Episode 6
Morning ៚
ព្រឹកប្រលឹមថ្ងៃថ្មីបានចូលមកដល់រំខានដំណេករបស់ក្មេងប្រុសមុខរលោងដូចស្រីម្នាក់ដែលកំពុងគេផ្គាប់មុខលើពូកថ្ពាល់ដែលគៀបនិងពូកហៀរចេញមកក្រៅដូចនំMochiថ្ពាល់ក៏
ក្រហមព្រឿងៗដូចផ្កាកូលាប។« ហុឹម!!.... »ជីមីនថ្ងូរក្នុងបំពង់កភ្នែកក៏បើកឡើងព្រឹមៗទាំងមុខស្អុយប៊ែរមុននិងទាញនាឡិកាលើតុមកមើលម៉ោងហើយក៏ត្រូវបង្ខំចិត្តក្រោកព្រោះវាម៉ោង6បាត់ទៅហើយទម្រាំងូតទឹកស្លៀកពាក់ធ្វើខ្លួនចេញដំណើរទៅទៀតមិនដឹងថាទាន់ឬអត់ទេ..
« ហ៉ើយ.....»រាងតូចដកដង្ហើមធំមុននិងសូកស្បែកជើងពាក់ពត់បែនខ្លួនហើយក៏ដើរចូលបន្ទប់ទឹកឈរមុខកញ្ជក់ធំមួយដៃស្រលូនក៏ចាប់ផ្ដើមទាញច្រាសដុះធ្មេញមកច្របាច់ថ្នាំដាក់ហើយក៏ចាប់ផ្ដើមដុះសម្អាតធ្មេញរបស់ខ្លួនយ៉ាងស្រស់ស្អាត ដៃម្ខាងទៀតក៏ចាប់ដោះឡែវអាវខ្លួនម្ដងមួយគ្រាប់ៗរហូតដល់អស់មុននិងដោះក្រវែងអាវនោះចោលបន្សល់តែខ្លួនទទេស្អាត ដៃក៏ចាប់ផ្ដើមបង្អូសមកដល់ខោហើយក៏ចាប់ដោះទម្លាក់ចោលដូចគ្នាសល់តែខោក្នុងពណ៍ផ្កាឈូកមួយបិទបាំងអាច្រម៉ក់នោះ....
« អ្ហឹម.... »រាងតូចញេញធ្មេញដោះមុខកញ្ជក់ធំទាំងព្រិចភ្នែកចុះឡើងហើយក៏បង្វែលខ្លួនផ្អែកខ្នងនិងឡាំបូវិញទាំងដៃនៅដុះញាប់ស្អេក ក្បាលក៏ងក់តិចៗរាំតាមចង្វាក់ភ្លេងដែលខ្លួនច្រៀងក្នុងចិត្ត កែវភ្នែកក៏រ៉េចុះរ៉េឡើងពេញបន្ទប់មុននិងបង្វែលខ្លួនមកវិញបម្រុងនិងទាញទឹកមកខ្ពុល
មាត់តែកន្ទុយភ្នែកក៏ប្រទះនិងស្អីមិនដឹងកំពុងឈរមុខបន្ទប់មួយក្នុងបន្ទប់ទឹកដូចគ្នា(បន្ទប់ បន្ទូលបង់🥲 )ជីមីនក៏ងាកឆ្វាបមុននិងបើកភ្នែកធំៗពេលឃើញរាងកាយមាំរបស់ជុងគុកកំពុងឈរសម្លឹងមើលមកគេភ្លឹសៗ....« អ្ហាយ!!!!!!!!!!!!!!........ »សម្លេងស្រែកមួយទំហឹងខ្ទរពេញបន្ទប់ដោយសារជីមីនធ្វើអោយជុងគុកភ្ញាក់ក្រញ៉ាង ដៃតូចស្រលូនក៏ប្រញាប់ទាញដបដុះមុខដែលមានមាឌធំល្មមគប់ចំកណ្ដាលក្បាលរាងក្រាសចំៗតែម្ដង ដល់ថ្នាក់គេសឹងនិងដួលដៃមាំក៏រហ័សស្ទាប់ក្បាលខ្លួនខ្លាចថានិងបែក
YOU ARE READING
ស្នេហ៍លោកជនពាល
Short Story« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី?? » BL (JIKOOK ) JUNGKOOK-TOP JIMIN----BTT