ភាគ4

689 83 2
                                    

On the way

ម៉ូតូធំរបស់ជុងគុកប៉ោលយ៉ាងលឿនលើដងវិថីដៃទីក្រុងសេអ៊ូលនៃពេលរសៀលដោយមានកាយតូចអង្គុយពីក្រោយអោបចង្គេះគេជាប់ដូចតុកកែតោងជញ្ជាំង តាមពិតទៅជីមីនមិនចង់អោបគេប៉ុន្មានទេតែមកពីខ្លាចធ្លាក់ព្រោះប្រុសចង្រៃម្នាក់នេះជិះដូចហោះចឹងមិនដឹងថាប្រញាប់ទៅផ្ទះឬទៅងាប់ទេ។បើត្រឡប់ទៅកាលពីល្ងាចវិញនោះគឺថាជុងគុកទ្រោមខ្លួនពេញទំហឹងតែម្ដងដោយសារទម្ងន់សៀវភៅដែលរាងតូចវាយមកគេមិនដកដៃ បើអ្នកក្បែរនោះមិនមកឃាត់ទេមនុស្សមាឌធំច្បាស់គេងាប់ក្រោយកណ្ដាប់ដៃរាងតូចប្រាកដណាស់។។.....

« ន៎ែ!!..លោកឯងជួយឈប់នៅហាងសាច់អាំងខាងមុខបន្ដិចបានទេ!!...»ដៃដែលអោបចង្គេះគេក៏ចាប់កន្រ្ដាក់អាវក្រៅគេផ្លាច់ៗទាំងងើយមុខទៅនិយាយដាក់ត្រចៀករបស់គេ ជុងគុកដកដង្ហើមធំមុននិងបន្ថយល្បឿនម៉ូតូហើយក៏បតចូលទៅហាងសាច់នៅនិងមុខនោះ....
« ហិហិ..... »ស្នាមញញឹមសប្បាយចិត្តលេចឡើងលើផ្ទៃមុខតូចច្រមិចគួរអោយស្រលាញ់មុននិងហក់លោតចុះពីលើម៉ូតូ។អាម៉ូតូនេះវាខ្ពស់ពេកគេចុះមិនរួចមានហក់មកវាក៏ធ្វើអោយរាងក្រាសភ័យបន្ដិចបន្ដួចខ្លាចដួលផ្កាប់មុខសុីដំថ្មទាំងមិនទាន់សុីសាច់អាំង.....

« អ៊ំ....យកសាច់អាំង30ចង្គាក់!!... »សម្លេងកូនក្មេងបន្លឺឡើងទាំងធ្វើកាយវិការប្រាប់អ៊ំអ្នកលក់ដែលកំពុងឈរអាំងសាច់នៅមុខហាង..មុខតូចច្រមិចក៏ញញឹបិទមាត់មិនជិត

« បាទ...ចាំបន្ដិចក្មួយប្រុស!!... »គាត់ងក់ក្បាលហើយក៏តបមកវិញទាំងញញឹមរួសរាយព្រោះចាំមុខអាល្អិតនេះគេម៊ួយដុំរបស់គេ ទិញហើយបើមិនសូមថែមទេច្បាស់ជាភ្លៀងបាក់មេឃមិនខាន។

« ឯងទិញធ្វើអីច្រើនម្លេះ??... »មុខសង្ហាជ្រួញឡើងចោតសួរជីមីនទាំងកំពុងអង្គុយលើម៉ូតូធំរបស់គេ។អាល្អិតនេះទិញចែកបងប្អូនញាតិគេឬបានជាទិញៗម្លឹងៗ....

« ទិញយកទៅបោះអោយឆ្កែសុីទេដឹង??.. »
ជីមីនស្លឺភ្នែកឡើងទៅលើនិងលួចសម្លក់មុខសង្ហារបស់គេអោយការហួសចិត្ត គេទិញៗយកទៅសុីនិងហើយចេះសួរទិញធ្វើអីទៅរួច!!!....

ស្នេហ៍លោកជនពាលWhere stories live. Discover now