*ពេលព្រឹកចូលមកដល់
នាពេលព្រឹកថ្ងៃថ្មីម្ដងទៀតបានឈានចូលមកដល់ថ្ងៃក៏រះខ្ពស់ឡើងម្ដងបន្ដិចៗរហូតដល់ជះចាំងមកចំរាងកាយមនុស្សពីរអ្នកកំពុងគេងអោបគ្នាលង់លក់ក្នុងដំណេកយ៉ាងសុខស្រួល។
« អ្ហឹម!!!.... »សម្លេងក្រហឹមដោយការសុខស្រួលមុននិងរាងកាយតូចច្រឡឹងរបស់ជីមីនរុលកាន់តែគៀកនិងរាងកាយមាំដែលកំពុងបន្ថែមកម្លាំងដៃអោបចង្គេះខ្លួនអោយរិតតែខ្លាំងដូចគ្នានិងដៃម្ខាងទៀតរបស់គេកំពុងតែទ្រធ្វើគេខ្នើយអោយជីមីនគេងពីលើយ៉ាងស្រួល។
« អឹម!!ទន់ៗដូចនំប៉ាវ... »ដៃទន់ស្រលូនកម្រើកអង្អែលច្របាច់តិចៗលើដើមទ្រូងមាំមានសាច់របស់ជុងគុកដែលចំហរចោលមុននិងបង្ហើបសម្លេងខ្សាវៗចេញមកព្រោះវាទន់ដូចនំប៉ាវ
« ហុឹម!!រសើប... »មុខសង្ហាជ្រួញឡើងមុននិងវាសដៃជីមីនចេញពីដើមទ្រូងរបស់ខ្លួនពេលមានអារម្មណ៍ថារសើបស្រៀវៗ...
« អ្ហឹម!!នំប៉ាវចេះនិយាយទៀត... »ជីមីនអស់សំណើចឡើងពេលលឺសម្លេងក្រល៎ខ្សឹបៗក្បែរត្រចៀករបស់ខ្លួនមុននិងលើកដៃទៅអង្អែលច្របាច់វាម្ដងទៀតពេញៗដៃយ៉ាងសប្បាយ
« មើល៎!!អង្អែលស្អីទះប្របាច់ឥលូវ... »ម្ចាស់ដើមទ្រូងសង្រ្គឺតជើងធ្មេញគម្រាមមុននិងចាប់ដៃតូចជាប់មិនអោយកម្រើកស្ទាបអង្អែលខ្លួនបន្ដហើយក៏បង្ខំបើកភ្នែកឡើងទាំងមិនទាន់អស់ងងុយ
« ចិត្តអាក្រក់ម្លេះ?? » បបូរមាត់ស្ទីកពេបឡើងមុននិងបើកភ្នែកងើយមុខទៅលើរកប្រភពសម្លេងដែលនិយាយដាក់ត្រចៀកខ្លួន ហើយភ្នែកក៏បើកធំៗពេលប្រទះនិងមុខសង្ហារបស់រាងក្រាសដែលកំពុងបើកភ្នែកសម្លឹងមើលមុខគេដូចគ្នា
« អ្ហាយ!!!....... »សម្លេងតូចស្រែកឡើងខ្ទរពេញទាំងខុនដូរមុននិងច្រឡោតឡើងងើបអង្គុយហើយធាក់រាងក្រាសដែលកំពុងមីងមុាំងនៅឡើយមួយជើងរហូតដល់រាងកាយមាំរបស់គេធ្លាក់ពីលើគ្រែលឺសូតែ ក្ដុក!!!
« អួយ!!ចង្គេះខ្ញុំ!!... »មនុស្សមាឌធំថ្ងួចថ្ងូរដោយការឈឺចាប់ដៃក៏ទប់ចង្គេះរបស់ខ្លួន បើកភ្នែកឡើងមិនទាន់ដឹងអីផងក៏ត្រូវ Morningធាក់របស់មាឌស្អិតសឹងបាក់ចង្គេះទៅហើយ ដៃជើងដូចកង្កែបទេតែកម្លាំងខ្លាំងជាងដំរីទៀត។
YOU ARE READING
ស្នេហ៍លោកជនពាល
Short Story« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី?? » BL (JIKOOK ) JUNGKOOK-TOP JIMIN----BTT