ភាគ27
________________
*Ofikira House
រាងកាយមាំមួនឈានចុះពីលើឡានមុននិងបោះសោទៅអោយអង្គរក្សដែលឈរទទួលគេយកវាទៅទុក កែវភ្នែកមានពន្លឺឡើងក៏រ៉េរ៉សម្លឹងរកមើលរាងតូចជីមីនមិនដឹងថាពេលនេះនៅឯណាសុាំជាមួយអ្នកក្នុងផ្ទះនេះឬនៅទេ.....« Jinie!!.. »សម្លេងក្រល៎ស្រទន់ហៅឈ្មោះរបស់ប្អូនថ្នមៗពេលឃើញគេចេញពីផ្ទះបាយមកព្រមជាមួយការ៉េមក្នុងដៃ
« អ៎...បងជុងបងវិញហើយឬ? »
« អ្ហឹម...ជីមីននៅឯណា?? »
« នៅខាងលើ មកភ្លាមរកភ្លែតតែម្ដងហើយ!! »
« កុំចេះអាល្អិត!! »ជុងគុកសម្លក់ប្អូនបែបលេងសើចមុននិងដើរត្រុយឡើងជណ្ដើរទៅខាងបាត់ បន្សល់ទុកអោយអាល្អិតជីនឈរក្រវីក្បាលទាំងហួសចិត្តម្នាក់ឯងហើយក៏ដើរទៅបន្ទប់អង្គុយលេងញាំការ៉េមមើលទូរទស្សន៍ធ្វើមិនដឹង
*ខាងលើ
ជុងគុកបើកទ្វារតិចៗនិងបិទវិញហើយក៏ដើរ
សន្សឹមៗទៅរកជីមីនដែលកំពុងឈរភ្លឹកមុខបង្អួចធំរបស់គេ។ដៃមាំក៏ស៊ូកទៅចាប់ក្រសោបចង្គេះមួយក្ដាប់មួយអោបនិងដាក់ចង្កាលើស្មាតូចដែលគ្មានប្រតិកម្មនិងការប៉ះពាល់គេសូម្បីបន្ដិច« គិតដល់ណាហើយ? »សម្លេងក្រល៎ៗខ្សឹបតិចៗដាក់ត្រចៀកជីមីនមុននិងឆ្មក់ថើបថ្ពាល់រលោងមួយដង្ហើម
« គ្មានទេ!!! »ជីមីនពេបមាត់និងអោនមុខចុះសម្លឹងមើលទៅដៃដែលអោបចង្គេះខ្លួនមុននិងដាក់ដៃអង្អែលពីលើសើរៗ រង្វង់ដៃមួយនេះតែងតែកក់ក្ដៅជានិច្ចសម្រាប់គេតែចុះបើថ្ងៃណាមួយរង្វង់ដៃមួយនេះប្រែក្លាយទៅជារបស់អ្នកផ្សេងនោះ??
« បងដឹងថាអូនមិនសប្បាយចិត្ត តែក៏មិនបាច់តានតឹងដល់ថ្នាក់នេះក៏បាន!!មានបងនៅក្បែរហើយមិនបាច់ភ័យខ្លាចអ្វីនោះទេ!!... »រាងក្រាសដកដង្ហើមធំនិងចាប់បង្វែលខ្លួនប្រាណតូចអោយមកទល់មុខខ្លួនមុននិងប្រើសម្ដីផ្អែមស្រទន់លួងលោមជីមីនមិនអោយគិតច្រើន និងអង្អែលថ្ពាល់ទន់ៗថ្នមៗពោរពេញទៅដោយក្ដីស្រលាញ់!!
« ចុះបើថ្ងៃណាមួយបងមានអ្នកផ្សេងដែលត្រូវមើលថែ? »
« អូនចង់និយាយពីអី? »
YOU ARE READING
ស្នេហ៍លោកជនពាល
Short Story« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី?? » BL (JIKOOK ) JUNGKOOK-TOP JIMIN----BTT