ភាគ67

879 106 14
                                    

  ក្រោយពេលលាងសម្អាតដៃសម្អាតមុខមាត់ស្រួលបួលហើយជុងគុកក៏រៀបចេញមកវិញតែក្រសែភ្នែកឈ្លាសវៃក៏ប្រទះឃើញរបស់មួយនៅក្នុងបំពង់ជាមួយច្រាសដុះធ្មេញទើបដើរមកទៅយកមកមើលវិញមុននឹងបើកភ្នែកធំៗទាំងភ្ញាក់ផ្អើលព្រោះវាជាឧបករណ៍វាស់ទឹកនោមហើយពេលនេះវាឡើងដល់ពីរកាំបញ្ជក់ថាមានផ្ទៃពោះ

« ជីមីន!!!!!!! »សម្លេងមាំស្រែកលឺខ្ទរពេញបន្ទប់ហៅឈ្មោះរាងតូចធ្វើអោយជីមីនភ័យស្លន់ស្លោររត់មករកជុងគុកយ៉ាងលឿនខ្លាចគេមានបញ្ហាអ្វី តែពេលដែលមកដល់ក៏ត្រូវភាំងខណៈពេលឃើញរាងក្រាសឈរកាន់ប្រដាប់ពិនិត្យទឹកនោមបង្ហាញគេ។ពេលពិនិត្យរួចរាល់ហើយជីមីនក៏ទុកវាជាមួយប្រអប់ថ្នាំដុះធ្មេញសិនដោយនឹកឃើញថាថ្ងៃស្អែកសឹមយកបោះចោលដោយខ្លួនឯងតែមានទៅស្អីភ្លេចអោយឈឹងទុកនៅទីនេះមិនយកទៅណារហូតដល់ពេលនេះ បែកការអស់រលីង!!

« នេះជាអ្វី? »ជុងគុកចោទសួររាងតូចដោយខ្សែភ្នែកដាក់កម្រិតតែក្នុងចិត្តកំពុងតែលួចសប្បាយអរស្ទើរស្រក់ទឹកភ្នែកទៅហើយ,គេទាយមិនខុសជីមីនពិតជាមានកូនពិតមែន។

« លោកមិនស្គាល់ប្រដាប់ពិនិត្យទឹកនោមទេហ៎ាស? »រាងតូចជ្រួញចិញ្ចើមសម្លឹងមុខសង្ហាមុននឹងតបដោយសោះអង្គើយដូចជាគ្មានរឿងអ្វីកើតឡើង

« បងចង់សួរថាវាជារបស់អូនមែនទេ?អូនពិតជាមានកូនពិតមែន? »

« បើឃើញហើយនៅសួរឆ្លើយធ្វើអី? »

« បងទាយមិនខុសអូនពិតជាមានកូនពិត
មែន!! »ជុងគុកញញឹមឡើងដោយការរំភើបចិត្តព្រមទាំងប្រើក្រសែភ្នែកពោលពេញដោយក្ដីស្រលាញ់សម្លឹងមុខតូចច្រមិចជីមីន

« សប្បាយអរម្លេះ?បើមានកូនទាក់ទងស្អីនឹងលោក? »ជីមីនអោបដៃសួរដោយចងចិញ្ចើមពេលឃើញជុងគុកដូចជាសប្បាយចិត្តខ្លាំង

« គេជាដំណក់ឈាមរបស់បងណាមីន!! »ស្របសម្ដីពោលពេញដោយភាពសប្បាយអរជុងគុកក៏បោះជំហានជើងមករកជីមីនដែលឈរនៅមាត់ទ្វារបន្ទប់ទឹក

« មិចក៏លោកដឹងថាជាដំណក់ឈាមរបស់លោកមិនមែនជារបស់អ្នកផ្សេង? »

« អូននិយាយពីអ្វី? »លឺសម្ដីជីមីនហើយភាពសប្បាយអរជុងគុកក៏បាត់មួយរំពេចសម្លឹងមើលមុខជីមីនដោយចម្ងល់

ស្នេហ៍លោកជនពាលWhere stories live. Discover now