JM CONDOS
« ធ្វើមើលតែខ្លួនឯងជាកូនស្ដេច!!.. »បបូរមាត់ស្ដើងរបស់គេពេបមាត់ដាក់ផែនខ្នងជីមីន សម្ដីអាល្អិតនេះបានខ្លាំងណាស់ធ្វើមើលតែខ្លួនជាកូនស្ដេចចឹង!!គួរអោយជ្រេញណាស់អាល្អិត
« ហឹស!!ឈប់សុីឈប់អីហើយ!... »ស្របសម្ដីដៃមាំក៏បោះប្រអប់សាច់អាំងចូលទៅក្នុងធុងសំរាមក្បែរនោះ អាថាឈប់សុីមិនមកពីឆ្អែតទេមកពីអស់សាច់អាំងសុី!!🥲
បន្ទាប់មករាងក្រាសក៏ចេញពីផ្ទះបាយមកវិញមកអង្គុយលើសាឡុងស្របពេលសម្លេងទូរស័ព្ទរបស់គេបន្លឺឡើង ជុងគុកដកដង្ហើមធំមុននិងងើបខ្លួនបន្ដិចដកទូរស័ព្ទចេញពីហោប៉ាវហើយក៏ចុចទទួល
*On phone
« មានការអី??... »គ្រាន់តែចុចទទួលភ្លាមជុងគុកក៏រហ័សសួរភ្លាមៗ....
« ខ្ញុំមកដល់មុខខុនដូហើយទាន... »
« អ្ហឹម...ចាំបន្ដិច!!... »តឺត..ជុងគុកចុចបិទបោះ ទូរស័ព្ទទៅសាឡុងម្ខាងមុននិងងើបក្រេសដើរតាំងៗទៅបើកទ្វារបន្ទប់បង្ហាញអោយឃើញមនុស្សប្រុសមាឌធំពីរអ្នកកំពុងឈរអោនមុខចុះពេលឃើញគេ...
« នេះទាន!!... »
« អរគុណ!.... »រាងក្រាសងក់ក្បាលទទួលយក
វ៉ាលីធំមកកាន់និងដៃ« ចាហ្វាយមានអ្វីអោយខ្ញុំបម្រើទៀតទេ??.. »
« ស្អែកជួយយកម៉ូតូកូនទានៅផ្ទះមកខុនដូនេះផង!!... » ជុងគុក
« បាទទាន!!អស់ហើយឬ??... »
« អឹម...ទៅវិញចុះ!!... »
« គោរពលា!!... »កូនចៅទាំងពីរអោនគោរពលាហើយក៏ប្រញាប់ចេញទៅមុននិងទ្វារត្រូវបិទវិញដោយស្នាដៃជុងគុក« លោកនិយាយជាមួយអ្នកណា??.... »ចញ្ចើមស្ដើងជ្រួញចូលគ្នាដាក់ជុងគុក រាងកាយតូចបំពាក់ជាមួយសម្លៀកបំពាក់គេងយប់ដៃក៏មានកូនកន្សែងពណ៍សជូតរលាស់សក់ដែលសើមរបស់ខ្លួន...
« សង្សារ!!.... »ជុងគុកឆ្លើយប្រហើរចោលហើយក៏ទម្លាក់ខ្លួនអង្គុយលើសាឡុងធ្វើមិនដឹងដោយទុកវា៉លីរបស់ខ្លួននៅក្បែរនោះ
« សង្សារលោកឯងជាប្រុស??.... »ជីមីនបញ្ឆួសជុងគុកទាំងពេបមាត់ពេបកធ្វើដូចគេមិនដឹងអម្បាញ់មិញលឺសម្លេងមនុស្សប្រុសអោយច្បាស់ក្រលែតគ្រាន់តែស្ដាប់មិនបានថានិយាយពីអ្វី
YOU ARE READING
ស្នេហ៍លោកជនពាល
Short Story« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី?? » BL (JIKOOK ) JUNGKOOK-TOP JIMIN----BTT