Part44

734 49 1
                                    

ពួកគេទាំងអស់គ្នានាំគ្នាមកអង្គុយរៀងៗខ្លួន ដោយមាន ថេយ៉ុង នឹង ជុងហ្គុក អង្គុយឱបដៃឱបជើងគ្នាជាប់ ស៊ុកជីន នឹង ណាមជុន ពួកគេធ្វើខ្លួនដូចធម្មតា មិនបានធ្វើដូចគូរថេហ្គុកឡើយ។
    ចំណែកឯ យ៉ុនហ្គី នឹង ជីមីនវិញ ពួកគេអង្គុយជិតគ្នា លើកលែងតែនាងតូចហ្វីឡា តែប៉ុណ្ណោះ ដែលអង្គុយគ្មានគ្នា ហើយនៅឆ្ងាយពីអ្នកមានគូរទាំងអស់ទៀត។
    ពេលនេះនាងដូចជាតួរំខានគេចឹង គ្មាន អ្នកណាសូវខ្វល់ជាមួយឡើយ ព្រោះម្នាក់ៗរវល់តែគូរស្នេហ៍ស្អីក៏មិនដឹង មិនចាប់ អារម្មណ៍នឹងនាងសោះ ទុកនាងឲ្យនៅតែម្នាក់ឯងទៅកើត។ 
     '' ឮថាថ្ងៃសុក្រនេះ សាលាមានទស្សន កិច្ចនៅឯកោះជេជូមែនទេ? '' ពេលដែលកំពុងតែញាំ ណាមជុនក៏និយាយឡើង ហើយថ្ងៃនេះទើបតែថ្ងៃច័ន្ទនៅឡើយទេ។ 
     '' ត្រូវហើយ មានមិនប៉ុន្មានថ្នាក់នោះទេ តែយើងមិនដឹងថាមានថ្នាក់ណាទៅចូលរួមខ្លះ '' យ៉ុនហ្គី ក៏តបនឹងសំណួររបស់ណាមជុន ប្រហែលជាមានតែពីរថ្នាក់ប៉ុណ្ណោះ ដែលបានទៅ តែគេមិនដឹងថាថ្នាក់មួយណានោះទេ ដឹងត្រឹមតែថាជាសិស្សឆ្នាំទី១។
     '' ថ្នាក់ខ្ញុំក៏ត្រូវទៅដែរ លោកគ្រូទើបតែប្រាប់ពីព្រឹកមិញ ថាទៅទស្សនកិច្ចនៅកោះជេជូដូចគ្នា '' ជីមីនក៏ជួយនិយាយបន្ថែម។
      ព្រោះព្រឹកមិញនេះ គេទើបតែបានដំណឹងថាថ្ងៃសុក្រនេះ ទៅទស្សនកិច្ចនៅទីនោះរយះពេលបីថ្ងៃ ចឹងបានដៃពួកគេដើរលេងជាក្រុមហើយ វាមិនងាយមានថ្ងៃបែបហ្នឹងនោះទេ។ 
     '' ចុះបងទៅធ្វើអីដែរ? ថេយ៉ុង '' ជុង
ហ្គុក ងាកមកសួរសង្សាររបស់ខ្លួន ចង់ដឹងដូចគ្នាថាគេទៅធ្វើអី? ហើយទៅរយះពេលប៉ុន្មានថ្ងៃ? បើសិនជានាយបានទៅពិត មែន ពេលនោះពួកគេប្រាកដជាមានពេលវេលានៅជាមួយគ្នាយូរមិនខាន។
     '' បងជាសិស្សច្បងប្រចាំសាលា ពួកបងត្រូវទៅមើលថែសិស្សប្អូន លោកគ្រូគាត់ថាមកចឹង '' ថេយ៉ុង ក៏តបវិញ គេទៅលើកនេះ មិនបានទៅធ្វើកិច្ចការអ្វីឡើយ ត្រូវទៅជួយ មើលសិស្សប្អូន បើមានអ្វីកើតឡើង គេនឹងបានរាយការណ៍ ត្រូវ ព្រោះចាត់ទុកជាការងារមួយដែរ។
     '' ចឹងពេលចេញទៅ ពួកយើងជួបគ្នានៅផ្ទះជុងហ្គុកល្អទេ? លោកគ្រូថាបើអ្នកណាមានឡាន ឲ្យជិះទៅខ្លួនឯងក៏បានដែរ '' ហ្វីឡា ចាប់ផ្តើមផ្តល់មតិ បើសិនជាទៅគ្នាច្រើនវាសប្បាយ ហើយណាមួយជិះឡានក្រុងវាពិបាកសម្រាប់នាងណាស់ ឡានរបស់នាងមានហើយ នាងមិនចង់ជិះឡានក្រុងទៅទេ វាចង្អៀត។ 
     '' សម្រេចតាមហ្នឹងក៏បាន '' ស៊ុកជីន និយាយរួចពួកគេក៏យល់ស្របគ្រប់គ្នា ទើបពួកគេបន្តញាំអាហាររៀងៗខ្លួន រហូតទាល់ តែរួចរាល់។ 
     ពេលដែលញាំហើយអស់ហើយ គេទាំងអស់គ្នាក៏បំបែកគ្នារៀងៗខ្លួន រហូតទាល់តែរៀនចប់ ហើយក៏ដល់ម៉ោង ត្រឡប់ទៅផ្ទះវិញល្មម។ 
     ជុងហ្គុកត្រឡប់ទៅជាមួយថេយ៉ុង ចំណែកឯ ស៊ុកជីន ឈប់បើកឡានមកខ្លួនឯងទៀតហើយ គេត្រូវជិះមកជាមួយសង្សាររបស់គេ។
    ហើយជីមីនវិញ គេត្រឡប់ទៅផ្ទះមុន ដូចគ្នា នៅឡើយតែនាងតូចហ្វីឡាតែប៉ុណ្ណោះ ដែលនៅចាំឈរនៅមុខឃ្លោកទ្វាររងចាំបងប្រុសរបស់នាងចូលបន្ទប់ទឹកធ្វើធុរះធំ។ 
     ហ្វីឡា ឈររងបងប្រុសរបស់នាងទាំងអារម្មណ៍ធុញថប់ ថ្ងៃនេះមិនបានជួបមុខគូរដណ្តឹងរបស់នាងសោះ ព្រោះតែមិនបានប៉ះម៉ោងរបស់នាយ។
    នាងឈរងាកចុះងាកឡើងក៏ប្រទះ ឃើញស៊ូយ៉ុងកំពុងតែបណ្តើរគ្នាជាមួយនឹងមនុស្សប្រុសម្នាក់ នាងដូចជាសង្ស័យ ទើបនាងរហ័សរត់ទៅសួរ។ 
     '' អ្នកគ្រូឈប់សិន '' សម្លេងស្រែកហៅពីក្រោយ ទើបស៊ូយ៉ុងរហ័សឈប់ដំណើរ រួចងាកមកសម្លឹងមើលស្រីតូច ដែលដក ដង្ហើមដង្ហក់ទាំងមិនដល់គ្នា ដោយសារតែខំរត់តាមនាងពេក។
     '' មានការអីមែនទេ? '' ស៊ូយ៉ុង សួរទៅស្រីតូចទាំងឆ្ងល់ នៅសុខៗមកហៅនាងឲ្យឈប់កណ្តាលទីបែបនេះ ដូចជាមិនស្រួលសោះ។ណាមួយនាងដូចជាធ្លាប់ជួបក្មេងស្រីម្នាក់នេះពីមុនមកម្តង អ្នកដែលចេញពីបន្ទប់ជេហូបនៅថ្ងៃមុននោះនាងចាំបាន។ 
     '' លោកគ្រូជេហូបគាត់មិនបានជូនអ្នកគ្រូទៅទេឬ? ហេតុអីប្រុសម្នាក់នេះជាអ្នកជូនអ្នកគ្រូទៅវិញ? '' ហ្វីឡា សួរទៅស៊ូយ៉ុងត្រង់ៗ នាងមិនគិតថាខ្លាចឬក៏អ្វីផ្សេងឡើយ សំខាន់ពេលនេះនាងត្រូវតែដឹងឲ្យបាន ថាហេតុអីក៏ថ្ងៃនេះជេហូបមិនបានជូនស៊ូយ៉ុងទៅផ្ទះដូចជារាល់ដង។
    តែបែរជាឃើញនាងហ៊ានបណ្តើរមនុស្សប្រុសពេលដែលជេហូបមិននៅទៅវិញ គួរឲ្យសង្ស័យបែបនេះ ទើបនាងក្លាហានហ៊ានរត់មកសួរអ្នកគ្រូម្នាក់នេះតាមត្រង់។ 
     '' ថ្ងៃនេះ គូរដណ្តឹងខ្ញុំគាត់ទំនេរ ទើបខ្ញុំមិនបានពឹងលោកគ្រូជេហូបឲ្យជូនខ្ញុំទៅដូចជារាល់ដង '' 
     '' ថាម៉េច? គូរដណ្តឹង? '' ហ្វីឡា បង្ហាញទឹកមុខរបៀបភ្ញាក់ផ្អើល គូរដណ្តឹងចឹងឬ? ចុះជេហូបនោះ? ជាអ្វីនឹងគ្នាទៅ? បើនាងមានគូរដណ្តឹងហើយនោះ នេះនាងវ៉ល់អស់ហើយ ឬមួយក៏ជេហូបស្រឡាញ់អ្នកគ្រូស៊ូយ៉ុងតែម្នាក់ឯង?
     '' មែនហើយ ខ្ញុំជាគូរដណ្តឹងរបស់ស៊ូយ៉ុង '' គ្រីស ចូលមកក្រសោបស្មារបស់ស៊ូយ៉ុង ចង់បង្ហាញហ្វីឡាឲ្យយល់កាន់តែច្បាស់ ថ្ងៃនេះនាយទំនេរពីការងារ ទើបអាចមានពេលមកទទួលស៊ូយ៉ុងបានម្តង។ 
     '' ចុះលោកគ្រូជេហូបនោះ? '' 
     '' គេជាមិត្តរបស់ខ្ញុំ ខ្ញុំពឹងគេពេលណាដែលគ្រីសគេរវល់ ពួកយើងគ្រាន់តែជាមិត្តនឹងគ្នាប៉ុណ្ណោះ '' ស៊ូយ៉ុង បកស្រាយរឿងគ្រប់យ៉ាងដែលនាងតែងតែបណ្តើរជេហូប ឲ្យនាងតូចបានដឹង ហើយនាងក៏ដឹងដូចគ្នាថាជេហូបស្រឡាញ់ហ្វីឡា តែនាងមិនបានដឹងថា ហ្វីឡាជាគូរដណ្ដឹងរបស់ជេហូបឡើយ។ 

            សូមរងចាំភាគបន្ត...!!!!!

#ថេយ៍ស៊ី

ម្ចាស់បេះដូង (ចប់)Where stories live. Discover now