ចំណាយពេលប្រហែលជាពីរម៉ោងជីមីនក៏បានមកដល់ទឹកដីកំណើតរបស់ខ្លួនវិញដោយមានតែកាបូបមួយស្ពាយជាប់ខ្លួនជាមួយលុយបន្ដិចបន្ដួចដែលkentaអោយមក។គេដើរទៅអង្គុយនៅលើកៅអីជាជួរដោយទឹកមុខស្លក់ស្លាំងពេលនេះវាម៉ោងមួយយប់បាត់ទៅហើយ,ហើយអោយគេធ្វើអ្វីចេញទូរស័ព្ទក៏មិនបានដាក់មកទៀតស្មាលនេះតាក់សុីក៏មានតែគេខ្លាចណាមួយមកគ្មានប្រាប់អ្នកណាម្នាក់ទៀតពេលវេលានេះគេកំពុងពេញដេកទៅហើយទៅរំខានគេយ៉ាងមិចបាន....
« ធ្វើយ៉ាងទៅជីមីនអើយ!! »ជីមីនយកដៃតូចខ្ទប់មុខខ្លួនឯងទាំងតានតឹងពេញបន្ទុកគេចង់ទៅផ្ទះតែគេមិនហ៊ានប្រឈមមុខជាមួយលោកប៉ាដែលធ្លាប់ឈ្លោះគ្នាជាមួយគាត់គេខ្លាចគាត់មិនអភ័យទោសអោយគេ បើគេទៅផ្ទះថេយ៉ុងមិនដឹងថាគេនៅឬអត់ផងព្រោះភាគច្រើនគេគេងនៅApartmentsគេច្រើនជាងផ្ទះ តែគេមិនដឹងថាApartmentsថេយ៉ុងនៅឯណាឡើយ។
« ខល,ខលទៅថេយ៉ុងhyung!! »គិតចុះគិតឡើងជីមីនក៏នឹកឃើញថាខលទៅថេយ៉ុងតែគេគ្មានទូរស័ព្ទទេ ទើបជីមីនសម្រេចចិត្តដើរទៅរកប្រអប់ទូរស័ព្ទសារធារណៈហើយក៏យកក្រដាសលេខថេយ៉ុងខលទៅគេ
« ទទួលទៅបងប្រុស.... »*តឺត...តឺត..
« ខ្ញុំគីម ថេយ៉ុងនិយាយ,មានការស្អីបានខលមកស្មានេះ? »
« Tae hyungគឺខ្ញុំណា..ខ្ញុំ. »
« ជីមីនមែនទេ?... »
« បាទ,គឺខ្ញុំបងមកយកខ្ញុំនៅប្រលានយន្ដហោះ Inchonបន្ដិចបានទេ? »
« មីនមកដល់កូរ៉េហើយ? »
« ពិតមែនហើយ!! »
« ដោយរបៀបណា?ក្រែងមីនអោយបងទៅទទួលមែនទេហេតុអីមកម្នាក់ឯងទាំងយប់បែបនេះ?អ្នកណាធ្វើអីអូនមែនទេ? »
« hyungកុំអា៎លសួរបានទេ?មកយកខ្ញុំបន្ដិចសិនមកចាំខ្ញុំបងស្រាយរឿងគ្រប់យ៉ាងប្រាប់បង... »
« អូខេៗ..10នាទីទៀតបងទៅដល់ចាំបងនៅតែនោះហើយណា.. »
« បាទ..... »ជីមីនឆ្លើយដោយស្នាមញញឹមស្រាលមុននឹងទុកទូរស័ព្ទវិញហើយក៏ដើរត្រឡប់ទៅរកកន្លែងដើមវិញទាំងអង្គុយក្ដោបដៃចូលគ្នា អារម្មណ៍ក៏រាងភ័យបន្ដិចភរបន្ដិចយ៉ាងម៉េចមិនដឹង។
YOU ARE READING
ស្នេហ៍លោកជនពាល
Short Story« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី?? » BL (JIKOOK ) JUNGKOOK-TOP JIMIN----BTT