Part9: ដើរបុកអ្នកណា?

883 67 0
                                    

ថ្ងៃថ្មីក៏បានចូលមកដល់ ពន្លឺនៃពណ៌ទឹកក្រូចបានរះ
បន្លឺលោកទាំងមូល បក្សាបក្សីនាំគ្នាស្រែកច្រៀងកញ្រ្ជៀវ បណ្តាលឲ្យរំខានដំណេករបស់កម្លោះតូចម្នាក់ ត្រូវងើបមកទាំងមិនទាន់អស់ងងុយនូវឡើយ ម្រាមដៃស្រឡូនប្រៀបដូចជាបន្លាក្រូច លើកយកញីភ្នែកដើម្បីបណ្តេញចេញភាពងងុយដែលមានទាំងប៉ុន្មានចេញទៅឲ្យអស់។ កាយតូចងើបបត់បែនខ្លួនទៅវិញទៅមកដោយភាពខ្ជិល ច្រអូស នាំឲ្យកាយតូចដាក់ជើងចុះពីលើគ្រែដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួន។

     បន្ទាប់ពីងូតរួចរាល់ហើយ ជុងហ្គុកក៏យកខោរអាវមកស្លៀកពាក់ឲ្យបានស្អាត ពេលដែលស្លៀករួចរាល់ហើយ គេទាញកាតាបចុះទៅខាងក្រោម ដើម្បីញាំអាហារនៅពេលព្រឹក។ 
     ពេលដែលចុះមកដល់ខាងក្រោម អ្វីដែលគេចាប់ អារម្មណ៍មុនគេគឺក្លិនឈ្ងុញចេញពីផ្ទះបាយ ទើបគេដើរ ចូលទៅក៏ឃើញថាបងប្រុសនឹងម៉ាក់របស់គេកំពុងតែធ្វើ ម្ហូប។ 
     '' សឺតៗ..អារុណសួស្តីអ្នកម៉ាក់ នឹងបងប្រុស '' ជុងហ្គុក ចូលទៅថើបថ្ពាល់ម៉ាក់នឹងបងប្រុសរបស់គេម្នាក់មួយខ្សឺត ព្រោះឲ្យតែពេលព្រឹក គេតែងតែថើបបែបនេះជាទម្លាប់ទៅហើយ។ 
     '' អារម្មណ៍ល្អទាំងព្រឹកតែម្តងអាល្អិតកូនទន្សាយ ពី យប់មិញមិនឃើញស្រស់ស្រាយបែបនេះសោះ '' ស៊ុកជីន ចូលមកញីសក់ក្បាលរបស់ប្អូន រហូតដល់សំពោងអស់។ 
     '' យប់មិញផ្សេង ថ្ងៃនេះផ្សេងគ្នាណាបងប្រុស ព្រឹក ឡើងយើងត្រូវតែស្រស់ស្រាយចឹងហើយ ទើបខួរក្បាល វាស្រឡះល្អ '' ជុងហ្គុក ដើរមកអង្គុយលើកៅអីតុអាហារ ដោយយកអាហារខ្លះដាក់ចូលមកក្នុងមាត់ទំពារយ៉ាង ច្រឡឺម។ 
     '' ឲ្យតែដូចមាត់និយាយទៅ '' ស៊ុកជីន លើកម្ហូបដាក់លើតុ រួចទៅអង្គុយកន្លែងរបស់ខ្លួន ដោយដៃកាន់ស្លាបព្រាឡើង រួចយកអាហារមកដាក់ចូលមកក្នុងមាត់រួចទំពារវាញាំ។ 
     '' ឆាប់ញាំទៅកូននឹងអាលបានទៅសាលា '' លោកស្រីស្គាដែននីស គាត់និយាយទាំងសប្បាយចិត្ត ព្រោះកូនប្រុសគាត់ទាំងពីរធំហើយ នៅតែប្រលែងគ្នាដូចជាកូនក្មេងទៀត។ 
    '' បាទ '' ពួកគេទាំងពីរឈប់និយាយ ហើយទៅផ្តោតលើការញាំវិញម្តង។ 
     '' យាយចឹង ពេលណាប៉ាត្រឡប់មកវិញទៅម៉ាក់ '' ជុងហ្គុក សួរទាំងបាយនៅពេញមាត់ ប៉ារបស់គេចេញ ចូលផ្ទះនេះរហូត មិនសូវជាមានពេលនៅផ្ទះសោះ រវល់ នោះរវល់ រកតែពេលញាំបាយជុំគ្នាមិនបាន។ 
     '' ប្រហែលជាមួយអាទិត្យទៀតគាត់ត្រឡប់មកវិញ ហើយ ឮថាទៅជាមួយនឹងមិត្តចាស់របស់គាត់ '' 
     '' ហ៊ឹម '' ជុងហ្គុក ងក់ក្បាលទទួលដឹងឮ រួចបន្តញាំ បាយរហូតទាល់តែរួចរាល់។ 
     '' ពួកកូនទៅហើយម៉ាក់ សឺតត '' រាងតូចទាំងពីរចូលទៅថើបគាត់ម្នាក់មួយខ្សឺតមុនពេលដែលចេញទៅសាលា។ 
     '' ចា៎កូន '' គាត់និយាយហើយ រាងតូចទាំងពីរក៏ចូលឡានហើយបើកចេញទៅសាលា។ 

     '' ខ្ញុំចូលទៅថ្នាក់ហើយបងប្រុស '' មកដល់ទីធ្លារបស់សាលាភ្លាម ជុងហ្គុកចុះពីលើឡាន ហើយបើកទ្វារចុះបក់ដៃលាជាសញ្ញាប្រាប់ទៅបងប្រុសរបស់ខ្លួន។ 
     '' ខំរៀនឮទេ? '' ជុងហ្គុក ងក់ក្បាលហើយក៏ដើរ ចេញទៅ ចំណែកឯស៊ុកជីនក៏យកឡានទៅទុករួចបន្តដើរទៅក្នុងថ្នាក់រៀនដូចគ្នា។ 

     ជុងហ្គុកដើរបណ្តើរញញឹមបណ្តើរ តែក៏សំណាងមិនល្អ ដែលត្រូវដើរបុកនឹងស្រីម្នាក់ឲ្យដួលអុកគូទនឹងដី។ 
     '' អុះ! សុំទោស '' ជុងហ្គុក រហ័សអោនសុំទោស ព្រោះតែរវល់មើលអ្វីផ្សេង ទើបមិនដឹងថាមានមនុស្សនៅពីមុខរបស់គេ។ 
     '' មិនអីទេ មកពីខ្ញុំដើរមិនមើលដោយខ្លួនឯង'' នាងតូចក្រោកឡើងបោសធូលីនៅលើខ្លួនចេញ ហើយញញឹមដាក់ជុងហ្គុក ព្រោះនាងរវល់តែមើលអ្វីផ្សេងដូចគ្នា ទើបមិនបានចាប់អារម្មណ៍។ 
     '' សុំទោសពិតមែន '' ជុងហ្គុក នៅតែទទូចនិយាយ ពាក្យសុំទោសដដែលៗ ព្រោះតែគេដើរមិនបានប្រយ័ត្នពិតមែនដែលត្រូវបុកនាងឲ្យដួលបែបនេះ ខុសត្រង់ពីម្សិលមិញ ដែលគេរត់បុកនឹងថេយ៉ុង តែមិននិយាយពាក្យសុំទោស ថែមទាំងហ៊ានទះមាត់របស់នាយទៀត។
     '' ចា៎ '' 
     '' ចុះនាងរៀននៅសាលាណាដែរ? ហើយរៀនឆ្នាំទី ប៉ុន្មានហើយ? '' ពួកគេដើរបណ្តើរនិយាយគ្នាបណ្តើរ។
     '' ខ្ញុំរៀនឆ្នាំទីមួយ អគារB '' 
     '' អេ! រៀនជាមួយខ្ញុំតើស ម៉េចក៏ខ្ញុំមិនដែលបានឃើញនាង? '' ជុងហ្គុក ធ្វើមុខឆ្ងល់ តាមពិតនាងរៀនជាមួយគេសោះ តែម៉េចក៏គេមិនដែលបានឃើញនាងមករៀនចឹង? 
    '' គឺម្សិលមិញខ្ញុំមិនសូវស្រួលខ្លួន ទើបមិនបានមកចូលថ្ងៃដំបូង ប្រហែលជាឯងមិនបានឃើញពេលហ្នឹង ហើយ '' 
     '' ចុះនាងឈ្មោះអីដែរ? ខ្ញុំឈ្មោះ ជុងហ្គុក '' 
    '' ខ្ញុំឈ្មោះ ហ្វីឡា '' ហ្វីឡា ញញឹមម្តងទៀត ចូលមិនបានដល់ដប់នាទីផង ពេលនេះនាងអាចមានមិត្តនឹងគេហើយ។  
     '' ជាមិត្តនឹងគ្នាណា '' ជុងហ្គុក ក៏ញញឹមតប មនុស្សគេបើនរណាចិត្តល្អដាក់គេនឹងចិត្តល្អទៅវិញ តែបើនរណាធ្វើមិនល្អដាក់គេ គេក៏មិនទុកដូចគ្នា។ 
     '' អូខេ '' រាងតូចទាំងពីរសើចដាក់គ្នា ហើយក៏ទៅថ្នាក់របស់ខ្លួន។ 
     '' អ្អាយ៎យ…! '' រវល់តែដើរនិយាយគ្នាពេក ធ្វើឲ្យនាងតូចបុកនឹងបុរសម្នាក់ក្បែរផ្លូវមុននឹងចូលក្នុងថ្នាក់។

#ថេយ៍ស៊ី

ម្ចាស់បេះដូង (ចប់)Donde viven las historias. Descúbrelo ahora