*ឃ្លាំងចាស់
ឡានទំនើបខ្មៅរលោងបើកចតនៅក្នុងមុខទីឃ្លាដល់ធំនៃឃ្លាំងចាស់ដែលគេទុកចោល មុននឹងរាងកាយមាំសង្ហាចុះមកដោយទឹកមុខស្មើរថេងចូលទៅខាងក្នុង
« លោកប្រុស!!! »ដើរបានតែពីរជំហានសម្លេងស្មើរមួយក៏បន្លឺឡើងធ្វើអោយគេទច់ដំណើរបែរទៅរកប្រភពសម្លេងដែលនៅខាងក្រោយខ្នងខ្លួន
« ចាហ្វាយឯងនៅឯណា? »ជុងគុក
« គាត់នៅខាងក្នុង,តែអ្នកប្រុសមិនចាំបាច់ចូលទៅទេព្រោះគាត់រៀបនឹងចេញមកវិញហើយ!! »គេអោនមុខចុះហើយក៏បន្លឺឡើងតាមអ្វីដែលKentaប្រាប់
« តែខ្ញុំចង់ចូល!! »ជុងគុកបដិសេដនិងសម្ដីរបស់គេមុននឹងបង្វែលកែងស្បែកជើងដើរចូលទៅបន្ដ តែមិនទាន់ចូលដល់ខាងក្នុងផង kentaក៏ដើរចេញមកដោយមានមនុស្សប្រុសពីរនាក់ដើរតាមពីក្រោយគេ
« ចាហ្វាយ?មកដល់ហើយឬ? »kentaលើកចិញ្ចើមភ្ញាក់ផ្អើលបន្ដិចពេលឃើញជុងគុកនៅចំពោះមុខមុននឹងគេសួរឡើង
« អ្ហឹម...ចាត់ការវារួចអស់ហើយមែនទេ?វាប្រាប់ឬអត់ថាជាអ្នកណា?? »
« ខ្ញុំថាយើងចេញពីទីនេះសិនទៅ!! »
« ហេតុអីមានរឿងអីមែនទេ? »
« គ្មានទេ,តែយើងនៅទីនេះបន្ដក៏មិនដឹងនៅធ្វើអ្វីដែរ!! »
« ឯងចាត់ការវារួចរាល់អស់ហើយមែន? »
« បាទ!! »
« អ្ហឹម,អញ្ចឹងតោះ!! »
« ជួយចាត់ការផង ឯងប្រាកដជាដឹងហើយត្រូវទេថាគួរតែធ្វើយ៉ាងមិច?? »រៀបនឹងចេញទៅkentaក៏មិនភ្លេចផ្លែផ្ដាំកូនចៅចំនិតទាំងពីរនាក់ដែលឈរអោនមុខចុះ
« បាទ,ចាហ្វាយខ្ញុំដឹងហើយ!! »នាយងក់ក្បាលដាក់កូនចៅមុននឹងដើរចេញមកជាមួយជុងគុកឡើងឡានដែលចតទុកដោយជុងគុកជាអ្នកបើក
« ជាអ្នកណាkenta?? »ឡានរង្គឺមកដល់ផ្លូវធំភ្លាមជុងគុកក៏ចោតសួរភ្លាមដោយចិត្តអន្ទះសារចង់ដឹង សំនួររបស់ជុងគុកក៏ធ្វើអោយkentaដង្ហើមធំព្រោះដឹងថាបន្ដិចទៀតរឿងរ៉ាវវាយ៉ាងមិច
« វាប្រាប់ថាវាមិនដែលឃើញមុខអ្នកដែលបញ្ជាវាទេស្រីឬប្រុសក៏វាមិនដឹងដែរ!! »
YOU ARE READING
ស្នេហ៍លោកជនពាល
Short Story« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី?? » BL (JIKOOK ) JUNGKOOK-TOP JIMIN----BTT