ភាគ⁵⁷

939 114 7
                                    

     ឡានទំនើបមួយបើកយ៉ាងលឿននៅលើដងវិថីដល់ស្រស់ឆើតឆាយនាពេលរាត្រីនៃទីក្រុងតូក្យូ។បន្ទាប់ពីបញ្ចូនអតីតីសង្សារចាស់ស៊ូជីអោយទៅកូនចៅរបស់Kentaហើយនាយក៏ប្រញាប់បើកឡានចេញមកយ៉ាងលឿនគោលដៅចំបងគឺទៅខុនដូរដើម្បីដោះស្រាយជាមួយជីមីន តែមុនពេលដែលទៅដល់គេក៏ព្យាយាមខលទៅជីមីនជាច្រើនលើកជាច្រើនសារនៅតែមិនចូលសូម្បីតែkentaក៏មិនលើក មិនដឹងថាពេលនេះទាំងពីរអ្នកនៅឯណា។ជីមីនកំពុងនៅក្នុងស្ថានភាពបែបណា?មានយំឬអត់?ស្អប់នៅឬអត់?រងចាំការបកស្រាយរបស់គេឬអត់?គេដឹងថាកំហុសគេធ្ងន់ៗដ៏ថ្នាក់មិនហ៊ានសូមការអភ័យទោសពីជីមីន តែទោះយ៉ាងណាគេនិងព្យាយាមបើទោះបីជាជីមីនប្រែចិត្តជាស្អប់មិនព្រមលើកលែងទោសលែងបន្ដទំនាក់ទំនងរវាងគេក៏ដោយ ក៏គេនឹងព្យាយាមធ្វើគ្រប់វិធីដើម្បីបានការអភ័យទោសពីជីមីនម្ចាស់ជីវិតតែម្នាក់គេមកវិញ....

*ងុឺត

សម្លេងជាន់ហ្វាងឡានលឺលាន់ឡើងពេញចំណតឡាននៃខុនដូរមុននឹងរាងកាយសង្ហាជុងគុករត់ចុះមកយ៉ាងលឿនសម្ដៅទៅជាន់ខាងលើបន្ទប់របស់គេហើយក៏សង្ឃឹមថាជីមីននឹងនៅទីនោះរងចាំគេបកស្រាយរឿងគ្រប់យ៉ាង...ប៉ុន្ដែមិនទាន់នឹងបានចេញផុតពីចំណតឡានផងក៏លេចវត្តមានរបស់ម៉ាក់គេមកធ្វើអោយជំហានជើងត្រូវបង្អាក់ក៏ដឹងថាបន្ដិចទៀតនឹងមានរឿងអ្វីកើតឡើង...

« ម៉ា-ម៉ាក់.... »*ផាច់ ជុងគុកហៅម៉ាក់គេដោយរដាក់រដុបហើយថ្ពាល់របស់ខ្លួនក៏ត្រូវបែរទៅម្ខាងដោយសារស្នាដៃលោកអ្នកគីរ៉ា

« អូ..ឯងនៅទុកយើងជាម៉ាក់ដែល?? »គាត់ក្ដាប់ដៃយ៉ាងណែនព្រមទាំងស្រែកកំហគដាក់ជុងគុកដែលនៅចំពោះមុខគាត់ទាំងខឹង...

«  !!! »ជុងគុកមិនបានតបតគ្រាន់តែសម្លឹងមើលមុខគាត់ដោយគ្មានអ្វីត្រូវនិយាយ

« បើឯងនៅទុកយើងជាម៉ាក់ឯងធ្វើស្អីឯងចេះសួរនាំយើងហើយមិនធ្វើតាមតែអំពើចិត្តខ្លួនឯងបែបនេះទេ!! »

« ខ្ញុំបានធ្វើអី? »

« ចុះកាលដែលទៅបង្ខំកូនឈីលែងលះដោយគ្មានអោយអ្នកណាដឹងនោះជាស្អី? »

« ក៏មកពីពួកយើងមិនបានស្រលាញ់គ្នាបន្ដក៏វាគ្មានបានប្រយោជន៍អ្វី!! »

ស្នេហ៍លោកជនពាលWhere stories live. Discover now