« មីន!!! »សំឡេងមាំស្រទន់ស្រែកហៅឈ្មោះរាងតូចតិចៗធ្វើអោយជីមីនបែរទៅរកប្រភពសម្លេងយ៉ាងរហ័សមុននឹងត្រូវបើកភ្នែកធំៗពេលរាងកាយខ្លួនត្រូវគេរត់មកអោបមួយទំហឹងសឹងនឹងដួលតាមទំនាញដីបើមិនបានដៃមាំគេទប់។ កែវភ្នែកកូនឆ្មាបើកព្រិចៗញ័រអស់រាងប្រាណពេលក្លិនភាយទឹកអប់របស់មនុស្សប្រុសម្នាក់នោះភាយចូលច្រមុះធ្វើអោយគេដឹងភ្លាមថាគេជាអ្នកណាកម្លាំងក្នុងខ្លួនក៏ខ្សោះខ្សោយកម្រើករុញគេចេញមិនរួច...
« មីន,បងនឹកអូន... »បាតដៃមាំអោបចង្គេះតូចណែនដៃស្របនិងមុខសង្ហាជ្រប់និងប្រលោះកសខ្ជីសង្ងំស្រូបយកក្លិនក្រអូបប្រហើររបស់ជីមីនចូលក្នុងសួត គេនឹកពិតជានឹករាងកាយមួយនេះខ្លាំងណាស់។ « មីន,អូន- »ក្រោយអោបអស់មួយសន្ទុះជីមីននៅតែគ្មានចលនាកម្រើកឬនិយាយអ្វីជុងគុកក៏ដកខ្លួនចេញមកវិញសឹមយកដៃក្រសោបមុខតូចច្រមិចដើម្បីពិនិត្យមើលថាជីមីនមិនបានកើតអីតែក៏ត្រូវ
ជីមីនរុញចេញមួយទំហឹង« អ្នកណាអនុញ្ញាតអោយលោកមកទីនេះ!! »
ស្របនឹងកម្លាំងរុញគេចេញហើយជីមីនក៏ស្រែកយ៉ាងតឹងសរសៃរកដាក់មនុស្សមាឌធំៗធ្វើអោយនាយព្រិចភ្នែកញាប់ៗភ្ញាក់ផ្អើលនឹងកាយវិការជីមីនមិនតិច« ប-បងមកដោយខ្លួនឯង.. »
« ទៅវិញទៅអ្នកផ្ទះនេះគ្មានអ្នកណាទទួលស្វាគមន៍លោកទេ.. »
« ទេ,មីនបងចង់បកស្រាយរឿងប្រាប់អូន.. »
« រឿងអី?ខ្ញុំនិងលោកដូចជាគ្មានអ្វីពាក់ព័ន្ធគ្នាទេហេតុអីត្រូវបកស្រាយ??.. »ជីមីនធ្វើជាសួរជាមួយទឹកមុខដូចជាមិនដឹងខ្យល់អីធ្វើអោយទ្រូងមនុស្សមាឌកាន់តែថប់ឡើងដូចមានអ្វីមកច្របាច់
« មីន,បងសូមអង្វរវាគ្រាន់ជារឿងយល់
ច្រឡំ! »« ខ្ញុំប្រាប់ហើយថាពួកយើងគ្មានអ្វីពាក់ពន្ធនឹងគ្នាលោកមិនបាច់ព្យាយាមបកស្រាយអ្វីទេ. »
« មីន,បងដឹងថាបងខុសសូមអភ័យទោសអោយបងផងបងស្បថថាបងមិនប្រព្រិត្តវាម្ដងទៀតទេ,បងសូមអង្វរ.. »
« ប្រព្រឹត្តអ្វី?ខ្ញុំភ្លេចអស់ហើយ ខ្ញុំភ្លេចគ្រប់យ៉ាងរវាងខ្ញុំនិងលោកហើយខ្ញុំដឹងត្រឹមថាពេលនេះពួកយើងទាំងពីរគ្មានអ្វីពាក់ពន្ធគ្នាទេ. .... »
YOU ARE READING
ស្នេហ៍លោកជនពាល
Short Story« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី?? » BL (JIKOOK ) JUNGKOOK-TOP JIMIN----BTT