'' នាង…! '' អ្នកកម្លោះភ្ញាក់ផ្អើលពេលដែលបាន ឃើញអ្នកដែលស្រែកជេគេមិញនេះនៅក្នុងថ្នាក់។
'' ចា៎លោកគ្រូ '' ហ្វីឡា ងើបឈរអោនមុខចុះ មិនហ៊ានសម្លឹងមើលមុខរបស់នាយចំឡើយ។
'' នាងរៀននៅទីនេះឬ? ហេតុអ្វីខ្ញុំមិនបានឃើញនាង កាលពីមិល្សមិញ? '' ជេហូប ដូចជាចម្លែកចិត្ត ព្រោះកាលពីម្សិលមិញ គេមិនបានឃើញនាងឡើយ ឬនាងជាសិស្សចូលថ្មី?
'' ម្សិលមិញនេះខ្ញុំឈឺ ទើបសុំច្បាប់លើលោក នាយក '' នាងតូចនៅតែអោនមុខចុះដដែល ព្រោះតែមិនហ៊ានមើលមុខរបស់នាយចំ ដោយសារតែខ្មាស់នឹងរឿងដែលកើតឡើងមិញនេះ។
'' នាងឈ្មោះអី? ''
'' ចា៎ ខ្ញុំឈ្មោះ ហ្វីឡា ព្រី...ព្រីស្គេន '' ហ្វីឡា និយាយទាំងរដាក់រដុប ភ័យមិនស្ទើរទេពេលដែលនាយសួរឈ្មោះបែបនេះ តែយ៉ាងណានាយជាគ្រូ ទោះជាសួរឈ្មោះរបស់នាងក៏មិនខាតអ្វីដែរ ព្រោះគ្រូត្រូវតែស្គាល់ ឈ្មោះសិស្សគ្រប់គ្នាស្រាប់ហើយ។
'' ចេញពីរៀនទៅបន្ទប់របស់ខ្ញុំ '' អ្នកកម្លោះនិយាយ ហើយក៏ដើរទៅបាត់ ទុកឲ្យនាងតូចឈរសម្លឹងមើលផែនខ្នងរបស់នាយទាំងភ័យញ័រខ្លួនម្នាក់ឯង។
'' មិនអីទេឯង គាត់មិនសម្លាប់ឯងនោះទេ '' ជីមីន ព្យាយាមនិយាយដើម្បីកុំឲ្យនាងភ័យ ព្រោះទឹកមុខរបស់ នាងពេលនេះបញ្ជាក់ថា នាងភ័យខ្លាចខ្លាំងណាស់។
'' ហ៊ឹម យើងនឹងព្យាយាម '' នាងញញឹមដាក់មិត្តទាំងបង្ខំចិត្ត ទោះយ៉ាងណាក៏ដោយនាងក៏មានចំណែកខុសពិតមែន ដែលហ៊ានស្រែកថាឲ្យលោកគ្រូទាំងដែលមិនមើលមុខមើលក្រោយបែបនេះ។
'' តោះចាប់ផ្តើមមេរៀនទៅ '' ជេហូប ក៏ចាប់ផ្តើមមេរៀន ដែលនាយបានត្រៀមទុករហូតទាល់តែដល់ម៉ោងចេញលេងសម្រាកញាំបាយ។
គ្រីង គ្រីង គ្រីង
'' កញ្ញា ហ្វីឡា ព្រីស្គេន ចេញទៅជួបខ្ញុំឥឡូវនេះ '' នាយនិយាយហើយក៏ដើរចេញទៅទាំងមុខមាំ អ្នកដែលត្រូវគេហៅឈ្មោះក៏រឹតតែភ័យទៅទៀត ព្រោះតែបានសម្លឹងមើលទឹកមុខរបស់គេ ធ្វើឲ្យនាងចង់លិចនោមដាក់ខោយ៉ាងម៉េចក៏មិនដឹង ភ័យណាស់ពេលដែលទៅនិយាយតទល់មុខមួយនឹងមួយចឹងនោះ។
'' កុំបារម្ភអីឯង គាត់គ្រាន់តែហៅទៅជួបធម្មតាទេ '' ជុងហ្គុក ព្យាយាមនិយាយកុំឲ្យចិត្តរបស់នាងភ័យ មើល ទឹកមុខនាងចុះ ស្លេកស្លាំងខ្លាំងណាស់។
'' ហ៊ឹម យើងទៅហើយ ពួកឯងទៅញាំបាយមុនយើងទៅ ចាំយើងទៅតាមក្រោយ '' ហ្វីឡា និយាយហើយក៏ដើរចេញទៅតាមនាយបាត់។
'' តោះយើងទៅញាំបាយទៅ យើងឃ្លានហើយ '' ជីមីន និយាយទាំងយកដៃអង្អែលពោះរបស់ខ្លួនឯងទាំងមុខជូរ។
'' ដឹងហើយ តោះ '' រាងតូចទាំងពីក៏បោះជំហ៊ាន ជើងដើរចេញពីក្នុងថ្នាក់សំដៅទៅរោងអាហារ ព្រោះតែ ពេលនេះពួកគេឃ្លានហើយ។នាងតូចហ្វីឡាមកដល់មុខបន្ទប់ទៅហើយ តែនាងមិនទាន់ហ៊ានចូលទៅនោះទេ ព្រោះតែភាពភ័យខ្លាចថាគ្រូរបស់នាងនឹងស្តីបន្ទោស ហើយយករឿងនេះទៅប្រាប់ម៉ាក់របស់នាង នាងច្បាស់ជាចប់មិនខាន។
'' ហ៊ូ... យ៉ាងណាក៏គេចមិនផុតដែរនាងហ្វី ចូលទៅកុំខ្លាចអី '' នាងតូចដកដង្ហើមធំចូលមួយព្រាវ ទើបសម្រេចចិត្តគោះទ្វារបន្ទប់របស់នាយ។
តុក តុក តុក
'' ចូលមក '' សម្លេងក្រលោធំឮចេញពីខាងក្នុង បញ្ជាប្រាប់ថាឲ្យចូលទៅ តែចិត្តរបស់នាងកាន់តែភ័យលើសដើម ពេលដែលបានឮសម្លេងប្រុសម្នាក់នេះ។
ក្រាក...
'' លោកគ្រូ '' ហ្វីឡា ចូលទៅក្នុងបន្ទប់ដោយហៅ ស្រាលៗទាំងញ័រមាត់មិនហ៊ានសម្លឹងមើលនាយចំ។
'' អង្គុយសិនមក '' ជេហូប ងើបមុខរបស់គេចេញពី ឯកសារដែលនាយកំពុងតែមើលកាន់វាជាប់នៅក្នុងដៃ ប្រាប់ទៅអ្នកដែលគិតតែពីអោនមុខចុះមិនហ៊ានសម្លឹង មើលមុខរបស់គេ។
'' ចា៎ '' នាងតូចដាក់ខ្លួនអង្គុយលើកៅអីទល់មុខជា មួយនាយ តែនាងនៅតែមិនហ៊ានប្រឈមមុខសម្លឹង មើលមុខរបស់នាយឡើយ ព្រោះតែនាងខ្មាស់អៀនរឿង កាលពីព្រឹកមិញនៅឡើយ។
'' នាងប្រហែលជាដឹងហើយ ថាខ្ញុំហៅនាងមកធ្វើអ្វី? '' សម្លេងត្រជាក់ស្រេបបភ្លឺឡើង ធ្វើឲ្យនាងតូចសម្លឹងមើលមុខរបស់គេហើយក៏ទម្លាក់ទឹកមុខចុះវិញ។#ថេយ៍ស៊ី
YOU ARE READING
ម្ចាស់បេះដូង (ចប់)
Action" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21