រយះពេលបីថ្ងៃក៏បានកន្លងផុតទៅ ដំណើរទស្សនកិច្ចមួយនេះចប់យ៉ាងរលូត តែវាមិនរលូតសម្រាប់ជុងហ្គុកឡើយ គេត្រូវបែកគ្នាជាមួយមនុស្សដែលគេស្រឡាញ់ ព្រោះតែទង្វើរបោកប្រាស់របស់នាយ បានលាតត្រដាងការពិត ទើបគេសុខ ចិត្តបោះបង់ចោលក្តីស្រឡាញ់ក្លែងក្លាយមួយនេះ នៅឯកោះមួយនោះតែម្តង។គេឈឺ ឈឺខ្លាំងណាស់ គេត្រឹមតែជាក្មេងប្រុសម្នាក់ តែបុរសម្នាក់ដែលគេស្រឡាញ់ពេញបេះដូងរបស់គេ ដែលគេហ៊ានព្រមប្រគល់ឲ្យនូវអ្វីៗទាំងអស់ តែនាយបែរជាហ៊ានយកក្តីស្រឡាញ់របស់គេមកលេងសើច ថែមទាំងជាន់ពន្លិចដោយជើងរបស់នាយផ្ទាល់ទៀតផង។
រឿងដែលកើតឡើងទាំងអស់នេះ មិត្តរបស់គេទាំងអស់ក៏បានដឹងអំពីរឿងនេះដែរ ពេលដែលបានដឹងហើយពួកគេពិតជាខឹងនឹងថេយ៉ុងខ្លាំងណាស់ ដល់ថ្នាក់ចង់តែទៅស្រែកស្តីជេឲ្យខ្មាស់គេពេញសកលវិទ្យា
ល័យតែម្តង។តែដោយសារតែជុងហ្គុកហាម កុំអីបានជេផ្អើលពិតមែន គិតទៅអ្នកណាដែលមិនខឹងនោះ ថេយ៉ុងលាក់អារម្មណ៍បានល្អខ្លាំង ណាស់ ធ្វើជាស្រឡាញ់ជុងហ្គុកយកចិត្តទុកដាក់គ្រប់យ៉ាង តែចុងក្រោយគេគ្រាន់តែផ្តល់ក្តីស្រឡាញ់ក្លែងក្លាយតែប៉ុណ្ណោះ។
គ្រប់យ៉ាងដែលនាយសាងវាមកគ្រាន់ តែការស្រឡាញ់ក្លែងក្លាយ ការបោកប្រាស់ក្តីស្រឡាញ់ក្មេងប្រុសម្នាក់ ដែលមិនដឹងអីដូចជាជុងហ្គុកទៅវិញទេ។
'' ឯងគិតយ៉ាងម៉េចបន្តទៀត? ជុងហ្គុក '' ហ្វីឡា សួរទៅជុងហ្គុក ដែលអង្គុយអោនមុខចុះ។
តាំងពីថ្ងៃដែលកើតរឿងមក គេមិនញញឹម មិនសើច មិនលេងច្រើនដូចពេល មុនទៀតទេ ក្មេងប្រុសដែលធ្លាប់តែឆ្នាស់ឆ្នើម ពេលនេះក្លាយជាកូនទន្សាយមួយក្បាល ដែលយំច្រើន នឹងស្លូតជាងមុនឆ្ងាយណាស់។
គេទន់ជ្រាយហើយ ព្រោះគេមិនធ្លាប់ ជួបរឿងបែបនេះ ពេលដែលបានជួបម្តង ជីវិតរបស់គេកែប្រែទាំងស្រុង ពីក្មេងប្រុសកាចដូចជាសត្វខ្លា ប្រៀបដូចជាកូនឆ្មារមួយក្បាលទៅវិញ។
'' យើងនឹងប្តូរសាលា '' ជុងហ្គុក តបទាំងញញឹមស្ងួត គេមិនចង់ឃើញមុខរបស់នាយទៀតទេ បើបានឃើញគេច្បាស់ជាឈឺចាប់ ឈឺលើសដើមទៅទៀត គេច្បាស់ជានឹក ឃើញទង្វើរបស់នាយដដែលៗមិនខាន សុខចិត្តប្តូរសាលាចាកចេញកុំឲ្យឃើញមុខរបស់នាយល្អជាង។
YOU ARE READING
ម្ចាស់បេះដូង (ចប់)
Action" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21