Ep31

538 64 18
                                    

ភាគ31
______________
*Ofikira House
       ពេលល្ងាចមកដល់ពិធីរៀបការលោករាជ
  អាជ្ងាជាមួយមួយកូនប្រុសអ្នកជំនួយដល់ល្បីក្នុងប្រទេសជប៉ុនក៏បានមកដល់់គ្រប់គ្នាក៏កំពុងតែមមាញឹកក្នុងការទទួលភ្ញៀវកិត្តិយសដែលសុទ្ធតែមានមុខមាត់ក្នុងសង្គមយ៉ាងជាប់ដៃខណៈពេលដែលកូនកម្លោះកូនក្រមុំនៅក្នុងបន្ទប់តែងខ្លួននៅឡើយ....

« ញញឹមបន្ដិចបានទេ?? »សម្លេងក្រល៎ស្រទន់របស់ជុងគុកបន្លឺឡើងព្រមទាំងទាញចង្គេះតូចមកអោបជាប់និងខ្លួនប្រាណរបស់គេ

« ........... »គេអោយញញឹមជីមីនក៏ញញឹមបែប សោះកក្រោះគ្មានជាតិហើយក៏រុញដៃគេចេញពីចង្គេះខ្លួនវិញឈានជើងមកឆ្ញាយបន្ដិចដើម្បីចងក្រវ៉ាត់កអោយជុងគុក ថ្ងៃគេរៀបការគេក៏មិនអោយខ្លួនទៅណាឆ្ញាយអោយនៅជិតៗក្បែរគេថែមទាំងអោយគេរៀបចំខ្លួនអោយទៀត គិតថាធ្វើបែបនេះគេនិងសប្បាយចិត្ត?និងបំភ្លេចរឿងដែលកំពុងកើតឡើងនេះបាន?លើកម្ចាស់បេះដូងអោយទៅរៀបការជាមួយអ្នកផ្សេងស្លាប់មួយជាតិទៀតក៏បំភ្លេចមិនបានផង។

« កុំយំលឺទេ?? »មុខសង្ហាអោនទៅក្បែរមុខតូចច្រមិចមុននិងខ្សឹបប្រាប់ហើយក៏ឆ្លៀតឪកាសថើបថ្ពាល់ក្រពុំមួយដង្ហើម

« សម្លាប់ខ្ញុំចោលទៅបើមិនចង់អោយខ្ញុំយំនោះ!! »
សម្ដីរឹងកម្រឹសតបមកវិញទាំងមិនសម្លឹងមើលមុខសង្ហារបស់គេ គេព្យាយាមៗបំផុតហើយធ្វើជាមនុស្សរឹងមាំមិនបង្ហូរទឹកភ្នែកនៅថ្ងៃពិសេសរបស់មនុស្សដែលខ្លួនស្រលាញ់។

« មីន!! »

« ដល់ពេលហើយទៅៗ កុំអោយគេចាំ!! »ជីមីននិយាយកាត់ពាក្យសម្ដីរបស់គេព្រមទាំងដើរទៅឈរមុខកញ្ជក់ធំទាញក្រែមមកលាបលើបបូរមាត់ស្ទីកខ្លួនស្រាលៗកុំអោយមើលទៅស្លេកពេក ខណៈពេលដែលគេគ្រងឈុតពណ៍សយ៉ាងស្រស់ស្អាតដែលជុងគុករៀបចំគេពិសេសអោយគេ។

« ចាំចេញទៅជាមួយKentaលឺទេ?? »ជុងគុកប្រាប់ជាលើកចុងក្រោយមុននិងដើរចេញទៅព្រមទាំងប្រាប់កូនចៅដែលគេទុកចិត្តបំផុតអោយនៅតាមមើលថែកាយតូចជីមីន

« ហុឹក...ហុឹក... »គ្រាន់តែដឹងដល់សម្រឹបជើងចេញផុតពីបន្ទប់ទឹកភ្នែកដែលខំទប់មកជាយូរក៏ហូរស្រក់ចុះមកដូចទឹកភ្លៀង បាតដៃតូចខ្ទប់មុខខ្លួនជិតសង្ងំយំចេញមកទាំងទ្រូងកំពុងកន្រ្ដាក់ញ័រដូចជាគេចាប់ច្របាច់ វាឈឺៗខ្លាំងណាស់!

ស្នេហ៍លោកជនពាលWhere stories live. Discover now