Episode23
________________
រីង.....រីង..សម្លេងមាំត្រូវបានកាត់ផ្ដាច់ពេលសម្លេងអ្វីមិនដឹងរោទ៍ឡើងរំខានពួកគេទាំងពីរ។ជុងគុកស្ងៀមមួយកន្លែងមុននិងទាញទូរស័ព្ទពីហោប៉ាវមកមើលគេគិតបន្ដិចមុននិងសម្រេចចិត្តចុចបិទគ្រឿងតែម្ដងទើបបោះវាទៅលើពូកហើយក៏ដើរទៅលន់ជង្គង់មុខរាងតូចដែលអង្គុយចុងពូក។ចំណែករឿងទូរស័ព្ទចាំដោះស្រាយជាមួយម៉ាក់របស់គេតាមក្រោយ....
« តាមពិតបងក៏គ្មានបំណងដោះដៃចេញពីអូនដូចគ្នា!!... »ជុងគុកដកដង្ហើមធំចាប់ក្រសោបដៃទាំងពីររបស់ជីមីនមកកាន់មុននិងនិយាយចេញទៅចំណែកជីមីនក៏បានតែស្ងៀមត្រឹងរងចាំពាក្យសម្ដីរបស់គេបន្ដ...
« តែវាចាំបាច់ដែលបងត្រូវត្រឡប់មកទីនេះវិញជាបន្ទាន់ដើម្បីទទួលតំណែងជារាជអជ្ញាបន្ដពីអ្នកម៉ាក់បន្ទាប់ពីគាត់ទុកសេរីអោយបងមួយឆ្នាំរួចរាល់...បងជ្រើសរើសមិនប្រាប់អូនក៏ព្រោះតែមិនចង់ឃើញអូនយំនៅនឹងមុខបងព្រោះទឹកភ្នែករបស់អូនវាជាចំណុចទន់ខ្សោយរបស់បង បងខ្លាចថាចិត្តមិនដាច់ទៅចោលអូនទើបសម្រេចចិត្តចេញទៅទាំងស្ងាត់ៗបែបនេះបងដឹងមូលហេតុរបស់បងវាមិនសមហេតុផលតែវាក៏ជាបំណងរបស់បងប្រុសអូនដែលតែងតែមកគម្រាមបងអោយដោះលែងអូនផ្ដល់សេរីភាពអោយអូនគេ-គេប្រាប់ថាបើបងស្រលាញ់អូនសូមអោយបងដោះលែងអូនពេលនោះជីវិតរបស់អូននិងល្អ-ល្អជាងពេលដែលអូនទាក់ទងជាមួយនិងបងបែបនេះទើបបងសម្រេចចិត្តដើរចេញផ្ដាច់ទំនាក់ទំនងទាំងអស់ពីអូនដើម្បីអោយអូនស្អប់និងខឹងបង!!និងមានហេតុផលសំខាន់មួយទៀតតែបងសូមទោសបងមិនអាចប្រាប់អូនបានទេ!!... » សម្លេងមាំរៀបរាប់ពីហេតុផលរបស់ខ្លួនចេញទៅព្រមទាំងរឿងដែលថេយ៉ុងតែងតែមកគម្រាមគេតែពាក្យសម្ដីចុងក្រោយគេបែរជានិយាយក្នុងចិត្តមិនបង្ហាញមកក្រៅទៅវិញ....« បងនៅស្រលាញ់ខ្ញុំទេ??.. »កែវភ្នែកស្រស់ស្អាតប្រែជាស្រទន់រលីងរលោងបាតដៃតូចចាប់ក្រសោបមុខធំពេញបាតដៃមុននិងសួរចេញទៅថ្នមៗ...គេដឹងៗថាបងប្រុសគេមិនពេញចិត្តនិងទំនាក់ទំនងមួយនេះតែគេក៏មិននឹកស្មានថាគាត់ហ៊ានទៅគម្រាមជុងគុកអោយបែកពីគេបែបនេះ!!!....
YOU ARE READING
ស្នេហ៍លោកជនពាល
Short Story« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី?? » BL (JIKOOK ) JUNGKOOK-TOP JIMIN----BTT