Episode 21 :
________________
*Ofikira House
« ជុង!!..ពេលទៅកម្មវិធីឈាងចូលទៅទទួលក្មួយឈីទៅជាមួយផង!!... »លោកស្រីគីរ៉ាបន្លឺឡើងទាំងមិនបានដកក្រសែភ្នែកចេញពីកាសែតដែលខ្លួនកំពុងអាន...« ហេតុអី??ចុះម៉ាក់និងជីន??.. »ចិញ្ចើមក្រាសលើកឡើងទាំងមិនយល់ពីម៉ាក់របស់ខ្លួន..
« គ្មានហេតុផលទេ...ចំណែកម៉ាក់និងជីនជិះឡានផ្សេងទៅក៏បាន!!.... »លោកស្រីគីរ៉ាដកក្រសែភ្នែកចេញពីកាសែតមុននិងបាញ់ក្រសែភ្នែកកាចដាក់កូនប្រុសច្បងរបស់ខ្លួន...
« បាទ!!.... »ជុងគុកយល់ស្របដោយមិនអាច
បដិសេដបានមុននិងអោនមកចាប់អារម្មណ៍និង ទូរស័ព្ទរបស់ខ្លួនវិញ...« ឡា..ឡា...ម៉ាក់បងប្រុស...ជីននីរៀបចំខ្លួនរួចហើយ... »សម្លេងស្រែកលាន់លឺរំពងពេញផ្ទះដោយសារប្រុសពៅនៃត្រកូលគីរ៉ាបន្លឺឡើងតាំងពីនៅលើជណ្ដើរ វាក៏ធ្វើអោយអ្នកដែលអង្គុយមើលហួសចិត្តមិនស្ទើរនិងចរិកមិនចេះធំរបស់គេ។
« មួយៗទៅ..អូនមិនខ្លាចធ្លាក់ទេហេ៎ស??.... » ដោយតឹងចិត្តខ្លាំងពេកជុងគុកក៏បន្លឺឡើងព្រោះអម្បាញ់មិញគេក៏ភ័យមិនតិចដែលបើលេងរត់ចុះគ្មានមើលកាំជណ្ដើរបែបនេះ...
« ជីននីចុះឡើងសុាំហើយគ្មានអីត្រូវខ្លាចទេ
ហិហិ!!... »ក្មេងមាឌល្អិតញញឹមស្ញេញមុននិងចូលទៅអង្គុយអោបដៃបងប្រុសរបស់ខ្លួន...« ដំរីជើងបួនគង់មានភ្លាត់ អាចារ្យចេះស្ទាត់គង់មានភ្លេចទេប្អូនប្រុសពៅ..!!!... »
« អូយ...ទ្រឹស្តីសម្បើមណាស់លោករាជអាជ្ញា!!... »
បបូរមាត់ស្អាតពេបចូលគ្នានិងវៃទ្រូងមាំជុងគុកមួយដៃដោយការជ្រេញនិងសម្ដីរបស់គេ...« តោះអញ្ចឹងបើរួចរាល់អស់ហើយ!!... »សម្លេងមាំរបស់លោកស្រីគិរ៉ាបន្លឺឡើងធ្វើអោយកូនប្រុសទាំងពីរស្ងាត់ហើយក៏ងើបដើរតាមគាត់ពីក្រោយ ដោយជីននៅអោបដៃបងប្រុសរបស់ខ្លួនជាប់ដដែល....
« awww....បងប្រុសអត់ទៅជាមួយពួកយើងទេហ៎េស??... »សម្លេងតូចចោតសួរចេញមកទាំងឆ្ងល់ពេលគេឡើងឡានហើយក៏ឃើញជុងគុកក៏សម្ដៅទៅរកឡានផ្សេងទៀត..
« បងប្រុសកូនទៅទទួលក្មួយឈី!!... »ជីនងក់ក្បាលនិងសម្ដីរបស់ម៉ាក់ខ្លួនស្របពេលទ្វារឡានបិទល្មមទើបបែរមកញញឹមដាក់ម៉ាក់របស់គេទាំងលាក់កំបួចមុននិងនិយាយឡើង..
YOU ARE READING
ស្នេហ៍លោកជនពាល
Short Story« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី?? » BL (JIKOOK ) JUNGKOOK-TOP JIMIN----BTT