« ជីមីន~..... »ជុងគុកហៅឈ្មោះរាងតូចដែលឈរនៅមាត់ទ្វារទាំងអារម្មណ៍ភាន់ភាំង គាំងមួយកន្លែងធ្វើអីមិនចេញ។នេះគេយល់សព្វមែនទេ?ហេតុអីជីមីនមកទីនេះបានដោយរបៀបណា??
« ស-សុំទោសខ្ញុំចូលខុសបន្ទប់បន្ដ
ទៀតចុះ!!! »ជីមីនឯណេះវិញក៏ភាំងស្មារតីញ័រអស់ទាំងមួយតួរខ្លួន តែក៏ខំប្រឹងសម្រួលអារម្មណ៍និយាយទៅកាន់គេហើយក៏ដើរចេញមកទាំងមិនបិទទ្វារទុកអោយkentaដែលឈរក្រោយគេបិទចុះព្រោះពេលនេះវិញ្ញារបស់គេប្រាសចាករាងកាយទៅហើយ។ គេធ្លាប់និយាយថាបើចាប់បានជុងគុកមានស្រីគេនិងជះទឹកអាសុីតដាក់ពួកគេពិតទេ?តែពេលនេះអារម្មណ៍វាខុសពីពេលនោះ រាងកាយប្រែជាស្ពឹកស្រពន់កម្រើកមិនចង់រួចសូម្បីតែអណ្ដាតក៏ក្រលាស់មិនចង់ចេញវាគាំងៗដល់ទឹកភ្នែកដែលធ្លាប់តែហូរស្រក់តែពេលនេះបែរជាគ្មានមួយដំណក់ស្រក់ចុះមក បេះដូងស្ពឹកស្រពន់គាំងមួយកន្លែងដូចជាគ្មានចង្វាក់ គេមានអារម្មណ៍ថាឆ្អែតៗៗដល់ថ្នាក់លែងដឹងលឺពីអារម្មណ៍ដែលកំពុងឈឺចាប់..។ បើគេស្ដាប់តាមសម្ដីរបស់kentaប្រហែលជាល្អទោះដឹងថាគេមានស្រីក៏មិនបានមកឃើញផ្ទាល់ភ្នែកអោយគ្រាំចិត្តបែបនេះ តែគេនេះក៏វាល្ងង់ខ្លួនឯងដែលមកស្រលាញ់មនុស្សប្រុសដែលមិនចេះឆ្អែតឆ្អន់និងតណ្ហាបែបនេះ ណាប្រពន្ធរបស់គេ?ណាមានទំនាក់ទំនងជាមួយខ្លួន។មិនអស់ចិត្តមកលួចមានសាហាយជាមួយស្រីទៀត...មិនដឹងថារាល់ថ្ងៃនេះគេគិតអី?បេះដូងគេមានប៉ុន្មាន?នៅដាក់មនុស្សបានប៉ុន្មាននាក់ចូលទៀត?ហើយគេក៏ល្ងង់ដែលជឿលើពាក្យសន្យាពាក្យសច្ចា ពាក្យស្បថ ពាក្យថាស្រលាញ់តែអូនឃើញតែពេលនេះស្រលាញ់តែអូនតែមិនមែនអូនតែម្នាក់ហ្នឹងទេ,នៅមានច្រើនទៀត។គិតមើលទៅគេល្ងង់បំផុតហើយ« ជីមីន.... »កំពុងតែស្លុងនិងការគិតសម្លេងមាំក៏បន្លឺឡើងក្រោយខ្លួន ជីមីនឈប់មួយកន្លែងទាំងមិននិយាយស្ដី « មិនអីទេមែនទេ? »
Kentaដើរមកឈរទន្ទឹមនិងជីមីនព្រមទាំងអង្អែលស្មាតូចតិចៗជាការលួងលោមផ្ដល់ភាពកក់ក្ដៅ« មីនអីទេ,បងប្រុស!!... »ជីមីនតបមកវិញជាមួយស្នាមញញឹមៗដែលបង្គប់ទៅដោយភាពឈឺចាប់លើសលប់ដែលខ្លួនកំពុងបៀមទុក
YOU ARE READING
ស្នេហ៍លោកជនពាល
Short Story« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី?? » BL (JIKOOK ) JUNGKOOK-TOP JIMIN----BTT