Episode 15
......................
*Condo Jimin....ព្រឹកថ្ងៃថ្មីចូលមកដល់សម្រាប់មនុស្សគ្រប់គ្នានៅលើភពផែនដីជាមួយនិងពន្លឺព្រះអាទិត្យដែលរះឡើង
ត្រចាស់ត្រចង់ជះចូលមកដល់ក្នុងបន្ទប់មួយដែលមានក្មេងប្រុសម្នាក់កំពុងដេកទាំងមិនស្ងប់ស្ងល់ព្រោះតែមានការរំខានពីពន្លឺដែលរះមក។....« អ្ហឹម...... »ជីមីនថ្ងូរឡើងដោយការធុញទ្រាន់មុននិងងើបខ្លួនអង្គុយទាំងបើកភ្នែកមិនចង់រួច ដៃតូចក៏លើកទៅញីភ្នែកខ្លួនឯងអោយបាត់ងងុយតែក៏មានអារម្មណ៍ថាភ្នែកតឹងនិងឈឺខុសធម្មតា...
« ឈឺភ្នែកម្លេះ??... »រាងតូចសួរខ្លួនឯងតិចៗនិងខំប្រឹងគិតរកហេតុផលថាហេតុអ្វីបានជាភ្នែកខ្លួនតឹងហើយក៏ឈឺបែបនេះ។« ជេខេ?... »បន្ទាប់ពីអង្គុយគិតបានមួយសន្ទុះការចងចាំពីយប់ក៏ហៀរហូរចូលក្នុងខួរក្បាលរបស់គេហើយក៏នឹកឃើញថាយប់មិញខ្លួនបានអង្គុយយំក្បែរទូរសម្លៀកបំពាក់ចុះហេតុអីពេលនេះគេមកនៅគេងលើពូកទៅវិញឬក៏ជេខេគេមកវិញ?...
« ជេខេ!!.... »គិតដល់ត្រឹមនេះជីមីនក៏ស្ទុះវែវចុះពីលើគ្រែទាំងរដាក់រដុបភ័យអរសង្ឃឹមថានិងបានឃើញជុងគុកនៅខាងក្រៅ។...
*ក្រាក...ផឹប...អួយ.....
សម្លេងតូចស្រែកឡើងស្របពេលរាងកាយរបស់ខ្លួនត្រូវដួលអុកគូទលើការ៉ូបន្ទប់មួយទំហឹងពេលទ្វារបើកឡើងបុកគេមុននិងគេបើកទ្វារនិងទៅទៀត....
« ជី !!អូនកើតអីឬអត់??... » សម្លេងក្រល៎បន្លឺឡើងដោយការព្រួយបារម្ហព្រមទាំងចាប់ដើមដៃជីមីនទាំងសងខាងធ្វើអោយជីមីនបើកភ្នែកធំៗងើយទៅសម្លឹងមុខរបស់គេភ្លឹសៗទាំងមិនចង់ជឿ...គេមកវិញតាំងពីពេលណា?
« ជេខេ...ហុិក...ហុិក..»*ផឹប...ជីមីនពេបមាត់ស្បែបមុននិងហក់អោបគេមួយទំហឹងជ្រប់មុខនិងស្មារឹងមាំយំយកៗអោយអស់ក្ដីបារម្ហដែលខ្លួនមាន.
« ជី?អូនកើតអី?... »ជុងគុកស្លឺបន្ដិចតែក៏ព្រមលើកដៃអោបជីមីនវិញនិងអង្អែលខ្នងរាងតូចសើរៗលួងលោមក្មេងម្នាក់នេះ...
« ហុិក..បងទើបមកពីណាប្រុសឆ្គួត??.. »សម្លេងក្ងួរៗបន្លឺឡើងទាំងដៃវៃខ្នងមាំដឹបៗខ្លាំងៗតាមអារម្មណ៍ដែលខ្លួនកំពុងខឹងដែលគេធ្វើអោយខ្លួនបារម្ហ...
YOU ARE READING
ស្នេហ៍លោកជនពាល
Short Story« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី?? » BL (JIKOOK ) JUNGKOOK-TOP JIMIN----BTT