ភាគ59

797 99 12
                                    

*ជាដំបូងចង់ប្រាប់ទៅអ្នកសង្ស័យថាអ្នកណាជាអ្នកធ្វើអោយប៉ានិងបងស្រីជីមីនក្លាយទៅជាបែបហ្នឹងខ្ញុំចង់ប្រាប់ថាមិនបាច់សង្ស័យទេព្រោះកន្លែងនិងវាអត់សំខាន់ខ្ញុំអត់បញ្ចូលក្នុងសាច់រឿងទេបើបញ្ចូលទៀតរឿងហ្នឹងកាលចប់ទេ🤣🤣🤣
................
*ក្រាក

   « អ្នកណាអនុញ្ញាតអោយចូលមក-
ជី...ជីមីន??? »ស្របពេលនោះសម្លេងទ្វារក៏បើកឡើងជាមួយសម្លេងកាចរបស់យូមីប៉ុន្ដែក៏ត្រូវអាក់ទៅវិញពេលដែលប្រទះឃើញប្អូនប្រុសកំពុងយំក្នុងដៃថេយ៉ុង ក្នុងចិត្តក៏ចាប់ផ្ដើមញាប់ញ័រដោយអារម្មណ៍រំភើបនឹករលឹកជាខ្លាំង... « ជី.... »

« បងយូ...ហុឹក »រាងតូចរើខ្លួនចេញពីរង្វង់ដៃថេយ៉ុងមុននឹងដើរទៅរកបងស្រីព្រមទាំងដាក់ខ្លួនអង្គុយលន់ជង្គង់ចុះជ្រប់មុខនិងភ្លៅយូមីយំខ្សឹបខ្សួរចេញមករហូតញ័រអស់មួយប្រាណក៏ធ្វើអោយយូមីមិនអាចទប់ទឹកភ្នែកទប់ដូចគ្នា នាងយល់ៗអារម្មណ៍ជីមីនគេប្រហែលជាភ្ញាក់ផ្អើលខ្លាំងណាស់ហើយជាមួយដំណឹងអាក្រក់មួយនេះ មកដល់ភ្លាមក៏ជួបរឿងបែបនេះទៅហើយ

« បងយូ..ហុឹក...មីនសុំទោស..ហុឺ.. »

« មីនមិនបានខុសទេហេតុអីត្រូវសុំទោសបង..ហុឹម?? »

« មីនខុសៗដែលមិនបាននៅមើលថែបងនិងប៉ា,ហើយក៏មិនបានដឹងអំពីរឿងមួយនេះ..ហុឹក...មីនជាប្អូនជាកូនមិនបានការ . »

« វាមិនមែនជាកំហុសរបស់មីនទេ,ប្អូនប្រុសរបស់បងមិនបានខុសទេឈប់បន្ទោសខ្លួនឯងបន្ដទៀតទៅ!!  »

« ហុឺ ហុឹក ទេ,មីនខុសៗមីនសុំទោសៗបងស្រី..ហុឹក.. »ជីមីនក្រវីក្បាលនិងនៅតែបន្ដយំស្ដីបន្ទោសអោយខ្លួនឯងធ្វើអោយយូមីដកដង្ហើមធំតឹងចិត្ត,កែវភ្នែកស្រស់ស្អាតសម្លឹងមើលប្អូនប្រុសកំពុងយំលើភ្លៅខ្លួនសស្រាក់ទាំងដៃអង្អែលក្បាលជីមីនសើរៗចង់លួងលោមតែនិយាយអ្វីក៏ជីមីននៅតែយំបែបនេះណាមួយខ្លួនក៏ដើរមិនបានទៀត...

« បងថេយ៍.... »ក្រោយពេលឃើញថាជីមីនយំមិនបាច់នាងក៏ងើបមុខមកសុំជំនួយពីថេយ៉ុងដែលឈរមើលម្ដងតែគេបានតែក្រវីក្បាលជាមួយទឹកមុខបញ្ចាក់ថាបណ្ដោយអោយគេយំអោយអស់ចិត្តសិនទៅ....ទោះបីជាខំនិយាយបែបណាក៏មិនបាច់ដែលព្រោះតែគេដឹងថាដំណឹងមួយនេះវាក្ដុកក្ដួលខ្លាំងពេកជាមួយក្មេងប្រុសម្នាក់ដែលទន់ខ្សោយដូចជា
ជីមីន... ។

ស្នេហ៍លោកជនពាលWhere stories live. Discover now