ភាគ³⁹

586 90 7
                                    

ភាគ39
_________________
*មួយខែក្រោយមក
      « អ៊ួក...អ៊ួកៗៗ.... »សម្លេងក្អួតចង្អោរលឺលាន់ពេញបន្ទប់ទឹកដែលម្ចាស់រាងកាយកំពុងខ្សត់ខ្សោយល្អិតល្ហន់ក្នុងខ្លួនគ្មានកម្លាំងកំហែងព្រោះតែក្រពះវាធ្វើទុកក្អួតនោះក្អួតសឹងពីរម៉ោងទៅហើយ

« កើតស្អីវាចេស៎!! »ជីមីនរអ៊ូដោយសម្លេង
ខ្សោយៗព្រមទាំងបើកទឹកក្បង់មកក្ពុលមាត់របស់ខ្លួនរួចរាល់ហើយក៏ដើរទប់ពោះចេញទៅវិញទាំងមានអារម្មណ៍ថាវិលមុខធីនធោងងងឹតមុខភ្លាមៗទើបរហ័សដើរទៅដាក់ខ្លួនអង្គុយលើពូកសឹងមិនទាន់ « វិលមុខម្លេះ?? »ជីមីនយកដៃទប់ក្បាលម្រាសខ្លួនគេងសង្ងំអោយវាបាត់វិលមុខ មួយអាទិត្យចុះក្រោយនេះមានអារម្មណ៍ថាចំលែកធំក្លិនអ្វីមិនបានដឹងតែចង្អោរចង់ក្អួត ពេលខ្លះត្រូវសង្ងំក្នុងបន្ទប់ទឹករាប់ម៉ោងដើម្បីក្អួត គិតថាក្រពះធ្វើទុកក៏ខំទៅទិញថ្នាំមកលេបតែលេបហើយនៅដដែលគ្មានធូរស្បោយអ្វីបន្ដិចសោះមិនដឹងខ្លួនចេះកើតអ្វីអោយប្រាកដ។

« ជុងគុក!! »រាងតូចបង្ហើបឈ្មោះជុងគុកថ្នមៗហើយក៏បម្រុងនឹងទាញទូរស័ព្ទខលទៅរកគេតែគិតចុះគិតឡើងជីមីនក៏សម្រេចចិត្តដាក់ទូរស័ព្ទចុះវិញ មិនចង់រំខានគេពេលនេះគេកំពុងតែមមាញឹកក្នុងការធ្វើការផងមិនដឹង។
« អ៊ួក!!!... »កំពុងតែស្លុងនឹងការគិតភើរក៏រើឡើងចង់ក្អួតមកជាថ្មីទើបជីមីនខ្ទប់មាត់ខ្លួនជិតហើយក៏ងើបខ្លួនមកអង្គុយផ្អែកខ្នងនឹងក្បាលគ្រែវិញ ខួរក្បាលក៏ចាប់ផ្ដើមគិតពីអាការះមួយនេះរហូតដល់ធ្លាយនឹកឃើញដល់រឿងមួយ
« ឬមួយខ្ញុំមាន-.... »ជីមីនឧទានដោយការភ្ញាក់ផ្អើលមុខចាប់ផ្ដើមបង្ហាញពីអារម្មណ៍ព្រួយ
បារម្មណ៌នឹងរំភើបក្នុងពេលតែមួយទ្រូងក៏ញ័រផឹបៗ
ទើបរហ័សចុះពីលើគ្រែទាញអាវក្រៅធំមកពាក់ហើយក៏ដើរទៅខាងក្រៅយ៉ាងលឿន

« អ្នកប្រុសជីមីនចង់ទៅណា? »Kentaទម្លាក់កាសែតក្នុងដៃចុះហើយក៏រហ័សងើបទៅរកជីមីនដែលកំពុងពាក់ស្បែកជើង

« ខ្ញុំចង់ទៅម៉ាត់ទិញរបស់របបបន្ដិច!! »រាងតូចឆ្លើយដោយស្នាមញញឹមខ្សោះ Kentaងក់ក្បាលយល់មុននឹងដើរទៅយកសោរឡាននឹងអាវក្រៅពាក់ព្រមទាំងដើរចេញទៅពីក្រោយជីមីន

ស្នេហ៍លោកជនពាលWhere stories live. Discover now