ភាគ⁴⁷

550 71 1
                                    

ភាគ47
____________________
*បន្ទប់ពិនិត្យ

« តាមខ្ញុំវិនិច្ឆ័យបុរសម្នាក់នេះមិនមែនជាបុគ្គលិករបស់មន្ទីរពេទ្យខ្ញុំទេ!! »លោកដុកទ័រដែលមានងារធំជាងគេបន្លឺឡើងនិងចង្អុលទៅកញ្ជក់កុំព្យូទ័រដែលកំពុងឆ្លុះបញ្ចាំងអោយឃើញគ្រូពេទ្យដែលចូលចាក់ថ្នាំអោយជីមីនកំពុងរុញរទះបន្លំខ្លួនធ្វើជាគ្រូពេទ្យ

« អញ្ចឹងជាអ្នកណា? »kentaឈរអោបដៃដាក់ត្រឹមទ្រូងទាំងក្រសែភ្នែកសម្លឹងកុំព្យូទ័រមិនព្រិចសូម្បីម្ដង ពេលនេះគេកំពុងតែវិលវល់គិតមិនចេញបើមានអ្នកចង់ធ្វើបាបជីមីនមែនតើជាអ្នកណា?ឬជាលោកស្រីគីរ៉ាទៀតហើយ?

« ខ្ញុំក៏មិនដឹងដែរលោក,តែអ្នកជំងឺធ្លាប់មានជម្លោះជាមួយអ្នកណាទេ? »

« តាមខ្ញុំដឹងមិនធ្លាប់ទេ!! »

« បែបនេះកាន់តែពិបាកហើយតែលោកស្គាល់មនុស្សប្រុសរាងតូចដែលចេញមកមុនគ្រូពេទ្យក្លែងក្លាយម្នាក់នេះទេ?? »គាត់ដកដង្ហើមធំទាំងតានតឹងហើយក៏ចុចវីឌីអូខារមកវិញមុននឹងចោតសួរទៅKentaដែលជ្រួញចិញ្ចើមកំពុងគិតពីរឿងនេះ

« ស្គាល់!!!! »នាយងក់ក្បាលបញ្ជក់ថាស្គាល់ព្រោះជាឈីគូនោះអី

« គាត់ត្រូវជាអ្វីនឹងអ្នកជំងឺ?? »

« អឺ...អ្នកស្គាល់គ្នាធម្មតា!! »នាយកម្លោះគាំងអណ្ដាតបន្ដិចមិនដឹងថាគួរតែតបបែបណាទើបសម្រេចឆ្លើយបែបនេះ

« យើងអាចទៅសាកសួរអំពីគាត់បានខ្លះថាមុនពេលដែលគាត់ចេញមកពេទ្យមានសកម្មភាពអ្វីទេ!!! »គាត់ផ្ដល់យោបល់ទាំងដែលគាត់កំពុងសង្ស័យថាជាឈីគូតែនិយាយមិនកើតព្រោះពួកគេគ្មានទំនាស់ជាមួយគ្នាណាមួយឈីគូក៏ចេញមកមុនទៀត  សម្ដីរបស់គាត់ធ្វើអោយkentaជ្រួញចិញ្ចើមដោយការរិះគិតតែមិនមែនគិតដូចសម្ដីគាត់និយាយទេគឺគិតខុសពីនេះ គិតថាអាចទេរឿងនេះឈីគូជាអ្នកធ្វើ!!

« នៅក្នុងបន្ទប់សម្រាកមានកាម៉េរ៉ាទេ? »គេគិតបានមួយសន្ទុះទើបចោតសួរ

« គឺគ្មានទេបាទ!!.. »

« ហេតុអីគ្មាន?ឬបង្គើតពេទ្យធំបែបនេះអស់លុយហើយគ្មានលិទ្ធភាពដាក់?? »kentaបន្លឺឡើងដោយសម្លេងធ្ងន់ក៏ក្ដៅក្រហាយណាស់ដែល បើមានយ៉ាងណាក៏អាចមើលសកម្មភាពពេលដែលឈីគូចូលទៅរកជីមីនបានដែលទើបអាចវាយតម្លៃដឹងតែម្ដងថាជាឈីគូឬមិនមែន!!

ស្នេហ៍លោកជនពាលWhere stories live. Discover now