Episode 12
________________KIM GROUP៚
នៅក្នុងបន្ទប់ដល់ធំដែលម៉ាសុីនត្រជាក់ដល់ទៅពីរដើម្បីផ្ដល់សីតុណ្ហភាពត្រជាក់មកអោយ។តែអ្នកដែលកំពុងអង្គុយទល់មុខគ្នាមិនត្រជាក់អីបន្ដិចក្នុងចិត្តកំពុងតែឡើងកម្ដៅមុខមាត់ម្នាក់ៗក៏ឡើងក្រញ៉ូវមើលមិនបាន។
*ហ៉ើយ....
សម្លេងដកដង្ហើមធំដោយមនុស្សប្រុសមាឌធំដែលកំពុងអង្គុយគងទាក់ខ្លាសម្លឹងមើលមុខប្អូនប្រុសជីដូនមួយទាំងមួរម៉ៅមិនតិច ខណះពេលដែលគេព្យាយាមនិយាយពន្យល់ក្មេងម្នាក់នេះសឹងដាច់ក្រឡឺតតែគ្មានចូលត្រចៀកគេអីបន្ដិចសោះ....ហត់ចិត្តខ្លាំងណាស់!!!...
« បងប្រាប់មីនហើយមែនទេថាមិនអោយ-... »
« តែខ្ញុំនឹងគេបានទាក់ទងគ្នាហើយ!!!.... »ជីមីននិយាយកាត់សម្ដីរបស់គេ សម្លេងតូចប្រែជារឹងនិងគំហគតិចៗដាក់បងប្រុសដែលកំពុងពាក់មុខយក្សដាក់គេដូចគ្នា....
« មិនបាច់ប្រាប់ក៏បងដឹងដែលបើលែងទៅអោបថើបគ្នាកណ្ដាលវាលបែបនេះនោះ!!... »កែវភ្នែកមាំខ្មៅក្រិបសម្លឹងមើលមកប្អូនប្រុសទាំងក្ដៅចិត្តនិងតម្លើងសម្លេងដាក់ជីមីនវិញ គេប្រាប់ហើយថាកុំទៅពាក់ពន្ធជាមួយនិងប្រុសម្នាក់នោះតែក្មេងម្នាក់នេះមិនបានស្ដាប់គេទេមានតែផ្គើនថែម។
« មនុស្សស្រលាញ់គ្នាតែពិននិងមាន
អីខុស??.. »« អឺ!!ប្រយ័ត្នតែវាបោកសុីខ្លួនប្រាណហើយរត់ចោលតិចថាមកយំអោយបងជួយណាកុំសង្ឃឹម!!..... »ថាៗមិនចង់ប្រើសម្ដីធំដាក់ក្មេងម្នាក់នេះទេតែគេចេះតែធ្វើអោយខ្លួនទ្រាំមិនបានទើបស្រែកគំហគដាក់ពេលនេះក៏ពេបមាត់ទឹកភ្នែករលីងរលោងបានសម្រេច។
« អស់ក៏អស់ទៅគ្រាន់តែអស់ខ្លួនប្រាណប៉ុន្នឹងវាមិនងាប់ទេ!!!.... »បបូរមាត់តូចស្រែកគំហកដាក់បងប្រុសវិញទាំងចង់យំពេញទីតែយ៉ាងណាក៏ត្រូវតែទប់ទឹកភ្នែកសិនដែល...
« ឯងមានដឹងថាបងកំពុងនិយាយអោយឯងល្អទេ???ជីមីន!!..... »
« មិនដឹង!!គ្រប់គ្នាសុទ្ធតែបែបនេះចូលចិត្តតែបង្ខំដាក់សម្ពាធអោយខ្ញុំគ្រប់រឿង!!... »
YOU ARE READING
ស្នេហ៍លោកជនពាល
Short Story« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី?? » BL (JIKOOK ) JUNGKOOK-TOP JIMIN----BTT