1ខែក្រោយមក
កន្លងផុតមួយខែអ្វីៗក៏នៅដដែលមិនបានផ្លាស់ប្ដូរសូម្បីបន្ដិចតែអ្វីដែលមិនដដែលនោះគឺទាំងពីរអ្នកជីមីននិងជុកគុករិតតែស្រលាញ់គ្នាខ្លាំងលើសដើមសឹងតែបាត់មុខមិនបានទៅហើយ។ហើយខណះពេលនេះជីមីនក៏កំពុងអង្គុយក្នុងឡានទំនើបមួយគ្រឿងដែលកំពុរបរលើផ្លូវដល់ធំព្រមជាមួយព្រះអាទិត្យកំពុងអស្ដង្គតបញ្ចេញរស្មីពណ៍ទឹកក្រូចស្រស់ចេញមកយ៉ាងស្រស់ស្អាតធ្វើអោយអ្នកដំណើរផ្សេងសប្បាយរំភើបនិងទេសភាពដល់គួរអោយគយគន់ពេលនេះ។តែខុសអីតែក្មេងមាឌស្អិតជីមីនម្នាក់នេះមិនបានទៅយកទុកចិត្តខ្វល់ខ្វាយជាមួយព្រោះរវល់តែផ្ដោតអារម្មណ៍សរសេរសារទៅមិត្តប្រុសរបស់ខ្លួនបញ្ចាក់ថាគេមិនបាននៅសាលាទេព្រោះកូនចៅរបស់ប៉ាបានមកយកថ្ងៃនេះក៏ប្រហែលជាគេងនៅផ្ទះរបស់ខ្លួនហើយ។« ហុឹម!!... »ជីមីនដកដង្ហើមធំនិងទម្លាក់ទូរស័ព្ទចុះបន្ដិចពេលសារដែលគេផ្ញើរទៅជុងគុករយះពេលដប់នាទីទៅហើយនៅតែមិនឃើញគេតបមកវិញ ឬគេកំពុងនៅតាមផ្លូវ?ឬក៏គេខឹងខ្លួន?ឬមានមូលហេតុផ្សេង?
« ជេខេ!!ប្រហែលកំពុងនៅតាមផ្លូវហើយ.. »ជីមីនខ្សឹបប្រាប់ខ្លួនតិចៗស្របពេលឡានបើកចូលទៅទីឃ្លាផ្ទះដែលខ្លួនធ្លាប់រស់នៅ កែវភ្នែកកូនឆ្មាសម្លឹងមើលជុំវិញទីឃ្លាទាំងបើកភ្នែកភ្លឹសៗព្រោះទីនេះវាប្លែកពីមុខឆ្ញាយមែនទែន។ស្នាមញញឹមព្រះខែក៏បង្ហាញឡើងលើផ្ទៃមុខតួចពេលឃើញផ្កាដែលគេបានដាំធំលូតលាស់ចេញផ្កាមកយ៉ាងស្រស់ស្អាត....
« អញ្ជើញចុះអ្នកប្រុសតូច!! »
៊
« អរគុណ!!... »ជីមីនញញឹមគួរសមដាក់គាត់មុននិងចុះពីលើឡានដែលទ្វារចំហរស្រាប់ដោយស្នាដៃលោកអ៊ំតៃកុងឡាន ហើយក៏រត់ចូលផ្ទះដែលខ្លួនបានធំធាត់ឡើងនៅទីនេះត្រុយដូចជាកូនក្មេងបានទៅលេងសួនកម្សាន្ដ« លោកប៉ា!!!..... »សម្លេងតូចដូចកូនឆ្មាបន្លឺឡើងហើយក៏រត់ទៅអោបលោកប៉ារបស់ខ្លួនដែលទើបតែចេញពីបន្ទប់សៀវភៅទាំងសប្បាយចិត្តក៏នឹកប៉ាខ្លាំងណាស់ដែរ។
« អាល្អិត!!ដាច់ចិត្តមកផ្ទះហើយហេ៎??... »សម្លេងមនុស្សចាស់តបមកវិញនិងលើកដៃមិនសូវជាជ្រួញរបស់ខ្លួនទៅអង្អែលសក់កូនប្រុសពៅបណ្ដូលចិត្តខ្លួនថ្នមៗពោរពេញទៅដោយក្ដីនឹករលឹក
YOU ARE READING
ស្នេហ៍លោកជនពាល
Short Story« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី?? » BL (JIKOOK ) JUNGKOOK-TOP JIMIN----BTT