ភាគ43
_________________
*ចំណតឡាន« នេះហើយលិទ្ធផលមិនស្ដាប់!! »វាបន្លឺឡើងទាំងញញឹមចំអកអោយរាងកាយតូចដែលអង្គុយអោបពោះយំសស្រាក់នៅលើការ៉ូដោយការឈឺចាប់ផ្នែកខាងក្នុងយ៉ាងខ្លាំង
« ចាប់វាមកឯងនៅឈរមើលដល់ពេលណាទៀត??... »អាម្នាក់ទំនងជាមេក្រុមបន្លឺឡើងហើយក៏ដើរចូលក្នុងឡានមុនបាត់ទៅទុកអោយកូនចៅជាអ្នកចាត់ការ ពួកគេញាក់ចិញ្ចើមដាក់គ្នាជាសញ្ញាមុននឹងដើរទៅរករាងតូចហើយក៏ចាប់ដៃចាប់ជើងបម្រុងលើករាងតូចឡើង តែក៏មានម្នាក់ត្រូវស្រែកឡើងពេលដៃរបស់ខ្លួនត្រូវអ្វីមិនដឹងហោះមកឆូតបង្ករអោយមានរបួសឈាមខខ្លាក់
« អ្នកណា?? »គ្នាវាដាក់ជីមីនចុះវិញមុននឹងលើកកាំភ្លើងមកលើកទម្រង់គ្រប់ទិសស្វែងរកម្ចាស់កាំបិតអម្បាញ់មិញ
« ជាយើង!!! »Kentaដើរចេញមកអោយមានគ្នាពីរនាក់ទៀតដើរអមឈរខាង កែវភ្នែកមុតមាំសម្លឹងមើលរាងតូចអង្គុយអោបពោះក្នុងរង្វង់ពួកវាទាំងទ្រូងក្ដៅងំសឹងតែទាញកាំភ្លើងមកបំបែកក្បាលរបស់ពួកវា
« ឯងចង់ងាប់ឬយ៉ាងមិច? »Boy²(ដាក់ប៊យៗចឹងម៉ងទៅ=_= ) ស្រែកឡើងកំហគខ្ទរពេញទីឃ្លាចំណតឡានគម្រាមkentaដែលឈរញញឹមចុងមាត់តបមកពួកគេវិញទាំងគ្មានអារម្មណ៍ថាខ្លាច
« ឯងសួរខ្លួនឯងឬ?? »នាយសួរបកវាវិញព្រមទាំងឈានជំហានជើងដើរទៅមុខម្ដងមួយជំហានៗរកពួកវាទាំងក្នុងដៃគ្មានអាវុធការពារខ្លួនសូម្បីតែមួយ
« ឯងគិតថាយើងមិនហ៊ានបាញ់ឯងមែនទេ?អាល្ងង់!!! »boy²បន្ដព្រមទាំងកេះកៃកាំភ្លើងរួចជាស្រេចទម្រង់ចំកណ្ដាលក្បាលKentaល្អតែម្ដង
« បាញ់មក!! »
« ឯង....... »*អ៊ក វាសង្រ្គឺតជើងធ្មេញខឹងនឹងkentaសឹងតែផ្ទុះគ្រាប់ឈាមទើបបម្រុងនឹងបាញ់តែដៃរបស់ខ្លួនត្រូវកាំបិតហោះមកពីទិសខាងណាមិនដឹងមកប៉ះដៃរបស់គេធ្វើអោយជ្រុះកាំភ្លើងឈាមក៏ហូរកក្លាក់ បន្ទាប់ពីនោះកាំបិតមិនមែនហោះមកម្ដងមួយតែហោះមកដូចជាគ្រប់ភ្លៀងធ្វើអោយពួកវាចាប់ផ្ដើមត្រូវរបួសហើយក៏នាំគ្នាភៀសខ្លួនចេញសិនយ៉ាងប្រញាប់ព្រោះពេលនេះសត្រូវរបស់ពួកវាមិនមែនអន់ទេ
YOU ARE READING
ស្នេហ៍លោកជនពាល
Short Story« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី?? » BL (JIKOOK ) JUNGKOOK-TOP JIMIN----BTT