ភាគ33
______________
*jimin room« លែង!!!.. »ទ្វារបិទជិតជីមីនក៏ក្រលាស់ដៃចេញពីការចាប់ក្រសោបជុងគុកមួយទំហឹងទាំងមុខក្រហមងាំងមិនដឹងថាមកពីស្រវឹងឬអ្វីផ្សេង។
« អូនស្រវឹងហើយងូតទឹកអាងចូលគេងទៅ!! »ជុងគុកប្រាប់ដោយសម្លេងស្រទន់ព្រមទាំងលូកដៃទៅក្រសោបដៃជីមីនសារជាថ្មី
« មីន!! »គេតឿនទាំងជ្រួញចិញ្ចើមពេលជីមីនឈរមួយកន្លែងមិនព្រមមកតាមការទាញរបស់គេ« មកខ្វល់ជាមួយខ្ញុំធ្វើអី?? »កែវភ្នែកមានពន្លឺសម្លឹងមើលមុខសង្ហាភ្លឹសៗរងចាំចម្លើយថាគេនិងតបមកវិញបែបណា
« ក៏អូនជា- .... »
« សាហាយស្មន់បងឬប្រពន្ធចុង?? »សម្លេងបន្លឺឡើងកាត់សម្ដីរបស់ជុងគុកធ្វើអោយគេដកដង្ហើមធំចេញមកទាំងតានតឹង
« បងគ្មានន័យបែបហ្នឹងទេមីន!! »
« កូនក្រមុំបងកំពុងចាំទៅរកគេទៅ!! »
« ហើយអូនទៅណា?? »ជុងគុកតម្លើងសម្លេងបន្ដិចនិងស្រវ៉ាចាប់ដៃជីមីនយ៉ាងលឿនពេលឃើញគេបង្វែលខ្លួនរកបើកទ្វារចេញទៅវិញ
« ខ្ញុំទៅវិញខ្ញុំមិនទាន់សប្បាយអស់ចិត្តទេ!! »
« អត់!!បងមិនអោយទៅ!! »
« តែខ្ញុំចង់ទៅ!! »
« ទៅរាំគៀកកើយនិងអាKentaបន្ដហេ៎ស?កុំសង្ឃឹមថាបានទៅ!! »
« ហេតុអីមិនបាន? »
« ដឹងតែបងមិនអោយទៅបានហើយ!!ងូតទឹកអាល៎ចូលគេងទៅល្អជាង »
« អត់!! »
« មីនកុំរឹងបានទេ?? »
« ខ្ញុំមិនបានរឹង គ្រាន់តែចង់សប្បាយមិនបានមែនទេ?? »
« មិនបាននិងហើយអូនដឹងទេថាបងខឹងប្រច័ណ្ឌពេលឃើញអូនស្និតស្នាលនិងអ្នកផ្សេងយល់ដែរទេ?? »
« យល់ហេ៎?ចុះបងយល់ពីខ្ញុំទេថាអារម្មណ៍ខ្ញុំវាយ៉ាងមិចខ្លះពេលឃើញបងរៀបការនិងគេបងគិតថាខ្ញុំមិនចេះខឹងមិនចេះប្រច័ណ្ឌគិតថាខ្ញុំគ្មានបេះដូងហ៎េ?? »សម្លេងតូចស្រែកកំហគដាក់គេមួយទំហឹងទាំងខឹងបាតដៃក៏រុញទ្រូងមាំជុងគុកផឹបៗអោយថយក្រោយតិចៗ
YOU ARE READING
ស្នេហ៍លោកជនពាល
Short Story« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី?? » BL (JIKOOK ) JUNGKOOK-TOP JIMIN----BTT