Part1: ជួបគ្នាថ្ងៃដំបូង

5.8K 178 2
                                    

KOREA UNIVERSITY

     ថ្ងៃនេះជាថ្ងៃចូលរៀនដំបូងរបស់សិស្សានុសិស្សនៅ សកលវិទ្យាល័យនៃទីក្រុងសេអ៊ូលក្នុងប្រទេសកូរ៉េមួយ
ដែលមានតែកូនអ្នកមានឋានះខ្ពង់ខ្ពស់តែប៉ុណ្ណោះ ដែល អាចរៀននៅសាលាមួយនេះបាន។
      សិស្សប្រុសស្រីទាំងអស់គ្នាដើរចូលក្នុងថ្នាក់រៀនរៀងៗ ខ្លួន ព្រោះតែពេលនេះ ដល់ពេលដែលត្រូវចូលរៀនហើយ ហើយថ្ងៃនេះ ជាថ្ងៃចូលរៀនឆ្នាំដំបូងរបស់ពួកគេ។
     ត្រឡប់មកមើលកម្លោះសង្ហាទាំងបីរបស់យើងវិញ គឺ ថេយ៉ុង ឡាវេស៍ ជាសិស្សឆ្នាំទី៣នៃសាលាមួយនេះ
ថេយ៉ុងជាកូនរបស់លោកឡាវេស៍ដែលជាអ្នកមាននៅ
ក្នុងប្រទេសកូរ៉េ ជាប់ចំណាត់ថ្នាក់លេខមួយដែលជាពពួក អភិជនមានជាងគេនៅក្នុងប្រទេស។ រូបរាងរបស់គេស្រស់ សង្ហា ផ្ទៃមុខមានរាងជាអក្សរV កម្ពស់១.៨៣Cm ថេយ៉ុង ទាំងឆ្លាតនឹងរៀនពូកែគ្រប់យ៉ាង មិនថារឿងស្រីៗក៏ដោយ គេជាបុរសសង្ហាអាចឆក់យកចិត្តស្រីៗដែលរៀននៅទីនេះឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍គេត្រឹមតែមួយពព្រិចភ្នែក ដោយគ្រាន់តែគេបញ្ចេញត្រឹមតែស្នាមញញឹមរបស់គេតែប៉ុណ្ណោះ។ ថេយ៉ុងមានមិត្ត២នាក់ឈ្មោះ ណាមជុន ដេសាន់ នឹង យ៉ុនហ្គី ព្រីស្គេន ពួកគេជាមិត្តស្លាប់រស់នឹងគ្នាចេះជួយគ្នាក្នុងគ្រាលំបាក ហើយពួកគេក៏មានចរិតដូចគ្នាព្រមទាំងគ្រួសារក៏ជាអ្នកមានដូចគ្នាដែរ។
     ជុងហ្គុក ស្គាដែននីស ជាកូនមកពីត្រកូលអភិជនម្នាក់ ដែលគេជាកូនពៅ គេមានបងប្រុសម្នាក់ឈ្មោះ ស៊ុកជីន ស្គាដែននីស  ពួកគេទាំងពីរមានរូបសម្រស់ស្រស់ស្អាត ដូចគ្នា រាងតូចដូចជាមនុស្សស្រី មុខមាត់ស្រស់ស្អាតជាង ស្រីមួយចំនួនធំ សម្បុរសដូចបណ្តូលចេក ចង្គេះតូចមួយក្តាប់ បបូរមាត់ក្រហមព្រឿងៗ ថ្ពាល់ប៉ោងៗដូចកូនក្មេង មានកម្ពស់១.៧០Cm ស្រស់ស្អាតជាងមនុស្សស្រីមួយចំនួនសុំចាញ់។
     ជុងហ្គុក ជាមនុស្សដែលកាចឆ្នាស់ជាងស្រីទៅទៀត គេស្អប់មនុស្សណាដែលចរិតមានតែខ្លួនមួយនៅលើលោកនឹងស្អប់ការមើលងាយអ្នកដទៃ ដូចជាពពួករើសអើងលើវណ្ណះគិតមាន ក្រ ស ខ្មៅ ជាតិសាសន៍
។ល។ 
      ជុងហ្គុករត់ដើរចូលទីធ្លាសាលាយ៉ាងលឿន ព្រោះតែ ពេលនេះគឺយឺតម៉ោងរបស់គេចូលរៀនទៅហើយទើបធ្វើឲ្យគេរត់ដាច់ជើងចោលតែម្តង តែរត់មិនបានប៉ុន្មានផងក៏បុកនឹងសិស្សប្រុសមួយក្រុម។ 
     ឌឹប...
     '' អ៊ួយ! ណែឯងដើរយ៉ាងម៉េចឯងហ្ហាស មិនមើល មនុស្សកំពុងតែប្រញាប់ទេយ៉ាងម៉េច? '' នាយតូចជុងហ្គុក ត្រូវដួលអុកគូទនឹងឥដ្ឋ ហើយស្រែកជេអ្នកដែលខ្លួនរត់បុកមិញនេះ ទាំងមិនខ្លាចក្រែងសូម្បីបន្តិច។
     '' ណែ..! អាកាតឿ ឯងទេដែលដើរមិនមើលនោះ ដើរភ្លីភ្លើរតែខ្លួនឯង បុកយើងហើយ នៅមកថាឲ្យយើង ទៀត '' អ្នកកម្លោះស្រែកថាឲ្យអ្នកដែលកំពុងតែបោសខោ អាវដែលដួលមិញនេះ ទាំងមិនបានឃើញមុខរបស់អ្នក ដែលរត់មកបុកគេនៅឡើយ គេដើរតែគេសោះ បែរជាមាន ក្មេងមកពីណាក៏មិនដឹង រត់មកបុកគេហើយ នៅស្រែក ជំទាលថាឲ្យគេទៀត។
     '' លោកឯងនឹងហើយដែលដើរមិនមើលនោះ ផ្លូវដើរ មានច្រើនណាស់ម៉េចក៏មិនក៏ដើរទៅ មកដើរផ្លូវរបស់យើង កំពុងតែប្រញាប់ធ្វើអី? '' ជុងហ្គុក ងើបមុខឡើងចង្អុលមុខ រាងក្រាស់ហើយស្រែកក្តែងៗទាំងមុខក្រហមព្រោះតែខឹង តែអ្នកម្ខាងទៀតមិនបានចាប់អារម្មណ៍នឹងសម្តីរបស់គេ ឡើយ គេរវល់តែភ្លឹកនឹងសម្រស់របស់ក្មេងម្នាក់នេះទៅ វិញទេ។ 
     '' មិនឮយើងនិយាយតែហ្ហេស? លោកឯងថ្លង់ឬយ៉ាង ម៉េច? '' ដោយឃើញអ្នកកម្លោះមិននិយាយស្តីតបគេ ទើប ជុងហ្គុកស្រែកយ៉ាងខ្លាំង រហូតនាយមានស្មារតីឡើងវិញ ហើយនិយាយតបទៅកាន់នាយតូច។
     '' ឯងរត់មិនមើលដោយខ្លួនឯង នៅរត់មកដើរបុកយើងទៀត ដូច្នេះឯងត្រូវតែសុំទោសយើង អាកាតឿ '' អ្នកខាងនេះក៏មិនឲ្យចាញ់អ្នកខាងនោះ ព្រោះតែម្នាក់ៗធ្វើខ្លាំងរៀងខ្លួន ទើបមិនដឹងថានរណាជាអ្នកចាញ់ឬក៏ជាអ្នកឈ្នះ បើម្នាក់ៗពាក់មុខយក្សដាក់គ្នាបែបនេះ ហើយរឿងនេះ ក៏មិនដឹងថារកអ្នកណាអ្នកព្រមសុំទោស បើម្នាក់ៗសម្តីចាក់ទឹកមិនលិចសោះ។ 
     '' មកពីលោកឯងដើរមិនមើលយើងរត់ធ្វើអី ចឹងហើយ លោកឯងទៅវិញទេ ដែលត្រូវនិយាយសុំទោសយើង ព្រោះលោកឯងមកដើរផ្លូវជាមួយយើង ទាំងដែលយើង កំពុងតែប្រញាប់ '' ជុងហ្គុក ក៏មិនខ្លាចក្រែងញញើតថានឹង មានកើតឡើងឡើយ ព្រោះមនុស្សដូចជាគេ គ្មានថ្ងៃចាញ់អ្នកណានោះទេ។
     '' យើងមិនបានខុស ឯងទេដែលជាអ្នកខុស រត់មិន មើលមុខមើលក្រោយបុកយើងហើយ ចង់ឲ្យយើងនិយាយ សុំទោសទៀត ជាក្មេងឈ្លើយពិតៗ '' អ្នកកម្លោះនិយាយ ទាំងក្តៅមុខតិចៗ ព្រោះក្មេងម្នាក់នេះសម្តីចាក់ទឹកមិនលិច ទាំងដែលខ្លួនឯងជាអ្នកខុសហើយ នៅមកបន្ទោសគេ ទៀត ជាក្មេងទេ តែចរិតមិនស្គាល់ចាស់ទុំ សម្តីមិនពិរោះ ស្តាប់ទាល់តែសោះ។ 
     '' ឯងថាឲ្យអ្នកណាជាក្មេងឈ្លើយហ្ហាស? អាមុខស្វា '' ជុងហ្គុក ខឹងឡើងញ័រមាត់ នៅពេលដែលបុរសមិនស្គាល់ ឈ្មោះនឹងមិនដែលធ្លាប់ស្គាល់មុខមកស្តីថាឲ្យគេទាំងដែល ពីដើមមកគ្មានអ្នកណាហ៊ានថាស្តីឲ្យជាមួយគេឡើយ។ 
     '' ឯងនេះសម្តីឈ្លើយរកលេខដាក់គ្មាន មិនស្គាល់ថាជា សិស្សច្បងឬក៏សិស្សប្អូនឡើយ បើតាមយើងទាយ ឯងទើប តែចូលរៀននៅឆ្នាំនេះ ហើយជាសិស្សរៀនឆ្នាំទី១តែ ប៉ុណ្ណោះ តែសម្តីពិតជាឈ្លើយរកលេខដាក់គ្មាន '' អ្នក កម្លោះសម្លឹងមើលជុងហ្គុកតាំងពីក្បាលដល់ចុងជើង គ្រាន់ តែមើលប៉ុណ្ណឹង នាយក៏អាចទាយដឹងហើយថាក្មេងម្នាក់ នេះរៀនថ្នាក់ទីប៉ុន្មាន? ហើយនៅឆ្នាំណា?
    '' អ្អាយ៎យ! ឯង...ឯងអាមុខដូចសត្វស្វា អាប្រែតរង្វេង ភព អាមនុស្សមាត់អត់គំរប អាមាត់ស្អុយដូចប្រហុក យើង ស្អប់ឯង '' ដោយធ្វើអ្វីនាយមិនបាន ជុងហ្គុកក៏បានត្រឹមតែស្រែកជេចង្អុលមុខរបស់នាយតែប៉ុណ្ណោះ ប៉ាម៉ាក់បងប្រុសរបស់គេថ្នមគេដូចជាព្រះរាជបុត្រមិនហ៊ានថាស្តីឲ្យអ្វីឡើយ ចុះនេះនាយជាអ្នកណា? ម៉េចក៏និយាយមាត់ស្អុយដាក់គេបែបនេះ? ដូចនេះហើយ បើមិនខឹងដូចជាចម្លែកពេកហើយ មនុស្សឯណាដែលទ្រាំនឹងសម្តីមនុស្សដូចជានាយ
បានទៅនិយាយស្តីថាឲ្យគេមាំងៗបែបនេះ។ 
     '' យ៉ាងម៉េច? និយាយមិនឈ្នះយើង ក៏មកធ្វើកាយ វិការ អ្អាយ៎យ អ្អាយ៎យ '' អ្នកកម្លោះធ្វើកាយវិការស្រែកតាម ជុងហ្គុកដែលធ្វើមិញនេះចង់សើចខ្លាំងណាស់ ធ្វើអីមិនឈ្នះគេ ក៏ស្រែកជំទាល់មើលតែមនុស្សស្រី។ 
     ផាច់...
     '' ឯង! ឯងចាំមើលចុះ យើងនឹងដាក់ទំនាយឯង ឲ្យឯងគ្មានអ្នកស្រឡាញ់ ពេលដែលឯងដើរទៅណាមក ណា ឲ្យឡានបុកឯងឲ្យងាប់ ក្លាយជាខ្មោចយាមថ្នល់ 
អាស្វាមនុស្សចង្រៃ '' ជុងហ្គុក ទះរាងក្រាស់មួយដៃ ព្រោះតែខឹងខ្លាំងពេក ព្រមទាំងស្រែកជេមួយព្រាវហើយ រត់ទៅបាត់ ដោយមិនឲ្យនាយចាប់ទាន់គឺរត់មិនព្រមបែរ
ក្រោយ អ្នកណាទៅនៅទៀតនោះ ទះគេមួយដៃហើយ ត្រូវតែរត់យករួចខ្លួនសិនហើយទើបបាន។ 
     '' ហ៊ានទះយើងផងហ្ហេស? ឯងជាមនុស្សទីមួយ ហើយដែលហ៊ានទះយើង ជួបឯងពេលណា ឯងមិនរួច ខ្លួននោះទេអាល្អិត '' ពេលដែលជុងហ្គុកចេញទៅផុត អ្នកកម្លោះយកដៃស្ទាបកន្លែងដែលជុងហ្គុកទះមិញនេះ មុននឹងញញឹមចុងមាត់ឡើងមក នាយមិនបានឈឺនឹង ការទះអ្វីឡើយ តែគេកំពុងតែមានល្បិចពេលដែលជួបក្មេង ម្នាក់នេះម្តងទៀត ថាគេនឹងត្រូវធ្វើយ៉ាងណាទៅលើអាល្អិត ម្នាក់នោះ។ 
     '' ឯងចង់ធ្វើស្អីក្មេងម្នាក់នោះអាថេ? '' យ៉ុនហ្គី ដែលឈរមើលសកម្មភាពរបស់ពួកគេទាំងពីរ តាំងពីផ្តើម រឿង រហូតដល់បញ្ចប់ក៏និយាយឡើង នាយស្ទើរតែមិនជឿនឹងភ្នែកថា ក្មេងម្នាក់នោះហ៊ានវ៉ៃមិត្តរបស់គេ ព្រោះពីដើមមកគ្មានអ្នកណាហ៊ានតមាត់ឬសូម្បីតែស្រែកគំហកឲ្យមិត្តរបស់គេឡើយ តែក្មេងម្នាក់នេះ ពិតជាហ៊ានសម្បើមណាស់ ថ្លើមដុះរោមសាហាវមែន។ 
     '' គិតទៅក្មេងនោះក៏ស្អាតដែលណា គេជាមនុស្សទី មួយហើយដែលហ៊ានទះឯងអាថេ '' ណាមជុន និយាយ ទាំងសើចតិចៗ ព្រោះគ្មានអ្នកណាហ៊ានលើកដៃទះនាយឡើយ តែនេះក្មេងម្នាក់នោះពិតជាហ៊ានណាស់។ 
     '' ថ្ងៃណាមួយ ខ្ញុំគង់តែបានជួបគេទៀតទេ ព្រោះអីគេ រៀននៅទីនេះ ចាំសងសឹកពេលក្រោយក៏បាន '' ថេយ៉ុង និយាយទាំងសម្លឹងមើលទៅផ្លូវដែលជុងហ្គុកដើរតម្រង់ទៅ សាលារបស់គេ ព្រោះអាចស្មានដឹងថា ក្មេងម្នាក់ដែលទះ គេមិញនេះរៀននៅអគារមួយណា។ 
     '' អឺ! តោះឆាប់ចូលថ្នាក់សិនទៅ ពេលនេះគេរៀនចោលបាត់ក៏មិនដឹង '' ពួកគេទាំងបីពោលចប់ រួចក៏ដើរទៅសាលារបស់ខ្លួន ជួនអីពេលនេះអាចជាចូលរៀនយឺតក៏ថាបាន។

#ថេយ៍ស៊ី

ម្ចាស់បេះដូង (ចប់)Where stories live. Discover now