខ្លួនអង្គុយខាងស្ដាំដៃលោកប៉ាមុខតុអាហារដែលមានម្ហូបព្រោងព្រៀតនៅលើតុ។

« ឆាប់ញាំទៅ ប្រយ័ត្នត្រជាក់អស់!! »លោកផាកបន្លឺឡើងបង្កជាភាពស្ងប់ស្ងាត់ កូនទាំងពីរអ្នកក៏ញញឹមដាក់គ្នាហើយក៏ចាប់ផ្ដើមចាប់អារម្មណ៍របស់ខ្លួនយ៉ាងស្ងៀមស្ងាត់រហូតដល់រួចរាល់។លោកផាកក៏មានធុរះត្រូវទៅខាងក្រៅនៅក្នុងផ្ទះសល់តែកូនៗនិងអ្នកបម្រើផ្សេងៗ

ហើយខណៈពេលនេះពីរអ្នកបងប្អូនក៏កំពុងអង្គុយលើសាឡុងមុខទូរទស្សន៍ធំមួយដែលកំពុងបញ្ចាំងរឿងដោយជីមីនគេងលើភ្លៅស្រលូនរបស់បងស្រីខ្លួន និងកាន់ទូរស័ព្ទជាប់ដៃតែអារម្មណ៍បែរជារសាត់រសាយពេលមិនឃើញជុងគុកផ្ញើរសារតបមកគេវិញ។ឬគេមិនទាន់ភ្ញាក់?

« មីន!!មានរឿងអីឬ?? »ដោយឃើញកាយវិការប្អូនចំលែកៗយូមីក៏ដាច់ចិត្តសួរឡើងព្រមទាំងអង្អែលក្បាលរបស់ខ្លួនដែលនៅលើភ្លៅខ្លួនថ្នមៗពោរពេញទៅដោយក្ដីស្រលាញ់

« គ្មានទេបងស្រី!!. »ជីមីនក្រវីក្បាលពេបមាត់ឆ្លើយតបទៅកាន់បងស្រីវិញ គេមិចនិងអាចប្រាប់គាត់បានទៅពីរឿងគេនិងជុងគុក!!គេខ្លាច.....

« មានរឿងអីនិយាយមកមីន!!បងចាំស្ដាប់ឯងជានិច្ចណា... »ស្នាមញញឹមផ្ដល់ពាក្យកក់ក្ដៅបង្ហាញចេញមកទៅកាន់ជីមីន គេក៏មិនសប្បាយចិត្តពេលឃើញប្អូនគេក្នុងសភាពបែបនេះណាមួយគេនិងជីមីនក៏មិនធ្លាប់មានរឿងលាក់បាំងគ្នាតាំងពីតូច។

« គឺ-គឺគេអត់តបសាររបស់ខ្ញុំបងស្រី... »ជីមីនដកដង្ហើមធំហើយក៏ក្រោកអង្គុយក្បែរបងស្រីខ្លួនទាំងនិយាយឡើងទាំងមិនចង់លឺ ព្រោះភ័យខ្លាចនៅពេលយូមីដឹងរឿងនេះគេអាចហាមឃាត់ដែរឬទេ??

« អ្នកណា?មិត្តភក្តិ?ឬមិត្តស្រី? »ចិញ្ចើមស្ដើងលើកឡើងនិងសួរព្រមទាំងសម្លឹងមុខជីមីនចំៗ

« ទេ!!.... »ជីមីនឆ្លើយព្រមទាំងអោនមុខចុះ

« ហុឹម!!ចុះអ្នកណា??... »

ស្នេហ៍លោកជនពាលWhere stories live. Discover now