ភាគ70

763 86 15
                                    

មួយភ្លែតសោះពោះជីមីនក៏កាន់តែធំខណៈពេលនេះពរពោះកូនប្រាំមួយខែទៅហើយសល់តែបីខែទៀតគឺដល់ពេលសម្រាលហើយ ពេលវេលាដូចជាលឿនប៉ុន្ដែអ្នកដែលពរពោះឯនេះវិញគឺមានអារម្មណ៍ថាដូចជាប្រាំមួយឆ្នាំយ៉ាងចឹង ទាំងពិបាកទាំងធ្វើទុកធុញថប់អារម្មណ៍មិនល្អស្ទើរតែរាល់ថ្ងៃ រាងកាយកាន់តែប្រែប្រួលមានសាច់ជាងមុន ហើយនេះក៏ជាមូលហេតុដែលធ្វើអោយជីមីនមានអារម្មណ៍ថាពិបាកចិត្តផងដែរ ដឹងហើយថាមនុស្សមានទម្ងន់គឺគិតច្រើនណាស់ រឿងដែលមិនត្រូវគិតសោះគិតចេញដែររួចអា៎ងមួរម៉ៅតែម្នាក់ឯង ហើយពេលណាដែលអារម្មណ៍មិនស្រួលអ្នកដែលរងពាក្យស្ដីបន្ទោសគឺជុងហ្គុកហ្នឹងហើយ ប៉ុន្មានខែមកហ្នឹងគឺគេរងពាក្យស្ដីបន្ទោសពីជីមីនច្រើនណាស់ ធ្វើអីទាស់ចិត្តបន្ដិចបន្ដួចខឹងរហូត ពេលខ្លះគេមិនទាំងដឹងអីផងក៏ខឹងដែរ ដល់ខឹងអា៎ងអង្គុយយំតែឯងហើយ យ៉ាប់អើយយ៉ាប់។

« ខ្ញុំឥលូវធាត់ខ្លាំងណាស់!! » កំពុងអង្គុយមុខតុសម្អាងដើម្បីអោយជុងហ្គុកផ្លុំសក់ដែលទទឹករបស់ខ្លួនជីមីនក៏បន្លឺឡើងដោយទឹកមុខមិនសូវជាស្រស់បស់ប៉ុន្មាន

« បងមើលមិនឃើញធាត់ផង! » រាងក្រាស់តបវិញដោយស្នាមញញឹមស្រាលសម្លឹងមុខតូចច្រមក់តាមកញ្ចក់ដែលនៅហ្នឹងមុខ ហើយក៏ទទួលបានកែវភ្នែកសម្លក់ពីជីមីនមកវិញ

« លោកយកស្អីមើលទើបមើលមិនដឹង? »
ជីមីននិយាយទាំងមួរម៉ៅព្រោះគិតថាជុងហ្គុកគ្រាន់តែនិយាយកុំអោយគេគិតច្រើន ខណៈខ្លួនគេនេះឡើងគីឡូខ្លាំងណាស់

« បងមើលមិនឃើញធាត់ពិតមែនអោយបងនិយាយយ៉ាងម៉េច? » រាងក្រាស់នៅតែនិយាយដោយញញឹមនឹងជីមីនដដែរ ព្រោះថាគេមើលមិនឃើញថាជីមីនធាត់ណាស់ណានោះទេ វាល្មមសម្រាប់អ្នកមានទម្ងន់

« ប្រាំមួយខែប៉ុណ្ណឹងហើយទម្រាំគ្រប់ខែខ្ញុំប្រហែលខ្លាចជាជ្រូកទៅហើយ! » ជីមីននៅតែរអ៊ូមិនឈប់ថាហើយមនុស្សមានទម្ងន់នេះគិតច្រើនខ្លាំងណាស់ គិតរឿងល្អមិនសូវប៉ុន្មានទេណាស់តែរឿងអាក្រក់តា៎ស

« មនុស្សមានទម្ងន់គឺបែបនេះហើយអូនពីរនាក់ណា ហើយនៅពេលសម្រាលរួចវានឹងស្រកវិញហើយ! » ជុងហ្គុកព្យាយាមពន្យល់ដោយសម្ដីផ្អែមស្រទន់កុំអោយជីមីនមានអារម្មណ៍មិនល្អ ខ្លាចថារករឿងអោយគេគេងក្រៅបន្ទប់ទៀត

You've reached the end of published parts.

⏰ Last updated: Jun 21 ⏰

Add this story to your Library to get notified about new parts!

ស្នេហ៍លោកជនពាលWhere stories live. Discover now