ភាគ29
__________________
*តុអាហារ
ក្រោយពេលជីមីនចាកចេញទៅគ្រប់គ្នាក៏ចាប់ផ្ដើមញាំនិងជជែកគ្នាលេងជារឿយៗធ្វើអោយតុបាយមានសប្បាយរីករាយគ្រប់គ្នាញញឹមសើចក្អាកក្អាយរហូតដល់បញ្ចប់អាហារពេលព្រឹកមួយនេះ គ្រួសារឈីគូក៏បានត្រឡប់ទៅដោយមានជុងគុក ជីននិងលោកស្រីគីរ៉ាជូនដំណើរមកដល់ខាងក្រៅ« ម៉ាក់ត្រូវចេញទៅក្រៅ!! »លោកស្រីគីរ៉ាបន្លឺឡើងប្រាប់កូនប្រុសទាំងពីរនិងដើរចេញទៅរកឡានដែលចតទុកបន្សល់ទុកអោយកូនប្រុសទាំងពីរឈរសម្លឹងមើលមុខគ្នាភ្លឹសៗ
« សម្លឹងមើលអី?? »ជីនអោបដៃចូលគ្នានិងសួរបងប្រុសរបស់ខ្លួនដែលឈរធ្វើមុខជូរៗ
« Jinie!!ជួយបងបន្ដិចបានទេ? »
« ជួយ?ជួយអី?? »
« គ្មានអីធំធុំទេជួយលើកអាហារទៅអោយជីមីននិងនាំគេនិយាយលេងផងកុំអោយអផ្សុក!! »
« ហេតុអី?ចុះបង? »
« បងត្រូវទៅតុលាការ!! »
« មិនមែនរត់គេចពីបញ្ហាទេហ៎េស? »
« បងមានការពិតមែន!! »ជុងគុកតបនិងរ៉េភ្នែកចុះឡើងមិនហ៊ានសម្លឹងមើលភ្នែកជីនចំ
« បងជុង!!ការគេចពីបញ្ហាវាមិនមែនជារឿងល្អទេ បងគិតថាគេចថ្ងៃនេះស្អែកជីមីនគេនិងភ្លេចមែនទេ?បញ្ហានៅនិងមុខហើយដោះស្រាយអោយរួចទៅកុំអោយជំពាក់ជំពិនគ្នាជាងនេះអី ជីមីនអាចកំពុងរងចាំបងក៏ថាបាន!! »
« តែបង-បងគ្មានអ្វីត្រូវនិយាយជាមួយគេទេ!! »
« បងជុង!!!!មិនមែនបងគ្មានតែបងមិនហ៊ានប្រឈមមុខជាមួយគេច្រើនជាង កំហុសមួយនេះបងជាអ្នកសាងវាឡើងឬមិនមែន?បានជាបងខ្លាចនិងដោះស្រាយវា?? »
« ជីន!!បង-...
« បងស្រលាញ់ជីមីនទេ?? »
« ស្រលាញ់!!... »
« ចុះបងឈី?? »
« បង-....
« បងស្រលាញ់ទាំងពីរ?? »
« បងក៏មិនយល់អារម្មណ៍ខ្លួនឯងដែលជីន អារម្មណ៍បងចំពោះជីមីនគឺដដែលនៅស្រលាញ់គេដូចដើម តែចំពោះឈីបងក-ក៏ពិបាកលែងដៃគេដូចគ្នា!!.. »
YOU ARE READING
ស្នេហ៍លោកជនពាល
Short Story« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី?? » BL (JIKOOK ) JUNGKOOK-TOP JIMIN----BTT