Ep³²

558 71 5
                                    

ភាគ32
_________________
*ក្រេស... 

ភាពឈឺចាប់រាលដាលពេញរាងកាយរហូតដល់ទ្រាំទ្រលែងបានតទៅទៀតរាងកាយតូចជីមីនក៏ដាច់ចិត្តងើបចេញទៅក្រៅយ៉ាងលឿនដោយមានKentaដើរតាមពីក្រោយ

« ខ្ញុំចង់នៅម្នាក់ឯង!! »សម្លេងក្ងួរៗបន្លឺឡើងទាំងងើយសម្លឹងមើលទៅផ្ទៃមេឃទប់ទឹកភ្នែកមិនអោយស្រក់ចុះមកបន្ដ

« លោកប្រុសជុងគុក អោយខ្ញុំតាមមើលអ្នកប្រុសអោយបានល្អ!! »សម្លេងស្មើដូចទឹកទន្លេតបមកវិញធ្វើអោយជីមីនដកដង្ហើមធំនិងបង្វែលកែងស្បែកជើងដើរសម្ដៅទៅខាងក្រោយដែលមានភ្លើងចចាសចចែងនិងអាហារជាច្រើនតម្រៀបជាជួរពាសពេញតុ

« ខ្ញុំចង់ផឹកស្រា!! »រាងកាយតូចដាក់ខ្លួនអង្គុយនៅលើកៅអីក្នុងតុមួយដែលនៅរៀងឆ្ញាយពីគេនិងប្រាប់ទៅKantaដែលឈរក្បែរនោះ

« បាទ!!! »គេគិតបន្ដិចមុននិងយល់ព្រមហើយក៏ដើរចេញទៅព្រមនិងមកវិញជាមួយអ្នករត់តុពីរអ្នកកាន់ថាសអាហារនំចំណីបង្អែមយ៉ាងច្រើនព្រមទាំងស្រាមួយដប

« លោកផឹកជាមួយខ្ញុំទៅ!! »ជីមីនគោះគំរបដបស្រាចេញហើយក៏ងើយទៅប្រាប់រាងសង្ហាអោយអង្គុយផឹកស្រាជាមួយគេ

« បាទ!!... »នាយឆ្លើយហើយក៏ដាក់ខ្លួនអង្គុយស្របនិងជីមីនហុចស្រាមួយកែវមកអោយគេ

« លោកKenta?លោកធ្លាប់ស្រលាញ់អ្នកណាទេ?? »

« បាទ ធ្លាប់!! »

« គេដែលធ្វើអោយលោកឈឺចាប់ទេ? »

« ទេ!!! »

« ហុឹម!!ហេតុអី្វទៅ?? »

« ខ្ញុំលួចស្រលាញ់គេតែម្នាក់ឯងខ្ញុំនិងគេមិនពាក់ពន្ធអ្វីនិងគ្នា គេស្និតស្នាលជាមួយអ្នកណាស្រលាញ់គ្នាជាមួយអ្នកណាក៏វាជាសិទ្ធរបស់គេ ខុសតែយើងដែលហួងហែងស្រលាញ់គេឈឺចាប់តែម្នាក់ឯង!! វាជាកំហុសរបស់យើងមិនមែនគេទេ!!»

« លោកចង់និយាយថាកាលដែលយើងឈឺចាប់មិនមែនមកពីកំហុសរបស់គេ?? »

« បាទ!!! »

« ចុះបើដូចជាខ្ញុំវាជាកំហុសអ្នកណា?ស្រលាញ់គ្នាសុខៗក៏ក្លាយជាជនទីបី!! »

ស្នេហ៍លោកជនពាលWhere stories live. Discover now