ភាគ41
________________
*អាហារដ្ឋានបន្ទាប់ពីមកពីផ្ទះកូនក្ដីរួចហើយជុងគុកក៏បានមកភោជនីយដ្ឋានមួយកន្លែងជាមួយនឹងឈីគូព្រោះពេលនេះវាថ្ងៃត្រង់ណាស់ទៅហើយ...
« ឈី,ចង់ញាំអីកម្មង់ចុះណា!! »ជុងគុកទាញកៅអីអោយភរិយាអង្គុយស្រួលបួលមុននឹងដាក់ខ្លួនអង្គុយកៅអីទល់មុខឈីគូហើយក៏ប្រាប់ចេញមកទាំងទាញមីនុយមកមើលដូចគ្នា
« បាទ!!... »រាងតូចឆ្លើយដោយសម្លេងស្រទន់ព្រមទាំងហៅមុខម្ហូបប្រាប់អ្នករត់តុដែលឈរចាំកត់រួចរាល់ ជុងគុកក៏ដូចគ្នាបន្ទាប់ពីប្រាប់រួចអស់ក៏នាំគ្នាអង្គុយមើលមុខគ្នារងចាំអាហារដែលកម្មង់លើកមក។
« បងជុង!! »
« ហុឹម??... »
« យប់មិញបងនៅគេងជាមួយជីមីនមែនទេ?? »
« អ្ហឹម!!ឈីមានរឿងអ្វីមែនទេ? »ជុងគុកគាំងបន្ដិចមុននឹងតបវិញទាំងញញឹមមិនសូវជាសម
« អត់ទេ,ឈីសួរធម្មតា!! »រាងតូចឆ្លើយហើយក៏ទាញទូរស័ព្ទមកចុចបន្លំការអន់ចិត្តអន់ថ្លើមរបស់ខ្លួន ចំណែកជុងគុកបានតែលួចដកដង្ហើមធំហើយក៏អង្គុយអោបដៃមើលឆ្វេងមើលស្ដាំ។
..............បន្ដិចក្រោយអាហារដែលកម្មង់បានលើកមកដល់ពាសពេញតុប្ដីប្រពន្ធទាំងពីរក៏ចាប់ផ្ដើមកាន់សមកាន់ស្លាបព្រាញាំអាហារតាមធម្មតា តែអ្វីដែលមិនធម្មតាគឺជុងគុកកំពុងជ្រួញច្រមុះមុខជូរៗដូចជាជួបអ្វីមិនល្អ
« អ៊ួក..... »ក្លិនអាហារភាយចូលច្រមុះគេកាន់តែខ្លាំងភើចង់ក្អួតក៏វារើឡើងធ្វើអោយគេរហ័សខ្ទប់មាត់ខ្លួនឯងយ៉ាងលឿន
« បងជុងកើតអីមែន?? »ឈីទម្លាក់ដៃកាន់សមចុះបន្ដិចមុននឹងចោតសួរគេដោយកែវភ្នែកភ្លឹសៗសម្លឹងមើលមុខសង្ហា
« អ្ហឹម..បងមិនអីទ-អ៊ួក... »ជុងគុកក្រវីក្បាលព្រមទាំងលើកដៃក្រវីចុះឡើងមុននឹងត្រូវភើឡើងមកកាន់តែខ្លាំង
« តែបង? »
« ស្អុយៗអាហារនេះខ្លាំងណាស់!! »រាងក្រាសបន្លឺឡើងទាំងពេបមាត់សម្លក់អាហារលើតុដូចជា
លាមកសត្វព្រោះតែក្លិនរបស់គេអាក្រក់ខ្លាំងពេក
YOU ARE READING
ស្នេហ៍លោកជនពាល
Short Story« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី?? » BL (JIKOOK ) JUNGKOOK-TOP JIMIN----BTT