Ep¹⁷

526 74 2
                                    

Condo JM!!!
    « ហុឹម!!    »សម្លេងដកដង្ហើមធំលឺឡើងតាមដោយរាងកាយមាំរបស់ជុងគុកទម្លាក់ខ្លួនអង្គុយលើសាឡុងទាំងទឹកមុខតានតឹងពិបាកនិងបរិយាយដោយមានទូរស័ព្ទជាប់និងត្រចៀក។

*On Phone
« ម៉ាក់!!! ...... »សម្លេងជុងគុកប្រែជាស្រទន់ហៅសព្វនាមរបស់ម៉ាក់ខ្លួនទាំងខាំមាត់ខាងក្រោមរបស់ខ្លួន

« មិនបាច់ហៅម៉ាក់សម្លេងបែបនេះទេជុង!!កូនធំហើយមិនមែនជាក្មេងទៀតទេ »

« តែម៉ាក់!! »

« សុំម៉ាក់មួយខែម៉ាក់ក៏អោយ ឥលូវចង់យ៉ាងមិចទៀត??ជុង  »

« ...... »

« កូនមិនចង់បំពេញបំណងរបស់លោកប៉ាកូនទេហេ៎ស?... »

« ម៉ាក់តែវាមិនទាន់ដល់ពេលទេ!! »

« មិនទាន់?កូន25ឆ្នាំហើយយដឹងខ្លួនទេ?វាក៏ជាដំណែងរបស់កូនស្រាប់មិនចឹង? »

« ខ្ញុំដឹងតែខ្ញុំ--សុំពេលបន្ដិចទៀតបានទេ »

« ស្អែកម៉ាក់អោយFohanទៅទទួលកូន!! »

« ម៉ាក់!!!!!!... »

« ពេលនេះម៉ាក់និយាយស្រួលកុំជំទាស់អីជុង!!កូនប្រាកដជាស្គាល់ចរិកម៉ាក់ច្បាស់ហើយពិតទេ!!វាក៏សមល្មមសម្រាប់ពេលវេលាដែលកូនដើរទាត់ខ្យល់ចោលបែបនេះដែរ!!! »

« ............ »

« ស្អែកជួបគ្នា កូនសម្លាញ់!!! »ត្រឹមមួយប្រយោគ ខ្សែទូរស័ព្ទក៏ត្រូវកាត់ផ្ដាច់ដៃមាំទម្លាក់ទូរស័ព្ទចុះវិញទាំងផ្អែកក្បាលនិងបង្អែកសាឡុងសម្លឹងមើល
ពិដានពណ៍សស្អាតដូចនិងខួរក្បាលដែលទទេស្អាតរបស់គេពេលនេះវាសស្អាតគិតអីមិនចេះសូម្បីចុងក្រចក។ទាំងដែលស្អែកនេះគេក៏ត្រឡប់ទៅផ្ទះរបស់ខ្លួនវិញបន្ទាប់ពីដើរហើរអត់ប្រយោជន៍អស់រយះពេល1ឆ្នាំមកនេះ

« ហុឹម!!!ម៉ោង8ហើយ??.... »ជុងគុកបន្លឺឡើងទាំងភ្ញាក់ផ្អើលក៏ព្រោះតែចាំពាក្យសម្ដីរបស់ជីមីនមួយម៉ោងមុនថានិងខលត្រឡប់មកគេវិញ ។កែវភ្នែកមាំក៏អង្គុយសម្លឹងមើលកញ្ចក់ទូរស័ព្ទឥតព្រិចរងចាំជីមីនតែកន្លងផុតទៅអស់រយះពេលកន្លះម៉ោងទៅហើយទូរស័ព្ទខ្លួននៅមានទាន់រោទ៍ឡើងទៀត ជុងគុកដកដង្ហើមធំជាលើកទីប៉ុន្មានក៏មិនដឹងមុននិងសម្រេចចិត្តទាញទូរស័ព្ទផ្ញើរទៅកាន់អ្នកនៅជប៉ុន

ស្នេហ៍លោកជនពាលWhere stories live. Discover now