*Devil of World
*ផាំង
« ពួកអាបំបង់បាយគ្មានបានការមនុស្សតែម្នាក់ក៏ចាប់មិនបាន!!! »គ្រាប់កាំភ្លើងហោះបុកទម្លុះចំកណ្ដាលក្បាលកូនចៅម្នាក់ដែលលន់ជង្គង់និងមុខខ្លួនធ្វើអោយប្រកាច់ដាច់ខ្យល់ស្ដាប់ភ្លាមៗ កូនចៅផ្សេងៗដែលលន់ជង្គង់ក្បែរនោះធ្វើអីមិនបានបានតែអង្គុយញ័រខ្លួនខ្លាចចាហ្វាយនាយដែលកំពុងខឹងឡើងញ័រដៃព្រោះជនមិនស្គាល់ចូលកន្លែងរបស់គេដែលជាតំបន់ហាមឃាត់
« គឺ-គឺមកពីពួកខ្ញុំមិនហ៊ានបង្ករឿងនៅកន្លែងសាធារណះ!! » បុរសម្នាក់ទៀតនិយាយបន្ថែមពីបុរសដែលបានស្លាប់មុននេះពីហេតុផលរបស់ខ្លួនទាំងបិទភ្នែកជិតដូចកំពុងត្រៀមនិងទទួលគ្រាប់កាំភ្លើងជាមុនរួចជាស្រេច..
« ចង្រៃ!!ចុះពួកឯងបានឃើញមុខរបស់វាទេ?? »
មេក្លោងធ្វើអីមិនបានព្រោះនេះជាបញ្ជារបស់គេពិតមែនថាមិនអោយទៅផ្ដេផ្ដាសរញេរញៃតាមផ្លូវសារធារណះព្រោះមិនចង់អោយឈ្មោះក្រុមរបស់គេស្អុយរលួយ..« អត់ទេវាពាក់មួកជិត!!សូម្បីតែម៉ូតូរបស់វាក៏គ្មានស្លាកលេខដែល!! »កូនចៅបន្ថែមក្នុងចិត្តក៏រៀនអរបន្ដិចពេលចាហ្វាយមិនបានទាញកាំភ្លើងមកបាញ់បំបែកក្បាលរបស់ខ្លួន.
« ទៅតាមស៉ើបពីវាទៅ!!យើងចង់ដឹងថាវាជាអ្នកណាបានជាហ៊ានចូលទឹកដីយើងដោយគ្មានការអនុញ្ញាតបែបនេះ!! »កែវភ្នែកមាំក្រហមឆេះលួចស្បថក្នុងចិត្តខ្លួនឯងបើរកអាម្នាក់នោះឃើញគេនិងសម្លាប់វាអោយវេទនាបំផុតដែលសមនិងអ្វីដែលវាបានធ្វើលើទឹកដីរបស់គេ...
« បាទ!! »
« ចេញទៅ!! ឯងក៏ដូចគ្នា!! »មេធំស្រែកឡើងកូនចៅទាំងប៉ុន្មានក៏ចាប់អូសរាងកាយដែលគ្មាន វិញ្ញាណចេញទៅបន្សល់ទុកអោយចាហ្វាយនិងកូនចៅចំនិតម្នាក់នៅក្នុងបន្ទប់តែមិនទាន់បានប៉ុន្មានផងកូនចៅចំនិតក៏ត្រូវដេញចេញដូចគ្នាព្រោះលោកនាយត្រូវការពេលផ្ទាល់ខ្លួនដើម្បីសម្រួលអារម្មណ៍
« កុំអោយយើងរកឃើញអោយសោះ!! » កែវភ្នែកសម្លឹងមើលទៅរូបគំនូរដែលភ្ជួរនៅជញ្ជាំងឥតព្រិចដូចកំពុងប្រៀបថាផ្ទាំងគំនូរនោះជាអាម្សៀតនោះអ៊ីចឹង!!
YOU ARE READING
ស្នេហ៍លោកជនពាល
Short Story« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី?? » BL (JIKOOK ) JUNGKOOK-TOP JIMIN----BTT