Ep¹⁹

538 74 0
                                    

*Room
          ក្នុងបន្ទប់ដែលមានមនុស្សដល់ទៅបីអ្នកតែបែរជាស្ងប់ស្ងាត់គ្មានលឺសម្ដីឆ្លើយឆ្លងលឺតែសម្លេងខ្យល់ដង្ហើមដកទាំងតានតឹង។កែវភ្នែកស្រទន់ពីរគូរឈរសម្លឹងមើលទៅរាងកាយតូចដូចមនុស្សស្រីដែលកំពុងដេកលើពូកមានភួយបិទបាំងរាងកាយទាំងដកដង្ហើមធំតឹងចិត្ត។បន្ទាប់ពីជីមីនយំរហូតដល់គេងលក់យូមីក៏បានគ្រាគេយកមកអោយគេងលើពូកហើយក៏ខលអោយថេយ៉ុងមកទីនេះជួយនិយាយលួមលោមជីមីន.....

«  ខ្ញុំមិនដែលឃើញជីមីនយំបែបនេះទេ បន្ទាប់ពីអ្នកម៉ាក់ស្លាប់ទៅ!!... »សម្លេងស្រទន់ស្របកាយវិការអង្អែលក្បាលប្អូនប្រុសថ្នមៗទាំងអាណិត ។

« សឺត!!បើបងរកអាម្នាក់នោះឃើញបងនិងសម្លាប់វាចោលមិនខានទេ!!... »ថេយ៉ុងសង្រ្គឺតជើងធ្មេញខាំមាត់និងស្បថជាមួយខ្លួនឯងបើគេរកអាម្នាក់នោះឃើញគេនិងធ្វើអោយវាវេទនាជាងស្លាប់ទៅទៀត
វិបទធ្វើអោយប្អូនគេខូចចិត្តដល់ថ្នាក់នេះ!!!

« Tae Oppaស្គាល់គេឬ??... »យូមីលើកចិញ្ចើមនិងសម្លឹងមុខបងប្រុសជីដូនមួយខ្លួនភ្លឹសៗ

« ទេ!!!គ្រាន់តែធ្លាប់ឃើញមុខវា.... »

« មានន័យថាបងដឹងតាំងពីដំបូងមែនទេថាជីមីនទាក់ទងជាមួយគេ??.... »

« មកនិយាយខាងក្រៅមកកុំរំខានជី!!... »
ថេយ៉ុងងក់ក្បាលមុននិងដឹកដៃយូមីមកនិយាយខាងក្រៅវិញខ្លាចរំខានជីមីនធ្វើអោយគេភ្ញាក់ពិបាកងើបមកយំទៀត...

« គេទាក់ទងជីមីនយូរហើយឬនៅចុះជីមីនស្គាល់គេដោយរបៀបណា??... »យូមីសួរស្របពេលអង្គុយលើសាឡុង

« ប្រហែលជា2ខែមុន ស្គាល់ដោយសារអីបងក៏មិនច្បាស់ដែរ!!តែបងក៏បានហាមមីនដូចគ្នាថាមិនអោយវារស់នៅជាមួយតែក្មេងនេះវាចចេសមិនស្ដាប់តាមបងហើយនៅព្រមទាក់ទងជាមួយវាទៀត ពេលនេះឃើញទេទឹកភ្នែកជូតក្បាលជង្គង់មិនដឹងថាមានធ្វើអីលើសលប់ជាមួយគ្នាឬក៏អត់ទេ!!... »
ថេយ៉ុងនិយាយទាំងក្ដៅចិត្តនិងប្អូនប្រុសសំណ្វព
របស់ខ្លួនចចេសៗគ្មានអ្នកណាចចេសដូចទេ ក្បាលក៏រឹងគប់មួយដូងមិនបែកផង!!ឥលូវសមមុខហើយដែលត្រូវអាម្នាក់នោះបោះបង់ចោលនោះ..

ស្នេហ៍លោកជនពាលWhere stories live. Discover now