*4 days later
« អ៊ួកៗ ..អ៊ួក ..... »សម្លេងក្អួតចង្អោរបន្លឺឡើងខ្ទរពេញបន្ទប់ទឹកទាំងមូលខណះពេលដែលម្ចាស់រាងកាយត្រូវទន់ជើងដួលលើការ៉ូក្នុងបន្ទប់ទឹក,រាងប្រាណតូចអង្គុយផ្អែកខ្នងនឹងជញ្ជាំងទាញយកក្រដាសមកជូតសម្អាតមាត់ទាំងដង្ហើមដកផើតផតព្រោះតែដណ្ហក់មកពីការក្អួតខ្លាំងពេក មួយថ្ងៃមកនេះក្អួតសឹងតែដប់ដងរត់មកបន្ទប់ទឹកមិនទាន់ទៅហើយធំក្លិនស្អីបន្ដិចក៏ក្អួតស្អីបន្ដិចក៏ក្អួត ញាំមិនបានគេងមិនលក់អោយមានកម្លាំងកំហែងមកពីណាទៅ? ថាទៅនេះជាថ្ងៃទី3ហើយដែលគេចាប់ផ្ដើមក្អួតចង្អោរដោយអត់មូលហេតុបែបនេះ...
« សឺត វិលមុខខ្លាំងណាស់... »ជីមីនខ្សឹបស្រាលៗលើតែម្នាក់ឯងមុននឹងទោងជញ្ជាំងក្រោកឡើងមកវិញនិងដើរអូសជើងចេញមកក្រៅទាំងមានអារម្មណ៍ថាវិលមុខស្រឺតៗចង់តែដួល,មកដល់ពូកកាលណាជីមីនក៏ដាក់ខ្លួនគេងស្ពាបទាំងអស់កម្លាំងក្នុងខ្លួនរលីងត្របកភ្នែកស្អាតក៏បិទសង្ងំគេងដើម្បីយកកម្លាំងមកវិញបានមួយសន្ទុះក៏បើកភ្នែកមកវិញសម្លឹងមើលទៅនាឡិកាជាប់ដៃវាទើបតែម៉ោង6ល្ងាចប៉ុណ្ណោះ
« យើងកើតអី?ឬក៏?វាមិនអាចទេៗកើតឡើងបានទេ!! »ជីមីនចោតសួរខ្លួនឯងទាំងឆ្ងល់មុននឹងនឹកឃើញដល់រឿងមួយទើបស្ទុះក្រោកអង្គុយស្រែកឡើងដោយភ្ញាក់ផ្អើលនិងភ័យស្លន់ស្លោរក្នុងពេលតែមួយ,វាមិចនឹងអាចកើតឡើងបានទៅ?
« មិនអាចទេ!! »រាងតូចក្រវីក្បាលតិចៗមិននឹកស្មានដល់រឿងនោះទើបប្រញាប់រត់ទៅទាញអាវក្រៅមកពាក់ហើយចេញទៅខាងក្រៅគោលបំណងគឺទៅទិញរបស់ខ្លះ« ជីមីនទៅណា? »ដើរចេញពីមុខបន្ទប់បានតែបីជំហានសម្លេងស្រួយរបស់បងស្រីក៏បន្លឺឡើងពីក្រោយខ្នង ជីមីនដកដង្ហើមញាប់ៗមុននឹងបែរទៅរកបងស្រីដែលកំពុងបង្វិលរទះរុញមករកគេដូចគ្នា
« ខ្ញុំចង់ទៅទិញរបស់ញាំបន្ដិចណាបងស្រី! »
« អោយអ្នកបម្រើទៅទិញអោយក៏បាននេះ
ប្រលប់ហើយ!! »« មិនអីទេបងស្រីខ្ញុំខ្លាចពួកគាត់ទិញមិនដូចអ្វីដែលខ្ញុំចង់បាន!!ណាមួយខ្ញុំទៅតែមួយភ្លេចប៉ុណ្ណោះ!! »
YOU ARE READING
ស្នេហ៍លោកជនពាល
Short Story« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី?? » BL (JIKOOK ) JUNGKOOK-TOP JIMIN----BTT