បន្ទាប់ពីរៀនរួចរាល់ហើយ ពួកគេទាំងបីក៏ឈរចាំនៅមុខឃ្លោងទ្វារដើម្បីចាំបងប្រុសរបស់គេនឹងអ្នកបើកឡានឲ្យមកទទួល។
'' ហ្វីហ្ហា បើសិនជាឯងធ្វើវាមិនរួចទេកុំបង្ខំអី ចាំយក មកសាលាឲ្យពួកយើងជួយធ្វើក៏បានដែរ '' ជុងហ្គុក សំដៅ លើឯកសារដែលនាងតូចកាន់នៅក្នុងដៃ វាមានកម្រាស់ធំខ្លាំងណាស់ បើសិនជានាងធ្វើវាទាំងបង្ខំអត់ដេកអត់ពួននោះគិតយ៉ាងម៉េចទៅ ទើបគេស្ម័គ្រចិត្តព្រមជួយ។
'' មិនអីទេឯង បើសិនជាយើងទៅមិនរួចពិតមែន យើងនឹងឲ្យពួកឯងទាំងពីរជួយ '' នាងតូចញញឹម ទោះជាទៅមិនរួចពិតមែន នាងក៏មិនចង់រំខានមិត្តរបស់នាងដែរ រឿងនេះមកពីនាងខ្លួនឯង បើនាងមិននាំទុកដាក់ខ្លួនទេ កុំអីនាងគ្មានថ្ងៃត្រូវទទួលទោសពីគ្រូរបស់នាងឡើយ។
'' ហ៊ឹម នោះបងប្រុសយើងមកដល់ហើយ យើងទៅ មុនហើយណា '' ជុងហ្គុក បក់ដៃរួច រាងតូចទាំងពីរញញឹម ហើយជុងហ្គុកក៏ចូលឡានបើកចេញទៅ។
ចំណែកឯហ្វីឡានឹងជីមីនអ្នកបើកឡាននឹងបងប្រុស របស់គេមកដល់ព្រមគ្នា ទើបពួកគេលាគ្នាហើយ រួចក៏ចូលឡានត្រឡប់ទៅផ្ទះវិញ។
ភូមិគ្រឹះត្រកូលព្រីស្គេន...ហ្វីឡាមកដល់ក្នុងបន្ទប់ រួចទម្លាក់កាតាបចោល ហើយទាញកន្សែងចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួន ពេល ដែលរួចរាល់ហើយ នាងតូចចេញមកវិញជាមួយនឹងឈុតគេងរួចជាស្រេច រួចដើរទៅបើកយកឯកសារនោះយកមកអង្គុយលើតុ ដៃចាប់កាន់ប៊ិចមុននឹងចាប់ផ្តើមធ្វើវា។
'' ចាំមើលចុះ ខ្ញុំនឹងធ្វើឲ្យហើយមុនថ្ងៃកំណត់ឲ្យបាន អាលោកគ្រូហេងស៊យ '' នាងតូចសម្លឹងមើលទៅឯកសារនោះ ហើយក៏ប្ដេជ្ញាចិត្តថា ត្រូវតែធ្វើវាឲ្យហើយមុនថ្ងៃកំណត់ឲ្យបាន ដើម្បីកុំឲ្យលោកគ្រូរបស់គេបានចិត្តពេក។
តុក តុក តុក
'' ចូលមក '' សម្លេងគោះទ្វារពីខាងក្រៅ ទើបនាង រហ័សស្រែកឲ្យអ្នកខាងក្រៅដើរចូល ប្រាកដជាបង ប្រុសរបស់នាងច្បាស់ណាស់។
'' កំពុងតែធ្វើអីហ្នឹង? '' យ៉ុនហ្គី ដើរមកជាមួយនឹងទឹកដោះគោមួយកែវយកមកឲ្យប្អូន គេធ្វើបែបនេះជាប្រចាំ។
'' ធ្វើឯកសារដែលលោកគ្រូដាក់ឲ្យធ្វើនឹងណាបងប្រុស '' នាងទទួលទឹកដោះគោពីដៃនាយ រួចយកមកផឹករហូតទាល់តែអស់ រួចហុចកែវទឹកដោះគោនោះឲ្យទៅបងប្រុសរបស់នាងវិញ។
'' អើ! អូនជាមិត្តនឹងជីមីនតាំងពីពេលណា? ហេតុអ្វី ក៏បងមិនដែលដឹង? '' យ៉ុនហ្គី ធ្វើទឹកមុខអេះអុញ អារបៀបចង់ដឹងចង់ឮពីមនុស្សដែលយើងលួចស្រឡាញ់នោះអី។
'' ទើបតែថ្ងៃនឹងទេ យ៉ាងម៉េចហ្ហេស? '' នាងតូច សម្លឹងមើលមុខនាយភ្លឹសៗព្រោះតែឆ្ងល់ បងរបស់នាងដូចជាខ្វល់ខ្វាយនឹងមិត្តរបស់នាងដល់ហើយ។
'' មានលេខរបស់គេដែរទេ? បងចង់បាន '' យ៉ុនហ្គី សួរនាងតូចត្រង់ៗ ដោយមិនលាក់លៀមអ្វីទាំងអស់។
'' ហឹសៗ នេះបងចង់ញ៉ែជីមីនមែនទេ? '' នាងតូច សើចនៅពេលដែលបានឮសម្តីរបស់បងប្រុសនាងកំពុង តែចង់ញ៉ែមិត្តរបស់ខ្លួន។
'' បងយកធ្វើអីអូនមិនបាច់ចង់ដឹងនោះទេ សំខាន់ឲ្យតែលេខមកបានហើយ '' យ៉ុនហ្គី ចាប់ផ្តើមធ្វើទឹកមុខស្មើរវិញម្តង ចេះសួរច្រើនទៅកើតដែរ មនុស្សកំពុងតែធ្វើខ្លួនមិនត្រូវផង សួរច្រើនទៅកើត។
'' បើថាចង់ញ៉ែក៏ប្រាប់មក អូនមិនបានជំទាស់ឯណា '' ហ្វីឡា នៅតែសើចដដែល បងប្រុសមុខងាប់របស់គេ កំពុងតែចង់ញ៉ែមិត្តរបស់គេហើយ ប្រហែលជានាងជិតមានបង ថ្លៃឆាប់ៗហើយមើលទៅ។
'' កុំសួរច្រើនពេក ឆាប់ឲ្យមក ''
'' នៅក្នុងទូរស័ព្ទ បងឆែកមើលខ្លួនឯងទៅ '' យ៉ុនហ្គី ក៏ដើរទៅយកទូរស័ព្ទដែលនៅលើតុ ចុចរកមើលរហូតដល់ឃើញ រួចចុចលេខជីមីនរក្សាទុកក្នុងទូរស័ព្ទដៃរបស់គេយ៉ាងលឿន។
'' បងទៅគេងហើយសុបិន្តល្អ សឺតត.. '' នាយដើរមកថើបថ្ងាស់របស់ប្អូនមួយខ្សឺត រួចក៏ចាកចេញទៅបន្ទប់របស់ខ្លួនវិញ គេមកនេះ បំណងចង់បានលេខជីមីន ពេលដែលបានហើយ ក៏ចេញទៅបាត់។
'' មើលទៅប្រហែលជាយើងមានមិត្តជាបងថ្លៃមិនខាន ហឹសៗ '' នាងតូចសើចតិចៗ មិនគិតថាបងប្រុសរបស់នាង ចេះចាប់អារម្មណ៍ចង់មានស្នេហានឹងគេដែរសោះ ព្រោះរាល់ដង នាយមិនដែលខ្វល់ខ្វាយពីរឿងអស់ហ្នឹងទេ តែលើកនេះ ចេញមុខមកញ៉ែមិត្តរបស់គេច្បាស់ខ្លាំងណាស់ នាងតូចឈប់ខ្វល់ ហើយបន្តធ្វើការងាររបស់ខ្លួនវិញ។
នាងមិនបានខឹងស្អប់អ្វីឡើយ ពេលដែលបងប្រុស របស់ខ្លួន កំពុងតែចង់ញ៉ែមិត្តរបស់គេ ព្រោះជីមីនជា មនុស្សល្អ បើសិនជាបានធ្វើជាសង្សាររបស់បងនាងមែន នាងនឹងគាំទ្រមួយទំហឹង ទោះជាប្រុសដូចគ្នាក៏ដោយ ក៏នាងមិនប្រកាន់រឿងអស់ហ្នឹងដែរ សម័យនេះទៅហើយ នៅខ្វល់ស្អីអារឿងរើសអើងភេទនោះ ចង់ប្រាប់ថាឈប់គិតទៅ អារឿងរើសអើងភេទបែបហ្នឹង។#ថេយ៍ស៊ី
BINABASA MO ANG
ម្ចាស់បេះដូង (ចប់)
Action" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21