ហ្វីឡានឹងជីមីនកំពុងតែអង្គុយញាំបាយដូចជារាល់ដង តែថ្ងៃនេះគ្មានវត្តមានរបស់ជុងហ្គុកទៀតទេ ទើបធ្វើឲ្យបរិយាកាសដូចជាស្ងប់ស្ងាត់បន្តិច គ្មានសម្លេងសើច គ្មានសម្លេងញ៉ោះរបស់ជុងហ្គុកទៀត គ្រប់យ៉ាងទទេសូន្យ ពេលបាត់វត្តមានរបស់ជុងហ្គុកចេញពីទីនេះ។
'' ជីមីន ហ្វី '' យ៉ុនហ្គី ដើរចូលមកព្រមទាំងមិត្តរបស់គេពីរនាក់ទៀត គ្មាននរណាក្រៅពីថេយ៉ុងនឹងណាមជុនឡើយ ចំណែកឯស៊ុកជីនវិញ គេមិនបានមកជាមួយនោះទេ។
'' ចុះឯណាជុងហ្គុក? '' ណាមជុន ដាក់ខ្លួនអង្គុយក៏សួររកជុងហ្គុក មិញនេះទើបឃើញនៅឡើយ តែពេលមកញាំ បាយ បែរជាមិនឃើញទៅវិញ។
'' គេប្តូរសាលាហើយ '' ហ្វីឡា តបទាំងញញឹមស្ងួត នឹកមិត្តសម្លាញ់ដែលទើបតែបែកគ្នា បែកមិនទាន់ទាំងបានពីរម៉ោងផង នាងនឹកជិតដាច់ខ្យល់ស្លាប់ទៅហើយ ចុះបើរាប់ឆ្នាំទៀតនោះ នាងអាចទ្រាំបានដែរទេ?
'' ប្តូរសាលា? ហេតុអីទៅ? '' យ៉ុនហ្គី ធ្វើទឹកមុខភ្ញាក់ផ្អើល មិញនេះទើបជួបគ្នានៅឡើយ ស្រាប់តែពេលនេះមកប្រាប់ថាប្តូរសាលា អ្នកណាដែលថាមិនភ្ញាក់ផ្អើលនោះ។
'' គ្រាន់តែមិនចង់រៀននៅសាលានេះ '' ជីមីន ឆ្លើយតបធម្មតា គេមិនចង់ប្រាប់ការពិតថា មកពីដើមហេតុនោះគឺមកពីថេយ៉ុង ជុងហ្គុកផ្តាំរួចជាស្រេច កុំឲ្យបង្ករឿង ពេលមានអ្នកណាសួររកគេ គ្រាន់តែប្រាប់ថាគេមិនចង់រៀនសាលានេះតែប៉ុណ្ណឹងគឺបានហើយ។
'' ហ៊ឹម '' យ៉ុនហ្គី ងក់ក្បាលទទួលដឹងឮ រួចយកបាយដួសចូលក្នុងមាត់។ ចំណែកឯថេយ៉ុងវិញ មិននិយាយអ្វីទាំងអស់ គេកំពុងតែគិតពីកូនទន្សាយរបស់គេ សំណួរលោតពេញខួរក្បាលរបស់គេថា គេកំពុងតែនឹកកូនទន្សាយរបស់គេមែនទេ?
ពេលមិនបានឃើញមុខ គេដូចជាខ្វះអ្វីម៉្យាងនៅក្នុងជីវិត តែគ្រប់យ៉ាងវាហួសពេលអស់ទៅហើយ កំហុសគ្រប់យ៉ាងមកពីគេតាំងពីដំបូង ពូកែសម្តែងខ្លាំងពេក រហូតត្រូវធ្វើឲ្យបេះដូងក្មេងប្រុសម្នាក់ត្រូវឈឺខ្ទិចខ្ទី ដោយសារតែកាយវិការធ្វើជាស្និទ្ធស្នាល ធ្វើជាស្រឡាញ់របស់គេ ត្រូវបំផ្លាញចោលក្តីស្រឡាញ់ក្មេងដែលមិនដឹងខ្យល់អីដូចជាជុងហ្គុក គ្រប់យ៉ាងមកពីគេទាំងអស់។
VOUS LISEZ
ម្ចាស់បេះដូង (ចប់)
Action" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21