'' ថ្ងៃនេះអីក៏ស៊យម៉្លេះនៀក ត្រូវមកជួបអាមុខដូចគូទស្វានោះម្តងជាពីរដងទៅកើតដែរ មនុស្សកំពុងតែស្អប់ផង បែរជាត្រូវជួបទៀត '' ជុងហ្គុក ឈរលាងដៃនៅមុខកញ្ចក់ លាងផងរអ៊ូផងតែម្នាក់ឯងមនុស្សកំពុងតែស្អប់ស្រាប់ផងតែដូចជាជួបគ្នាញឹកញាប់សម្បើមណាស់ទេវតាដូចជាលេងកំប្លែងនឹងគេពេកហើយ។
'' ចាំមើលណាថាយើងនឹងប្រដៅឯងដោយរបៀប ណាអាមុខស្វាអត់ជាតិ ឆឹស!! ''
'' ជាតិឬមិនជាតិ ទាល់តែសាកបានដឹង '' ថេយ៉ុង
មិនដឹងថាមកដល់តាំងពីពេលណា នាយឈរឱបដៃផ្អែកនឹងទ្វារបន្ទប់ទឹកកែវភ្នែកសម្លឹងមើលទៅអ្នកដែលកំពុងតែនិយាយដើមគេនៅពីមុខមិនឈប់។
'' អ្អាយ៎យ...លោកឯងចូលមកបានយ៉ាងម៉េច? '' ជុងហ្គុក ត្រូវភ្ញាក់មិនស្ទើរ នៅសុខៗថេយ៉ុងក៏បង្ហាញខ្លួននៅពីក្រោយគេធ្វើមើលតែពពួកខ្មោចព្រាយបិសាចមិនដឹងថាស្តាប់ឮពាក្យដែលគេនិយាយមិញនេះឬក៏អត់។
'' គឺដើរចូលមកតាមទ្វារនឹងហើយ ឯងគិតថាយើងចេះបំបាំងខ្លួនដើរចូលមកមែនទេ? '' ថេយ៉ុង និយាយតែមាត់តែកំពុងតែបោះជំហានជើងទៅកាន់ជុងហ្គុកឲ្យកាន់តែគៀក។
'' ចូលមកធ្វើអី? ឆាប់ចេញឲ្យឆ្ងាយពីខ្ញុំទៅ '' ជុងហ្គុក រំកិលខ្លួនថយក្រោយរហូតទាល់តែអឹបខ្នងនឹងជញ្ជាំងបន្ទប់ទឹកនៅពេលដែលថេយ៉ុងចេះតែដើរចូលមករកគេ។
'' យើងមកជំរះបញ្ជីជាមួយឯងរឿងកាលពីព្រឹកមិញ
ចាំបានដែរទេ? '' ថេយ៉ុង ក៏ចេះតែដើរទៅមុខជារឿយៗដូចគ្នាថ្ងៃនេះត្រូវតែជំរះបញ្ជីជាមួយក្មេងដែលទះគេកាលពីព្រកមិញទើបបាននៅក្មេងតែសម្តីនិយាយឈ្លើយជាមួយមនុស្សចាស់ត្រូវតែប្រដៅចេញម្តងទើបបាន។
'' មកពីលោកដោយខ្លួនឯងលោកដើរមិនមើលធ្វើឲ្យខ្ញុំបុកលោកធ្វើអីចឹងហើយលោកគឺជាអ្នកខុសទាំងអស់ '' ជុងហ្គុក ពោលទាំងមិនបានខ្វល់អ្វីទាំងអស់ទោះជាគេជាអ្នកខុសក៏ដោយតែគេគ្មានថ្ងៃចាញ់នរណានោះទេ។
'' ក្មេងដូចជាឯងនៀក ប្រហែលជាគ្មានម៉ែឪឯណាប្រដៅនោះទេបានជាធ្វើខុសហើយមិនចេះសុំទោស ថែមទាំងនៅហ៊ាននិយាយស្តីមិនពិរោះស្តាប់ដាក់មនុស្សចាស់អាយុច្រើនជាងខ្លួនទៀត '' ថេយ៉ុង និយាយទាំងមិនខ្វល់អារម្មណ៍អ្នកស្តាប់ថាពេលនេះកំពុងតែមានអារម្មណ៍យ៉ាងដូចម្តេចនៅពេលដែលមានគេនិយាយប៉ះពាល់ដល់ប៉ាម៉ាក់បែបនេះ។
ផាច់...
'' លោកឯងគ្មានសិទ្ធមកនិយាយដល់ប៉ាម៉ាក់របស់ខ្ញុំទេខ្ញុំជាអ្នកធ្វើលោកក៏មកស្តីឲ្យខ្ញុំមករឿងអីដែលលោកយកឈ្មោះប៉ាម៉ាក់របស់ខ្ញុំមកនិយាយនោះ? '' ជុងហ្គុក មិនបានស្រក់ទឹកភ្នែកនឹងពាក្យសម្តីរបស់នាយឡើយ ព្រោះគេមិនងាយបញ្ចេញទឹកភ្នែកឲ្យនរណាឃើញតែបើគេបញ្ចេញវាមកនោះ បានន័យថាគេទ្រាំលាក់វាមិនបានតទៅទៀតដូចគ្នា ទោះជាគេបានទះថ្ពាល់របស់នាយម្តងទៀតក៏ដោយតែគេមិនគិតថាខ្លួនជាអ្នកខុសនោះទេ ព្រោះតែនាយមកនិយាយដល់ម៉ាក់ប៉ារបស់គេធ្វើអី? ត្រូវប៉ុណ្ណឹងវានៅស្ទើរណាស់។
'' ថ្ងៃនេះឯងទះយើងពីរដងហើយ '' ថេយ៉ុង និយាយទាំងខឹង ដែលថ្ងៃនេះត្រូវក្មេងម្នាក់នេះទះគេដល់ទៅពីរដងក្នុងមួយថ្ងៃក្មេងម្នាក់នេះថ្លើមពិតជាដុះរោមពិតមែន ដែលហ៊ានលើកដៃវ៉ៃកូនលោកឡាវេស៍ដែលជា Play boy ប្រចាំសាលានេះហើយក៏ជាអ្នកមានឥទ្ធិពលប្រចាំប្រទេសមួយនេះដូចគ្នា។
'' ត្រូវហើយ មនុស្សដូចជាលោកសមតែត្រូវបែបនឹង ហើយនេះសំណាងហើយដែលខ្ញុំមិនវ៉ៃលោកឲ្យបែកឈាមតាមមាត់កាន់តែខ្លាំងបើមិនអញ្ចឹងទេលោកឯងច្បាស់ជាស្លាប់ក្រោមកណ្តាប់ដៃខ្ញុំមិនខាន ''
'' មាត់គ្រាន់បើណាស់មែនទេ? នៀក អ៊ុប... '' ថេយ៉ុង ចាប់ក្រសោបកញ្ចឹងកជុងហ្គុកចូលយកមកជិត ហើយថើប បបូរមាត់ដែលចូលចិត្តតមាត់របស់គេមិនដាច់មួយម៉ាត់។ ចំណែកឯជុងហ្គុកវិញត្រូវស្រឡាំងកាំងព្រោះតែត្រៀមខ្លួនមិនទាន់ ហើយត្រូវប្រុសម្នាក់នេះមកថើបទាំងដែលគេជាមនុស្សប្រុសដូចគ្នាទៀត។#ថេយ៍ស៊ី
CZYTASZ
ម្ចាស់បេះដូង (ចប់)
Akcja" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21