ភាគ10

648 89 3
                                    

Episode 10
_________________

បន្ទាប់ពីផុតពីគ្រោះថ្នាក់ដែរគេដេញតាមព្រោះតែរត់ចោលការប្រណាំងពាក់កណ្ដាលទីហើយជុងគុកក៏ត្រូវក្មេងក្បាលខូចឆ្មក់ថើបមួយ
ខ្សឹតនិងអង្គុយអោបចង្គេះគេណែនដៃ។ខណះពេលនេះម៉ូតូរបស់គេក៏ឈប់មុខម៉ាតមួយកន្លែងព្រោះជីមីនត្រូវចូលទៅទិញស្រាមកផឹកអបអរការរត់ចោលការប្រកួតពាក់កណ្ដាលទីបានសម្រេច។មិនយូរប៉ុន្មានរាងតូចក៏ចេញមកវិញជាមួយថង់មួយស្បោងក្នុងដៃ..

« នេះយកទៅងូតហ៎េស??.. »ជុងគុកសួរបញ្ឈឺពេលឃើញស្រាមិនតិចពីដប់ដបនៅក្នុងថង់ស្បោងដែរជីមីនកាន់

« ត្រូវហើយចង់ប្ដូររសជាតិងូតស្រាម្ដង ថាវាមានអារម្មណ៍ល្អយ៉ាងណា!!... »

« ហឹស!!ឯងជាអ្នកបបួលខ្ញុំផឹក ចាំមើលតែឯងស្រវឹងមុនខ្ញុំ ត្រូវមិនខានទេ!!... »កែវភ្នែកមាំសម្លក់មុខតូចបន្ដិចមុននិងនិយាយបន្ដព្រោះថាក្មេងម្នាក់នេះជាអ្នកបបួលគេផឹកបើស្រវឹងមុនគេចាំមើលអូសអោយគេងក្រៅបន្ទប់មិនខានទេ

« ឆឹស!!កុំពិនមើលងាយខ្ញុំពេក »បបូរមាត់ស្ទីកពេបឌឺដាក់គេវិញទាំងញាក់ស្មាបែបមិនខ្វល់មុននិងឡើងលើម៉ូតូ

« ក៏និយាយការពិត!!... »

« ទៅអោយលឿនៗទៅ នៅរអ៊ូនិងហើយ!!.. »បាតដៃតូចវាយលើស្មាមនុស្សមាឌធំបន្ដិចមុននិងប្រាប់អោយគេចេញទៅពេលគេតិតតែសម្លឹងមើលមុខខ្លួន រាងក្រាសក្រវីក្បាលនិងរាងតូចបន្ដិចមុននិងកាច់សោរម៉ូតូម៉ូលហ្គែចេញទៅក្នុងល្បឿនមធ្យមនិងមានកូនឆ្មាអង្គុយអោបចង្គេះពីក្រោយជាប់....

Time to Skip ( 11 យប់ )

ពេលវេលានាថ្មាលនេះសមតែជាពេលដែលមនុស្សគ្រប់គ្នាកំពុងលង់លក់ក្នុងដំណេកយ៉ាងសុខស្រួលតែខុសអីតែពីរអ្នកនេះបន្ទាប់ពីអង្គុយផឹកស្រានិយាយពីរឿងផ្ទាល់ខ្លួនជាមួយគ្នាហើយក៏មកដេកលើសាឡាងលើរ៉ានដាលក្នុងបន្ទប់សម្លឹងមើលមេឃមើលផ្កាយដែលកំពុងរះយ៉ាងស្រស់ស្រកានាពេលរាត្រី....

« លោកមិននឹកគ្រួសារលោកទេហ៎េ??.. »សម្លេងតូចខ្ងួរៗបន្លឺឡើងបន្ទាប់ពីស្ងាត់អស់រយះពេលជាយូរទាំងភ្នែកនៅសម្លឹងដក់ជាប់ជាមួយផ្ទៃមេឃឥតព្រិច....

ស្នេហ៍លោកជនពាលWhere stories live. Discover now